Rferl-
Putin បានទាមទារថា លោកខាងលិចត្រូវតែផ្តល់ឲ្យរុស្សីនូវការធានាសន្តិសុខជាបន្ទាន់ ចំពេលដែលភាពតានតឹងបានកើនឡើងពាក់ព័ន្ធទៅនឹងការប្រមូលផ្តុំទ័ពរបស់រុស្សីឆ្ពោះទៅកាន់អ៊ុយក្រែន។ ថ្លែងនៅក្នុងសន្និសីទកាសែតប្រចាំឆ្នាំកាលពីថ្ងៃទី២៣ខែធ្នូ Putin បានឆ្លើយតបទៅនឹងសំណួរអំពីគោលបំណងរបស់រុស្សីថាតើមានការសោកស្តាយទេចំពោះទង្វើរដែលធ្វើទៅកាន់អ៊ុយក្រែននិង NATO។ លោកបាននិយាយយោងផងដែរទៅកាន់បញ្ជីរក្នុងការទាមទារ ដែលមន្ត្រីរុស្សីបានបញ្ចេញជាផ្លូវការកាលពីដើមខែនេះ ដែលបានអំពាវនាវឲ្យមានការកែរទម្រង់រចនាសម្ព័ន្ធសន្តិសុខអឺរ៉ុបឡើងវិញនិងនយោបាយ NATO។
"អ្នកត្រូវតែផ្តល់ឲ្យយើងនូវការធានា អ្នក..ដោយគ្មានការពន្យារពេល ..ក្នុងពេលឥឡូវនេះ"លោកនិយាយ ឆ្លើយតបទៅនឹងសំណួរដោយអ្នកយកព័ត៌មានម្នាក់របស់អង់គ្លេស SKY news។ មន្ត្រីអាមេរិកបាននិយាយជាសាធារណៈថា ពួកគេមានឆន្ទះនឹងជជែកលើការទាមទាររបស់រុស្សី ។ ទោះជាយ៉ាងណាក៏ដោយ ជាឯកជនមន្ត្រីនៅទីក្រុងវ៉ាស៊ិនតោននិងនៅកន្លែងផ្សេងបាននិយាយថាចំណុចខ្លះនៃការទាមទារនឹងមិនដំណើរការ មិនអាចធ្វើទៅបាន ដែលជាគ្រឺះគឺវាផ្ទុយទៅនឹងតម្លៃនៃលោកខាងលិច។ Putin បាននិយាយដដែលៗថាសហរដ្ឋអាមេរិកបានដាក់ពង្រាយប្រព័ន្ធមីស៊ីលនៅតាមព្រំប្រទល់រុស្សី។
“តើយើងជាអ្នកដែលបានដាក់ពង្រាយប្រព័ន្ធមីស៊ីលនៅក្បែរព្រំប្រទល់អាមេរិកឬ?” Putin បាននិយាយ ឆ្លើយតបទៅនឹងសំណួរផ្សេងទៀត ។ “ទេ,គឺអាមេរិក ជាមួយនឹងមីស៊ីលដែលបានមកដល់ក្បែរផ្ទះរបស់យើង តើនេះគឺជាការទាមទារមិនធម្មតាឬ? កុំដាក់ពង្រាយនូវប្រព័ន្ធវាយលុកនៅក្បែរផ្ទះរបស់យើង តើអ្វីទៅដែលជាមិនធម្មតា?”។ ឆ្លើយតបទៅនឹងសំណួរពីដំបូង Putin ហាក់ដូចជាផ្តល់នូវសញ្ញាវិជ្ជមានដោយយោងទៅតាមសំណើរនៃការជជែករវាងរុស្សីនិងអាមេរិកនិងដែលអាចធ្វើទៅបានជាមួយសម្ព័ន្ធមិត្តលោកខាងលិច។
មន្ត្រីការទូតរុស្សីនិងអាមេរិកបានកំណត់ទីកន្លែងដើម្បីជួបគ្នាក្នុងការជជែកជាថ្មីទៀត ដែលបានរាយការណ៏មកថាក្នុងពេលមួយបន្ទាប់ពីឆ្នាំថ្មីនៅទីក្រុង ហ្សឺណែវ។ “រហូតមកដល់ពេលនេះយើងឃើញមានប្រតិកម្មជាវិជ្ជមាន” Putin និយាយ ដៃគូរអាមេរិករបស់យើងបានប្រាប់យើងថា ពួកគេបានប្រុងប្រៀបរួចជាស្រេចដើម្បីចាប់ផ្តើមក្នុងការជជែកនេះ ដែលនឹងចាប់ផ្តើមនៅដើមឆ្នាំក្រោយនេះ “ ហើយខ្ញុំសង្ឃឹមថា វានឹងចេញមកជាលទ្ធផលដែលយើងនឹងសំរេចរួមគ្នា ដែលនឹងក្លាយទៅជាយ៉ាងណា ?។