ជាមួយនឹងថាមពលខ្លាំងដែលអាចបើកនៅតាមផ្លូវភ្នំបាន ការរចនាឡើងវិញដ៏ល្អឥតខ្ចោះទាំងខាងក្នុង និងខាងក្រៅ និងសមជាមួយនឹងជម្រើស "ពាណិជ្ជករ" ហើយ Power Wagon ថ្មីគឺជាស្តេចនៃរថយន្តភីកអាប់ភ្នំ។
រថយន្ត Power Wagon ២០១៩ គឺជារថយន្ត Pickup ថ្មីដែលមានកម្លាំងខ្លាំង ហើយឋិតនៅក្នុងវង្សត្រកូលរថយន្ត Ram។ វាគឺជាប្រភេទរថយន្តបើកតាមផ្លូវភ្នំដែលមានសមត្ថភាពខ្ពស់ ហើយវាមានប្រព័ន្ទសំឡេង Harmon-Kardon Speaker ១៧ គ្រាប់ ព្រមទាំងការពិនិត្យមើលនូវកន្លែងដែលពិបាកមើល ការគ្រប់គ្រងការបើកបរដែលអាចបត់បែនបាន ហើយនិងហ្រ្វាំងសង្រ្គោះបន្ទាន់ដោយស្វ័យប្រវត្តិ។ សូមបញ្ជាក់ផងដែរថា រថយន្ត ភីកអាប់ (Pickups) គឹជាយានជំនិះដ៏ពេញនិយមបំផុតរបស់អាមេរិក ពីព្រោះវារចនាឡើងថ្លៃសាងសង់ហួសកម្រិត និងសំបូរទៅដោយលក្ខណៈពិសេស។
Ram Power Wagon គឹជារថយន្តល្អ ពីព្រោះវាជារថយន្តដឹកទំនិញដែលមានសមត្ថភាពអាចបើកនៅតាមផ្លូវភ្នំបាន ជាពិសេសសម្រាប់រថយន្ត ភីកអាប់ ៣/៤ តោន ហើយវាជារថយន្តតែមួយគត់នៅអាមេរិកដែលបំពាក់មកជាមួយនឹង Winch ពីរោងចក្រ ហើយដោយសារតែខ្សែសំយោគ (ជំនួសឲ្យដែក) winch នោះស្រាលជាងមុនសម្រាប់ឆ្នាំ ២០១៩ ប៉ុន្តែនៅមានតម្លៃ ១២,០០០ ផោន។ កាមេរ៉ាមើលជុំវិញ ៣៦០ ដឺក្រេដែលអាចប្រើបាន នឹងមិនមានការងឿងឆ្ងល់ទេក្នុងស្ថានភាពផ្លូវពិបាក។ ការបញ្ជូនល្បឿន ប្រាំបី ថ្មីគឺជាការកែលម្អដ៏ធំជាងល្បឿនប្រាំមួយចាស់។
រថយន្ត Power Wagon ២០១៩ គឺល្អសម្រាប់អ្នកបើកដែលចង់បានរថយន្តដែលអាចសណ្តោង ឬទាញបាន ហើយនិងរថយន្តដែលអាចបើកឡើងភ្នំ ឬចុះទឹកបាន។ កាប៊ីនអ្នកបើកធំទូលាយ ហើយមានកន្លែងច្រើនសម្រាប់មិត្តភ័ក្តិ និងក្រុមគ្រួសារអាចជិះបានស្រួលផងដែរ។ តែសូមពិនិត្យមើលឲ្យបានច្បាស់ នេះគឺជារថយន្តភីកអាប់បីភាគបួន ដូច្នេះជាការពិតណាស់វាធំ។ ការពិនិត្យមើលទៅលើគម្របក្បាលរថយន្ត ហើយនិងចំហៀងសងខាងគឺល្អសម្រាប់ការបើកបរនៅលើផ្លូវចាក់បេតុង តែបើនូវលើផ្លូវថ្មនិងភ្នំវិញ ច្បាស់ណាស់អ្នកត្រូវប្រើកញ្ចក់ ឬប្រព័ន្ធកាមេរ៉ា ប្រសិនបើត្រូវបានគេបំពាក់ឲ្យដូច្នេះនៅពេលធ្វើចលនា។ សម្រាប់ជម្រើសវិញ វាមិនមានអ្វីផ្សេងក្រៅពី Power Wagon នោះទេ ពីព្រោះវាគឺជាអ្នកឯកទេសខាងផ្លូវភ្នំត្រឹមតែបីភាគបួនប៉ុណ្ណោះ។
មិនថាអ្នកជ្រើសរើស Power Wagon ដែលមានបំពាក់យ៉ាងល្អពីរោងចក្រ ឬចាប់ផ្តើមជាមួយ Tradesman ២៥០០ បន្ទាប់មកបន្ថែមកញ្ចប់ Power Wagon អ្នកនឹងទទួលបានឡានដឹកទំនិញជាច្រើនសម្រាប់ការចំណាយរបស់អ្នក។ វាមិនមានរថយន្ត ភីកអាប់ បីភាគ បួន ណាដែលល្អជាង Power Wagon នោះទេ ដូច្នេះសូមរក្សាវាឲ្យបានល្អ។ នេះគឺពិតជាមិនមែនឡានដឹកទំនិញសម្រាប់មនុស្សគ្រប់គ្នានោះទេ តែវាជារថយន្តសម្រាប់អ្នកដែលចូលចិត្តដើរលេងបែបផ្សងព្រេង ដែលពួកគេអាចដាក់មិត្តភ័ក្តិបួនប្រាំនាក់ សណ្តោងទូកធំមួយទៅជាមួយ ហើយបើកទៅលេងនៅតាមកំពូលភ្នំតូចៗ ដោយគ្រាន់តែកំសាន្តសប្បាយលេង៕
បកប្រែដោយ៖ ម៉ៅ គុយដង់