Seoul-CNN
រដ្ឋាភិបាលកូរ៉េខាងត្បូងបានលើកលែងទោសចំពោះ អតីតប្រធានាធិបតី Park Geun -hye ដែលបានជាប់ពន្ធនាគាររយៈពេល២២ឆ្នាំពីបទប្រព្រឹត្តិអំពើពុករលួយ, ក្រសួងយុត្តិធម៌របស់ប្រទេសបាននិយាយកាលពីថ្ងៃសុក្រ។ Park Kyung-mi អ្នកនាំពាក្យនៃវិមានប្រធានាធិបតី (Blue House) បាននិយាយថា លោកប្រធានាធិបតី Moon Jae- in បានធ្វើការពិចារណារទៅលើលក្ខ័ណដ៏ធ្ងន់ធ្ងរនៃសុខភាពរបស់អតីតប្រធានាធិបតី ទើបសំរេចចិត្តធ្វើការលើកលែងទោសជាពិសេស។
ក្នុងឆ្នាំ២០១៧ Park បានក្លាយទៅជាមេដឹកនាំទី១ដែលចេញពីការបោះឆ្នោតដោយប្រជាធិបតេយ្យ ត្រូវបានបង្ខំឲ្យចាកចេញពីតំណែង បន្ទាប់ពីតុលាការធម្មនុញ្ញនៃប្រទេសបានតម្កល់នូវការបោះឆ្នោតរបស់សភា ដើម្បីចោទប្រកាន់ អ្នកស្រីពីបទពុករលួយនិងតែងតាំងមិត្តភ័ក្រ្តឲ្យកាន់តណែងធំ។ អ្នកស្រីត្រូវបានរកឃើញកំហុសជាច្រើនករណីនៃការរំលោភអំណាច, ស៊ីសំណូក, ការដាក់កំហិត ក្នុងឆ្នាំ២០១៨ និងត្រូវបានកាត់ទោសដាក់ពន្ធនាគារ២៤ឆ្នាំ ក្រោយមកបន្ថយមកនៅត្រឹម២០ឆ្នាំបន្ទាប់ពីកាត់ក្តីឡើងវិញ។
ការចោទប្រកាន់ទាំងនោះពាក់ព័ន្ធទៅនឹងករណីក្នុងការប្រើប្រាស់ឥទ្ធិពលដែលធ្វើឲ្យនៃរដ្ឋបាលប្រព័ន្ធកូរ៉េខាងត្បូងជាប់គាំង ដែលធ្វើឲ្យមានការតវ៉ាប្រឆាំង ប្រឈមទៅនឹងនយោបាយក្នុងប្រទេសនិងធ្វើឲ្យមានការពាក់ព័ន្ធទៅនឹងមន្ត្រីដែលមានឥទ្ធិពល។ ក្នុងខែមករាឆ្នាំនេះ តុលាការជាន់ខ្ពស់កូរ៉េខាងត្បូងបានបន្ធូរបន្ថយទោសអ្នកស្រី Park ២០ឆ្នាំ ។អ្នកស្រីក៏ត្រូវប្រឈមនឺងការកាត់ទោស២ឆ្នាំបន្ថែមទៀតនៅក្នុងឆ្នាំ២០១៨ ក្នុងការលូកដៃតែងតាំងបេក្ខជនសំរាប់គណបក្សនយោបាយអភិរក្សនិយមដែលអ្នកស្រីធ្លាប់ដឹកនាំពីមុន។
Park អាយុ៦៩ឆ្នាំ បានធ្វើការវះកាត់ស្មាក្នុងឆ្នាំ២០១៩ខណៈដែលអ្នកស្រីកំពុងជាប់ក្នុងពន្ធនាគារ ដោយយោងទៅតាមក្រសួងយុត្តិធម៌ ។ អ្នកស្រីត្រូវថតរូបបានជាច្រើនដងដោយប្រព័ន្ធផ្សព្វផ្សាយក្នុងការធ្វើដំណើរទៅកាន់មន្ទីរពេទ្យដោយរទេះរុញ។ថ្លែងតាមរយៈមេធាវីរបស់អ្នកស្រីបន្ទាប់ពីមានការលើកលែងទោសកាលពីថ្ងៃសុក្រ Park “បានធ្វើការសុំទោសទៅកាន់ប្រជាពលរដ្ឋ ក្នុងការបង្កើតឲ្យមានការខ្វាយខ្វល់ច្រើន “ ។ Park ក៏បានសំដែងនូវអំណរគុណចំពោះលោកប្រធានាធិបតីនិងរដ្ឋាភិបាលកូរ៉េក្នុងការលើកលែងទោសដល់អ្នកស្រី។