BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ហេតុអ្វីអ៊ុយក្រែនអាចនឹងប្រើប្រាស់ដ្រូនដែលមានស៊ែនស័រចាប់សំលេងដើម្បីជំនួសប្រព័ន្ធ Penicillin របស់រុស្ស៊ី?

ថ្ងៃព្រហស្បតិ៍, 26 ខែមករា 2023 09:28  BeeTube News

2023-01-26 09.22.53

ខណៈដែលសង្គ្រាមនៅអ៊ុយក្រែននៅតែបន្ត ដ្រូនអាចនឹងត្រូវដាក់រាយប្រើប្រាស់បន្តទៀតសំរាប់កត្តាថ្មីជាក់ស្តែងនេះ។ ដ្រូនជំនាន់ថ្មីមួយប្រភេទដែលមានស៊ែនស័រចាប់សូរសំលេងនឹងអាចផ្តល់នូវការឆ្លើយតបសំខាន់មួយសំរាប់ប្រព័ន្ធសព្វាវុធរបស់រុស្ស៊ី។ ប្រព័ន្ធស៊ែនស័រអកម្មរបស់រុស្ស៊ីមួយមានឈ្មោះថា«Penicillin» ត្រូវបានប្រើប្រាស់សំរាប់កំណត់ទីតាំងកាំភ្លើងធំបាញ់ប្រហាររបស់អ៊ុយក្រែននៅរយៈចម្ងាយឆ្ងាយក្នុងសមរភូមិភ្លាមៗ។ ប្រព័ន្ធរបស់រុស្ស៊ីថ្មីនេះបានបញ្ចូលជាមួយនឹងប្រព័ន្ធស៊ែនស័រសំលេង ស៊ែនស័រថតចាប់កម្តៅ និងស៊ែនស័ររំញ័រ។ វាបានជំនួសប្រព័ន្ធស៊ែនស័រអកម្មជំនាន់មុនដទៃទៀតដូចជា AZK-7M និង1B33M ដែលអ៊ុយក្រែនបានយកលំនាំដើមទៅជា RAZK។ តាមប្រភពសារព័ត៌មានរុស្ស៊ីបានអះអាងថាប្រព័ន្ធ Penicillin នឹងបង្កគ្រោះមហន្តរាយខ្លាំងក្លាប្រសិនបើបណ្តោយអោយកងកម្លាំងរុស្ស៊ីកំនត់គោលដៅជាក់លាក់មកលើកាំភ្លើងធំរយៈចម្ងាយឆ្ងាយរបស់អ៊ុយក្រែន។ 

ការអះអាងនេះត្រូវបានលើកឡើងបន្ទាប់ពីមានការបន្តស្នើរសុំជំនួយកាំភ្លើងធំបន្ថែមទៀតពីលោកខាងលិចរបស់អ៊ុយក្រែន។ នៅខណៈនេះដែរ រុស្ស៊ីហាក់ដូចជាមានលទ្ធភាពគ្រប់គ្រាន់អាចការពារឃ្លាំងអាវុធរបស់ពួកគេឆ្ងាយពីខ្សែប្រយុទ្ធជួរមុខបាន។ រុស្ស៊ីអាចធ្វើទៅបានដោយការរួមបញ្ចូលគ្នារវាងការការពារដែនអាកាស និងសមត្ថភាពធ្វើសឹកសង្គ្រាមរបស់ពួកគេដោយប្រើគ្រឿងអេឡិចត្រូនិច។ វាកំពុងតែនាំមុខជំនួយរបស់សហរដ្ឋអាមេរិចប្រព័ន្ធរ៉ាដា Counter-Battery ដែលអាចកំណត់ទីតាំង និងគោលដៅនៃកាំភ្លើងបាញ់ប្រហាររបស់រុស្ស៊ី។ កាលពីសប្តាហ៍មុន រុស្ស៊ីបានអះអាងថាបានបំផ្លាញប្រព័ន្ធរ៉ាដា Counter-Battery របស់សហរដ្ឋអាមេរិចចំនួនពីររួចមកហើយ ដែលមានមួយជាប្រព័ន្ធយុទ្ធសាស្រ្ត និងមួយទៀតគឺជាប្រព័ន្ធរយៈចម្ងាយឆ្ងាយ។ ដូចនឹងរុស្ស៊ីដែរ សហរដ្ឋអាមេរិច និងសម្ព័ន្ធមិត្តរបស់គេមានស៊ែនស័រអកម្មចាប់សំលេង ដែលបានស្នើរឡើងដំបូងតាំងពីមុនសង្គ្រាមលោកលើកទី១មកម្ល៉េះ។ ប្រព័ន្ធទាំងនេះត្រូវបានប្រើប្រាស់ឡើងនៅក្នុងកំឡុងពេលនៃសង្គ្រាមទាំងពីរលើក និងនៅទីក្រុង Sarajevo អ៊ីរ៉ាក់ និងទីកន្លែងផ្សេងៗទៀតមុននឹងនៅអ៊ុយក្រែន។ 

2023-01-26 09.23.00

ប៉ុន្តែក៏មានបញ្ហាប្រឈមមួយចំនួនសំរាប់ការប្រើប្រាស់ស៊ែនស័រចាប់សំលេងផងដែរដូចជាកំរិតមិនច្បាស់លាស់នៅក្នុងចម្ងាយឆ្ងាយខ្លាំងពេក កត្តាលក្ខខណ្ឌអាកាសធាតុ រលកសំលេង និងការលំបាកក្នុងការកំណត់ទីតាំងត្រឹមត្រូវប្រសិនបើមានការប្រើប្រាស់អាវុធនៅជិតគ្នាជាច្រើន។ ឧទាហរណ៍ប្រព័ន្ធ British HALO អាចកំណត់ភាពជាក់លាក់បានត្រឹមតែនៅចំងាយ៥០ទៅ១០០ម៉ែត្រប៉ុណ្ណោះនៅក្រោមលក្ខខណ្ឌសមស្រប។ តើដ្រូនអាចទប់ទល់នឹងប្រព័ន្ធ Penicillin របស់រុស្ស៊ីរបៀបណា? ជាការពិតទៅដ្រូនដែលមានស៊ែនស័រចាប់សំលេងអាចជាចម្លើយទៅកាន់ប្រព័ន្ធ Penicillinដែលមានប្រព័ន្ធស៊ែនស័រអកម្ម និងទំហំរាងរូវធំស៊ីស្ពេក។ ប្រព័ន្ធរបស់ដ្រូនមិនត្រឹមតែអាចកំនត់ដឹងទីតាំងនៃកាំភ្លើងរបស់សត្រូវប៉ុណ្ណោះទេ វាថែមទាំងមានតំលៃថោកជាងប្រព័ន្ធ Penicillin ច្រើនណាស់ រឺប្រព័ន្ធរ៉ាដា Counter-Battery ផងដែលត្រូវបានប្រើប្រាស់សំរាប់កំនត់ទីតាំងកាំភ្លើងបាញ់ប្រហារដូចគ្នា។ ចំនែកឯការបាត់បង់ដ្រូនក៏មិនមែនជាបញ្ហាចម្បងដូចនឹងការបាត់បង់រ៉ាដា និងប្រព័ន្ធ Penicillin តំលៃរាប់លានដុល្លានោះដែរដែលផ្តល់ផលប៉ះពាល់ខ្លាំងជាង។ 

ក្រុមហ៊ុនអាមេរិចតូចមួយនៅរដ្ឋ Arizona ឈ្មោះថា Safety Dynamics អាចរកវិធីបំពាក់ឧបករណ៍ស៊ែនស័រចាប់សំលេងតូចទៅលើមួកសុវត្ថិភាពរបស់ទាហានបាន។ ស៊ែនស័រទាំងនេះអាចដាក់ទៅលើដ្រូនសម័យទំនើបបានដោយងាយស្រួល និងត្រូវបានសាកល្បងរួចមកហើយដោយកងទ័ពអាមេរិចធ្វើដំណើរនៅលើយានយន្តកំពុងផ្លាស់ទីដែលប្រកបដោយភាពសុក្រឹត។ ក្រុមហ៊ុនជឿជាក់ថាវានឹងអាចងាយស្រួលទាញមកប្រើប្រាស់ក្នុងការស្វែងរកទីតាំងរបស់កាំភ្លើងបាញ់ប្រហារ ប៉ុន្តែការសាកល្បងភាពសុក្រឹតរបស់វានៅតែជាតំរូវការមួយចំពោះដ្រូនដែលកំពុងផ្លាស់ទី។​​​ ដ្រូនដែលបំពាក់ដោយប្រព័ន្ធអាចបញ្ជូនព័ត៌មាន រឺអាចវាយប្រហារលើគោលដៅដែលបានកណត់ដឹង ប្រសិនបើបានបំពាក់ជាមួយកាំជ្រួចរ៉ុក្កែតផងដែរ។ ដំណោះស្រាយដោយប្រើប្រាស់ដ្រួនក៏អាចប្រតិបត្តិការដោយស្វ័យប្រវត្តិជាមួយនឹងស៊ែនស័រអកម្ម និងអាចសម្តែងបានថាវាគឺជាអ្នកផ្លាស់ប្តូរហ្គេមនៅក្នុងសង្គ្រាមអ៊ុយក្រែនមួយនេះ។  

 


ថ្ងៃព្រហស្បតិ៍, 26 ខែមករា 2023 09:28  BeeTube News