BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ល្ងាចនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលវ៉ាក់សាំង Pfizer ជាង ២.៣លានដូស ជាជំនួយរបស់អូស្ត្រាលី

ថ្ងៃអាទិត្យ, 26 ខែធ្នូ 2021 13:52  ហេង សំណាង

photo_2021-12-26_13-48-57

(ភ្នំពេញ)៖ នៅល្ងាចថ្ងៃអាទិត្យ ទី២៦ ខែធ្នូ ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ Pfizer ចំនួនជាង ២.៣លានដូស ដែលជាជំនួយរបស់ប្រទេសអូស្ត្រាលី។

លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានប្រាប់ថា វ៉ាក់សាំងដែលដឹកមកដល់ប្រទេសកម្ពុជានៅល្ងាចថ្ងៃនេះ មានចំនួន ៧៨៣,០០០ដូស ហើយចំនួន ១,៥៦៧,៥៣០ដូសទៀត នឹងដឹកមកដល់ថ្ងៃទី២៨ ខែធ្នូ។ កម្ពុជា ក៏ជាប្រទេសមួយក្នុងចំណោមប្រទេសនានាលើពិភពលោកដែលរងការរាតត្បាតយ៉ាងខ្លាំងក្លាពីជំងឺកូវីដ១៩ ជាពិសេសក្រោយព្រឹត្តិការណ៍ឆ្លងក្នុងសហគមន៍ នាថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១។ សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកការប្រយុទ្ធនឹងជំងឺកូវីដ១៩ គឺជាសមរភូមិសង្គ្រាមមួយដ៏លំបាក ព្រោះថាជំងឺកូវីដ១៩ ជាសត្រូវដែលគ្មានស្រមោល។

សម្តេចតេជោ ហ៊ុន សែន ដែលជាអគ្គមេបញ្ជាការកំពូលលើសមរភូមិសង្គ្រាមប្រយុទ្ធនឹងមេរោគឆ្លងនេះ បានដាក់ចេញនូវយុទ្ធសាស្ត្រមុតស្រួចបន្តបន្ទាប់ជាច្រើន ដើម្បីទប់ស្កាត់ការរីករាតត្បាតជំងឺកូវីដ១៩ និងការពារអាយុជីវិតប្រជាពលរដ្ឋពីការរាតត្បាតនេះ។ ការរកវ៉ាក់សាំងឱ្យបានលឿន ហើយចាក់ជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស គឺជាយុទ្ធសាស្ត្រដ៏ចាំបាច់បំផុត។

ឈរលើយុទ្ធសាស្ត្រនេះ សម្តេចតេជោ ហ៊ុន សែន បានស្វះស្វែងរកវ៉ាក់សាំងគ្រប់ច្រកល្ហកទាំងយន្តការទ្វេភាគី និងពហុភាគីជាមួយប្រទេសជាមិត្ត និងអង្គការផ្នែកសុខមាលភាព ដូចជាអង្គការសុខភាពពិភពលោកជាដើម។ រហូតមកដល់ពេលនេះកម្ពុជារកបានវ៉ាក់សាំងសរុបជាង ៤១លានដូស។ វ៉ាក់សាំងនេះ កម្ពុជា បានចំណាយថវិការហូតដល់ទៅ២០០លានដុល្លារក្នុងការទិញ ហើយក្រៅពីនោះក៏ទទួលបានជំនួយពីប្រទេសជាមិត្ត និងតាមរយៈជំនួយរបស់មជ្ឈមណ្ឌលកូវ៉ាក់។
ជាមួយនឹងការទទួលបានវ៉ាក់សាំងដ៏លឿនរហ័សនេះ កម្ពុជា ក៏បានជំរុញការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋក្នុងល្បឿនរហ័សផងដែរ។ មកដល់ពេលបច្ចុប្បន្នកម្ពុជា ចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានជាង ១៤លាននាក់។ ក្នុងនោះអ្នកចាក់បានពីរដូសមានជាង ១៣.៦លាននាក់ ហើយអ្នកចាក់ដូសទី៣ ឬដូសជំរុញ បានជាង ៣.៣លាននាក់។

photo_2020-12-23_17-37-04

តាមរយៈការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានលឿនរហ័សនេះ ធ្វើសង្គមកម្ពុជាបង្កើតបានភាពសុាំ បូករួមនឹងការបន្តប្រកាន់ខ្ជាប់នូវការអនុវត្តវិធានការសុខាភិបាលផងនោះ កម្ពុជា កាត់បន្ថយបានការឆ្លងរាតត្បាតមេរោគប្រកបដោយប្រសិទ្ធភាពខ្ពស់។ ទីបំផុតសម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសបិទបញ្ចប់ព្រឹត្តិការណ៍ឆ្លងក្នុងសហគមន៍២០កុម្ភៈ កាលពីថ្ងៃទី២០ ខែធ្នូ កន្លងទៅនេះ ក្រោយប្រឹងប្រែងប្រយុទ្ធអស់រយៈពេល១០ខែ។

សម្តេចតេជោ ហ៊ុន សែន បាត់ចាត់ទុកការបិទបញ្ចប់ព្រឹត្តិការសហគមន៍២០កុម្ភៈ គឺជាជោគជ័យដ៏ធំធេងមួយរបស់កម្ពុជា លើការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ សម្តេចតេជោ ហ៊ុន សែន បានវាយតម្លៃខ្ពស់ចំពោះវ៉ាក់សាំងបង្ការជំងឺកូវីដ១៩។ សម្រាប់សម្តេចតេជោ ហ៊ុន សែន វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ បានរួមចំណែកយ៉ាងសំខាន់ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ហើយការពារអាយុជីវិតប្រជាពលរដ្ឋខ្មែរ។

សម្តេចតេជោ បានថ្លែងអំណរគុណដល់ប្រទេសជាមិត្ត មានចិន ជប៉ុន អង់គ្លេស អាមេរិក ហូឡង់ ដែលបានផ្តល់ជំនួយវ៉ាក់សាំងមកដល់ប្រទេសកម្ពុជា ដើម្បីជាចំណែកទប់ស្កាត់នឹងការរាតត្បាតជំងឺកូវីដ១៩នេះ៕


ថ្ងៃអាទិត្យ, 26 ខែធ្នូ 2021 13:52  ហេង សំណាង