Selena Gomez ក្លាយជានារីដំបូងគេដែលមានចំនួន Followers រហូតដល់ ៤០០ លាននាក់នៅលើ Instagram! តារាចម្រៀងដែលមានចំនួន Followers ច្រើនជាងគេនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមមួយនេះបានធ្វើការបង្ហោះរូបថតឡើងជាមួយបណ្តាអ្នកគាំទ្ររបស់នាង ព្រមទាំងបានអរគុណដល់ពួកគេទាំងអស់គ្នាសម្រាប់ការគាំទ្រមកលើរូបនាង។ នាងបានដាក់ Emoji បេះដូងព្រមជាមួយនឹង Caption ឡើងថា "Wishing I could hug all 400 million of you"។ យោងតាមទស្សនាវដ្តី Billboard បុរសដែលមានចំនួន Followers ច្រើនជាង Selena នៅលើ Instagram គឺជាកីឡាករបាល់ទាត់ Cristiano Ronaldo ដែលមានចំនួន Followers ដល់ទៅ 563 លាននាក់ និងមួយរូបទៀតគឺ Lionel Messi ដែលមានចំនួន Followers 443 លាននាក់។ តាំងពីខែកុម្ភៈមកម្ល៉េះ Selena បាននាំមុខលើ Kylie Jenner ដែលជាស្ត្រីដែលមានចំនួន Followers ច្រើនជាងគេនៅលើ Instagram ប៉ុន្តែ Selena ភ្លាមៗនោះបានផ្អាកសកម្មភាពប្រើប្រាស់នៅលើបណ្តាញសង្គមមួយរយៈបន្ទាប់ពីទទួលបាននូវសមិទ្ធផលរបស់នាង។ នៅពេលនោះ Selena ក៏បានថ្លែងអំណរគុណដល់អ្នកគាំទ្ររបស់នាងសំរាប់ការតែងតែបន្តផ្តល់ការគាំទ្រមកលើរូបនាងដែរ។ ថ្មីៗនេះ Selena ក៏បានសរសេរសារមកកាន់ខ្លួនរបស់នាងផ្ទាល់នៅក្នុងវ័យកុមារភាពនៅលើ Instagram ដោយសរសេរឡើងថា "Please don’t be afraid to ask for help." តាមរយៈការបង្ហោះតែមួយនេះផងដែរ នាងក៏ចង់ជំរុញលើកទឹកចិត្តដល់ស្រ្តីដទៃទៀតមេត្តាធ្វើល្អនឹងខ្លួនឯងកាន់តែច្រើន។