អ្នកចម្រៀង Pop Rihanna បានសម្តែងនៅក្នុងកម្មវិធី Super Bowl 2023 នៅឯFarm Stadium ក្នុងរដ្ឋ Arizona នៅក្នុងថ្ងៃទី១៣ ខែកុម្ភៈនេះជាមួយនឹងការផ្សាយបន្តផ្ទាល់យ៉ាងកក្រើកពិភពលោក។ អ្វីដែលធ្វើអោយគ្រប់គ្នាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនោះ ពួកគេមិនបានឃើញភ្ញៀវកិត្តិយសមកសម្តែងឆាកកំដរនាងដូចដែលបានធ្លាប់បានអះអាងឡើងនោះទេ។ Rihanna បានបើកកម្មវិធីដោយការសម្តែងបទចម្រៀងដំបូងរបស់នាងចាប់តាំងពីកម្មវិធី Grammys ឆ្នាំ 2018 មកជាមួយនឹងបទចម្រៀង B**ch Better Have My Money តាមពីក្រោយដោយបទ Where Have You Been, Only Girl (In the World) We Found Love និង Rude Boy។
ការសម្តែងរបស់នាងហាក់មានការលាយឡំនឹងការសម្តែងផ្ទាល់ផង និងការចាក់សំលេងផងហើយទីបំផុតការសម្តែងទាំងមូលបានធ្វើអោយពិភពលោកមានសំណួរក្នុងចិត្តថាតើនាងកំពុងមានផ្ទៃពោះជាលើកទីពីរមែនរឺទេ? នៅទីបំផុតលោក Nate Burleson ដែលជាអតីតអ្នកលេងកីឡា NFL ម្នាក់ផងក៏បានបញ្ជាក់អោយដឹងថា«ភ្ញៀវកិត្តិយស»ដែលមកកំដរឆាករបស់នាងមួយរូបទៀតដែលនាងធ្លាប់បានអះអាងឡើងនោះ ការពិតទៅគឺជាកូនក្នុងផ្ទៃរបស់នាង។ គួរបញ្ជាក់ផងដែរបទចម្រៀងទាំង១២បទដែល Rihanna នឹងលើកមកសម្តែងដែលនៅសេសសល់ផ្សេងទៀតរួមមាន "Work," "Wild Thoughts," "Pour It Up," "All of the Lights," "Run This Town", "Umbrella,"និងបញ្ចប់ដោយបទដ៏ល្បីល្បាញរបស់នាង "Diamond"។