BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

អាល្លឺម៉ង់បានបណ្តេញអ្នកការទូតរុស្សី២នាក់បន្ទាប់ពីតុលាការ បានកាត់ទោសឃាតករក្នុងសួន Tiergarten

ថ្ងៃព្រហស្បតិ៍, 16 ខែធ្នូ 2021 14:45  គុន ច័ន្ទរដ្ឋា

photo_2021-12-07_22-48-28 (1) (1)

DW-

អាល្លឺម៉ង់បានកោះអញ្ជើញឯកអគ្គរដ្ឋទូតរុស្សីនិងបានបណ្តេញអ្នកការទូតរុស្សី២រូបបន្ទាប់ពីមានការចោទប្រកាន់ថា ប្រតិបត្តិការនៃសេវាកម្មសន្តិសុខសហព័ន្ធ (FSB) រុស្សី ត្រូវបានគេរកឃើញថាបានធ្វើឃាតជនជាតិភាគតិច Chechen ម្នាក់ ។អំពើឃាតកម្មបានកើតឡើងទាំងកណ្តាលថ្ងៃភ្លឺចែសនៅកណ្តាលទីក្រុង Berlin ក្នុងឆ្នាំ២០១៩។ តុលាការនៃទីក្រុង Berlin បានកាត់ទោសជាជាតិរុស្សីម្នាក់ ឈ្មោះ Vadim Krasikov ឲ្យជាប់ពន្ធាគារអស់មួយជីវិត ក្នុងការធ្វើឃាតជនជាតិភាគតិច Chechen ម្នាក់ក្នុងឆ្នាំ២០១៩ ក្នុងសួនច្បារមួយកណ្តាលរដ្ឋធានីអាល្លឺម៉ង់។

សុភាចារ្យបុរសបាននិយាយថា Krasikov បានប្រព្រឹត្តិនូវអំពើរនេះតាមបញ្ជាររបស់អង្គការសន្តិសុខរដ្ឋរបស់រុស្សី (FSB)។ នៅក្នុងសវនាការពួកគេបានទាញយកទឡ្ហីករណ៍ថា អាជ្ញាធររុស្សីបានសម្របសម្រូលឲ្យឈ្មោះ  Vadim solokov ដែលជាឈ្មោះហៅក្រៅ ឲ្យធ្វើដំណើរជាមួយខ្លួនឆ្លងកាត់ព្រំប្រទល់អឺរ៉ុបជាច្រើនកាន់អត្តសញ្ញាណដូចនេះរហូតមកដល់ថ្ងៃឃាតកម្មកើតឡើងតែម្តង។ ជនរងគ្រោះដែលជាជនជាតិភាគតិច Chechen ដែលមានសញ្ជាតិ Georgian ត្រូវបានបាញ់សម្លាប់ទាំងកណ្តាលថ្ងៃ នៅថ្ងៃទី២៣ខែកក្កដាឆ្នាំ២០១៩។ Krasikov ក្រោយមកត្រូវបានចាប់ខ្លួននៅក្នុងថ្ងៃដដែលនោះ។ មេធាវីជនជាប់ចោទបានអះអាងថានឹងធ្វើការឧទ្ធរណ៍ចំពោះការកាត់សេចក្តីនេះ។

បន្ទាប់ពីសវនាការនៅថ្ងៃពុធ រដ្ឋមន្ត្រីក្រសួងកាបរទេសអាល្លឺម៉ង់ថ្មី Annalena Baerbock បាននិយាយថាក្រសួងរបស់អ្នកស្រីបានកោះអញ្ជើញឯកអគ្គរដ្ឋទូតរុស្សី Sergei Nechayev។ “ យើងបានប្រាប់លោកថា សមាជិក២រូបនៃបុគ្គលិកស្ថានទូតនឹងត្រូវប្រកាសថាជាមនុស្សដែលមិនត្រូវបានស្វាគមន៍” Baerbock បាននិយាយ។ លោកស្រីបាននិយាយថា ឃាតកម្មនេះត្រូវបានចាត់ទុកថា ”ឃាតករមានកិច្ចសន្យាជាមួយនឹងរដ្ឋ” ដែលជាការរំលោភយ៉ាងធ្ងន់ធ្ងរមកលើច្បាប់និងអធិបតេយ្យភាពរបស់អាល្លឺម៉ង់។

Baerbock ក៏បាននិយាយផងដែរថា លោកស្រីបាននិយាយជាមួយនឹងសមភាគីរុស្សីរបស់លោកស្រី លោក Serey Lavrov និងបានបញ្ជាក់ថាទីក្រុង Berlin ចង់និងត្រូវការសន្ទនារដោយស្មោះត្រង់និងបើកចំហរជាមួយទីក្រុងមូស្គូ។ “សេចក្តីត្រូវការនេះនឹងឈរនៅលើមូលដ្ឋានច្បាប់អន្តរជាតិនិងការគោរពគ្នាទៅវិញទៅមក” លោកស្រីបានបន្ថែម។ ការធ្វើអត្ថាធិប្បាយទៅលើការកាត់សេចក្តីកាលពីថ្ងៃពុធ ទីក្រុងមូស្គូបាននិយាយថា នេះគឺជាការសំរេចចិត្តបែបនយោបាយ ដែលមានហេតុផលនិងជាមនោសច្ចេតនាប្រឆាំងទៅនឹងរុស្សី។

“យើងពិចារណារថា ការកាត់សេចក្តីនេះមានភាពលំអៀង ជាការសំរេចចិត្តដែលមានចរិតនយោបាយ ដែលនឹងធ្វើឲ្យមានការប៉ះពាល់ដល់ទំនាក់ទំនងរុស្សី-អាល្លឺម៉ង់ ដែលកំពុងសភាពធ្ងន់ធ្ងរស្រាប់” ឯកអគ្គទូតរុស្សីបាននិយាយ ព្រមទាំងបន្ថែមទៀតថា "ការសំរេចចិត្តរបស់តុលាការច្បាស់ណាស់ជាទង្វើរអមិត្ត ហើយវានឹងមានការឆ្លើយតប"៕


ថ្ងៃព្រហស្បតិ៍, 16 ខែធ្នូ 2021 14:45  គុន ច័ន្ទរដ្ឋា