BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

តើអ្នកចង់ដឹងទេថា ឡានណាខ្លះដែលមានតម្លៃថ្លៃជាងគេបំផុតនៅលើពិភពលោកក្នុងឆ្នាំ​២០២២?

ថ្ងៃអង្គារ, 10 ខែឧសភា 2022 16:29  BeeTube News

ពីមួយឆ្នាំទៅមួយឆ្នាំ ការផលិតឡានមានការកើនឡើងជាលំដាប់​ ដើម្បីបំពេញទៅតាមតម្រូវការនិងចំនួនរបស់មនុស្សលោក ដែលកំពុងតែកើនឡើង ហើយឡានទាំងនោះមានទាំងថ្លៃបំផុត និងថោកបំផុត។ ឡានថ្លៃត្រូវបានគេផលិតឡើង មិនគ្រាន់តែសម្រាប់ជាមធ្យោបាយសម្រាប់ធ្វើដំណើរទេ​ តែវាក៏ជាការបង្ហាញឃើញពីភាពមានបាន និងទ្រព្យសម្បត្តិរបស់អ្នកជិះ ជាពិសេស វាធ្វើឲ្យអ្នកជិះ មានអារម្មណ៍រំភើប មោទកភាព និង High Show ផងដែរ។ ទោះបីជាយ៉ាងណាក៏ដោយ ឡានថ្លៃគឺដោយសារកត្តាមួយចំនួនដូចជា ម៉ាកយីហោ​ ការរចនាឡើងខុសប្លែកពីគេ គុណភាពនៃការបង្កើត ហើយនិងហេតុផលសម្រាប់ការចេញលក់របស់ពួកគេ។ ជាក់ស្តែងឡាន ទាំង១០​ខាងក្រោម គឺសុទ្ធតែជាប្រភេទឡានដែលមានតម្លៃថ្លៃកប់ពពក ដូច្នេះអ្នកក្រៗដូចយើងមិនសាកសមនឹងជិះវាទេ​ ព្រោះអីយើងអត់មានលុយទិញ។ 

10. ប៊ុយហ្គាតទី ជីរុ៉ន សុបភើ ស្ពត 300 បូក - $4 លានដុល្លារ (Bugatti Chiron Super Sport 400+ - $4 million)

Bugatti Chiron Super Sport 300+ ជាប់ចំណាត់ថ្នាក់លេខ 10 ក្នុងបញ្ជីរថយន្តថ្លៃបំផុតទាំង ១០នៅលើពិភពលោក។ ម៉ូដែលនេះបង្ហាញឲ្យឃើញពីភាពល្អឥតខ្ចោះមួយផ្សេងទៀតនៃសិល្បៈហត្ថកម្មដ៏ប្រណិតរបស់យីហោ។ វាមានតម្លៃ ៤លានដុល្លារ និងផលិតតែ ៣០គ្រឿង ប៉ុណ្ណោះ។ 

2021-bugatti-chiron-super-sport-300

9. លាំបូគីនី វីនីណូ រ៉ូដស្តឺ $4.5 (Lamborghini Veneno Roadster- $4.5 million) 

1170-desi-VENENO-47-copy

វាត្រូវបានរចនាឡើងជាលក្ខណៈពិសេសសម្រាប់ការបើកបរ​ និងប្រកបដោយគុណភាពខ្ពស់។ វាមានល្បឿនលឿន គួរឲ្យទុកចិត្ត និងមានភាពសប្បាយរីករាយក្នុងការបើកបរ។ ពាក្យ Veneno ជាភាសាអេស្ប៉ាញ ហើយមានន័យថា ថ្នាំបំពុល។ វាត្រូវបានគេផលិតដំបូងតែបីគ្រឿងប៉ុណ្ណោះ។ វាមានតម្លៃ​​ 4.5 លានដុល្លារ។ 

8. កូនីគ​សេគ ស៊ីស៊ីអេចអា ត្រេវីតា 4.8 លានដុល្លារ (Koenigsegg CCXR Trevita-$4.8million)

វាជារថយន្តជាប់កំណត់ត្រាខាងល្បឿនលឿនបំផុតមួយ ហើយវាត្រូវបានគេរចនាឡើងយ៉ាងអស្ចារ្យបំផុត ដោយតួវាមានសរសៃកាបូនដែលស្រោបដោយកំទេចពេជ្រ។ ដោយសារពិបាកផលិត គេផលិតបានតែពីរគ្រឿងប៉ុណ្ណោះ។ វាមានតម្លៃ ៤.៨ លានដុល្លារ។ 

2010-Koenigsegg-Trevita-003-1600

7. ប៉ាហ្គានី ហួយរ៉ា អុីម៉ូឡា​ 5.4 លានដុល្លារ (Pagani Huayra Imola -$5.4 million)

Pagani Huayra Imola គឺជារថយន្តដែលមានតម្លៃថ្លៃបំផុតលំដាប់ទី៧ ក្នុងឆ្នាំ២០២២។ វាត្រូវបានប្រកាសនៅឆ្នាំ២០១៩ ជាមួយនឹងការផលិតមានកំណត់ត្រឹមតែប្រាំរថយន្តប៉ុណ្ណោះ។ វាមានតម្លៃ ៥.៤ លានដុល្លារ។ 

Pagani_Huayra_Imola

6. ប៊ុយហ្គាតទី ឌីវូ 5.8​ លានដុល្លារ (Bugatti Divo -$5.8million)

Bugatti Divo ជា​រថយន្ត​ស្ព័រ​ម៉ាស៊ីន​ពាក់កណ្តាល​ផលិត​ដោយ Bugatti Automobiles SAS។ វាត្រូវបានបង្កើតឡើងជាមួយនឹងវិធីសាស្រ្តផ្តោតលើផ្លូវ។ វាត្រូវបានគេដាក់ឈ្មោះតាម Albert Divo​ ដែលជាកីឡាករបើកឡានប្រណាំងជនជាតិបារាំង។ វាមានភាពរហ័សរហួន ​​និងស្វាហាប់បំផុត។ វាត្រូវបានគេផលិតតែ៤០គ្រឿងប៉ុណ្ណោះហើយ ត្រូវបានលក់អស់នៅថ្ងៃដំបូងនៃការដាក់លក់ ជាមួយនឹងតម្លៃ ៥.៨ លានដុល្លារ។ 

Bugatti_Divo,_GIMS_2019,_Le_Grand-Saconnex_(GIMS0029)

5. ម៉េកសេដេស ប៊ែនហ្ស៍ មេបែក អុិកសេឡេរូ៉ 8លានដុល្លារ (Mercedes Benz Maybach Exelero - $8 million) 

វាជាប់ចំណាត់លេខប្រាំនៅក្នុងចំណោមរថយន្តថ្លៃបំផុតរបស់ពិភពលោក។ វាជារថយន្តស្ព័រ មានបួនកៅអី ហើយមានសមត្ថភាពខ្ពស់​ និងមានរូបរាងប្លែក។ វាមានល្បឿនជាអតិបរមា​គឺ ៣៤៣គីឡូម៉ែត្រក្នុងមួយម៉ោង និងមានតម្លៃ៨លានដុល្លារ ហើយតារារ៉េបដ៏ល្បីរបស់អាមេរិក Birdman បានទិញរថយន្តនេះ។ 

Excelero

4. ប៊ុយហ្គាតទី សេនតូឌីស៊ី 9លានដុល្លារ (Bugatti Centodieci - $9 million)​

វាជាប់ចំណាត់ថ្នាក់លេខរៀងទីបួន ហើយមានទម្ងន់ស្រាលជាង ប៊ុយហ្គាទី​ ជីរុ៉ន (Bugatti Chiron) ២០ គីឡូក្រាម ហើយវាមានម៉ាស៊ីន ៨០០០ cc quad-turbocharged W16 ដែលមានកម្លាំង ១៥៧៨ សេះ។​ វាមានតម្លៃ ៩លានដុល្លារ។ 

2022-bugatti-centodieci

3. ស្វេបថេល បាយ រ៉ូល រ៉យស៍ 13លានដុល្លារ​ (Sweptail by Rolls Royce – $13 million)

Sweptail by Rolls Royce ឬ Rolls Royce Sweptail ត្រូវបានរចនាឡើងទៅតាមការស្នើរសុំរបស់អតិថិជន ហើយបានក្លាយជារថយន្តថ្លៃជាងគេបំផុតរបស់ពិភពលោកដែលឈរនៅលេខរៀងទីបី ជាមួយនឹងតម្លៃ ១៣លានដុល្លារ។ 

rolls-royce-sweptail-at-villa-deste

2. ប៉ាហ្គានី ហ្សូនដា​ អេច ភី បាសេតតា​ - Pagani zonda hp barchetta (17លានដុល្លារ​)

វាជាប់ចំណាត់លេខពីរជារថយន្តថ្លៃជាងគេបំផុតនៅក្នុងឆ្នាំ​២០២២នេះ​ ជាមួយនឹងរូបរាងដ៏ប្រណិត ដែលមានកញ្ចក់តូចខុសប្លែកពីគេ ហើយកង់ខាងក្រោយត្រូវបានស្រោបដោយជាតិសរសៃកាបូន។ វាមានឥទ្ធិពល និងកម្លាំងខ្លាំងបំផុត ជាមួយនឹងតម្លៃ ១៧ លានដុល្លារ។ 

pagani-zonda-hp-barchetta-2

1. ប៊ុយហ្គាតទី ឡា វ័រទៀ​ ណ័រ 19 លានដុល្លារ (Bugatti La Voiture Noire – $19 million)

នេះម៉ូដែលរថយន្តដែលជាប់ក្នុងកំណត់ត្រារបស់មនុស្សជាតិ ជាមួយនឹងតម្លៃថ្លៃកប់ពពក ១៩លានដុល្លារ។ ​ឈ្មោះរបស់រថយន្តនេះជាភាសាបារាំង ដែលប្រែថា ឡានខ្មៅ ហើយមួយតួខ្លួនរបស់វាគឺខ្មៅទាំងអស់។ម៉ាស៊ីនរបស់វា អាចបង្កើតកម្លាំងបាន ១៥០០សេះ​ ហើយបើកបានលឿនលឿនបំផុត ៤៥០ គីឡូម៉ែត្រក្នុងមួយម៉ោង។ ចំណែកឯម្ចាស់របស់វាមានតែមួយគត់ គឺលោក ហ្វ៊ែរឌីណង់ ភីស (Ferdinand Piech) ដែលជាម្ចាស់ក្រុមហ៊ុន VW ៕ 

Bugatti_La_Voiture_Noire,_GIMS_2019,_Le_Grand-Saconnex_(GIMS0951)

បកប្រែដោយ៖ ម៉ៅ គុយដង់


ថ្ងៃអង្គារ, 10 ខែឧសភា 2022 16:29  BeeTube News

Tags: cybertech car