1. នាវាចម្បាំងចិននៅប៉ាស៊ីហ្វិចកំពុងព្រមានក្រុមអាកាសចរណ៍
នៅខណៈពេលថ្មីៗនេះ មានការគំរាមកំហែងថ្មីមួយចេញពីនាវាចម្បាំងចិននៅឯសមុទ្រប៉ាស៊ីហ្វិកដោយបានបង្កការរំខានដោយសំលេង។ ពួកវាបានរំខានដល់ជើងហោះហើរពាណិជ្ជកម្មដោយការជ្រៀតជ្រែកជាមួយវិទ្យុទំនាក់ទំនងរបស់ពួកគេ។ ឧទាហរណ៍កាលពីពេលថ្មីៗនេះមានអ្នកបើកយន្តហោះមួយចំនួនពីក្រុមហ៊ុនអាកាសចរណ៍Qantas បានរាយការណ៍ពីភាពមិនប្រក្រតី។ គួរបញ្ជាក់ផងដែរ Qantas គឺជាក្រុមហ៊ុនអាកាសចរណ៍អូស្ត្រាលី ហើយអ្នកបើកយន្តហោះរបស់ពួកគេបាននិយាយថាមានការរំខានដោយវិទ្យុ។ អ្វីដែលពួកគេកំពុងនិយាយដល់នេះគឺអំពីប្រព័ន្ធ VHF របស់យន្តហោះ។ ប្រព័ន្ធ VHF គឺមានពាក្យពេញថា Very High Frequency តំណាងឱ្យប្រេកង់កំរិតខ្ពស់ណាស់ វាជាប្រព័ន្ធទំនាក់ទំនងនៅលើយន្តហោះដែលត្រូវបានប្រើយ៉ាងទូលំទូលាយដើម្បីរក្សាទំនាក់ទំនងជាមួយអ្នកបើកយន្តហោះ។ ឥលូវនេះអ្នកបើកយន្តហោះបានរាយការណ៍អំពីការជ្រៀតជ្រែកនៅក្នុងប្រព័ន្ធនេះ។ ហើយនោះមិនមែនជាបញ្ហាតែមួយគត់ប៉ុណ្ណោះទេ ប្រព័ន្ធ GPS ក៏ត្រូវបានធ្វើអោយស្ទះផងដែរ។ ដូច្នេះ Qantas ត្រូវបានបង្ខំឱ្យចេញការព្រមាន។ ពួកគេបានផ្ញើសារទៅកាន់អាកាសយានិកទាំងអស់របស់ពួកគេថាយន្តហោះក្រុម Qantas កំពុងជួបការរំខានលើប្រព័ន្ធ VHF ដោយចោទប្រកាន់ទៅលើក្រុមយោធានាវាចម្បាំងចិននៅអាស៊ីប៉ាស៊ីហ្វិកខាងលិច និងសមុទ្រចិនខាងត្បូង។ ក្រុមហ៊ុនអាកាសចរណ៍បានស្នើសុំឱ្យអ្នកបើកយន្តហោះរបស់ខ្លួន រាយការណ៍ពីឧប្បត្តិហេតុណាមួយដែលបានកើតឡើងដល់ការគ្រប់គ្រងចរាចរណ៍ផ្លូវអាកាស។ ហើយនេះគឺជាបញ្ហាមិនត្រឹមតែសម្រាប់ Qantas នោះទេ ប៉ុន្តែសម្រាប់ក្រុមហ៊ុនអាកាសចរណ៍ទាំងអស់។ ការដែលនាវាចម្បាំងចិនរំខានដល់ការហោះហើរស៊ីវិលគឺជារឿងគួរឱ្យភ័យខ្លាចបំផុត ដូចជានៅក្នុងពេលថ្មីៗនេះដែរ ក៏មានការព្រមានមួយចេញពី International Federation of airline pilots Association ដែលជាសហគ្រាសមួយមានអ្នកបើកយន្តហោះច្រើនជាង១០០ ពាន់នាក់មកពីប្រទេសជាង១០០ប្រទេស។ សមាគមន៍នេះផងដែរក៏បានចេញការព្រមានអំពីការរំខានដោយប្រទេសចិន និងកាន់តែធ្ងន់ធ្ងរជាងនោះផងដែរ ក៏មានសេចក្តីរាយការណ៍មកថាអ្នកបើកយន្តហោះរបស់ពួកគេខ្លះត្រូវបានខលចូលមកតាមរយៈវិទ្យុទៀតផង ហើយពួកគេបញ្ចេញត្រឹមថាអ្នកនៅចុងម្ខាងទៀតនៃបណ្តាញទំនាក់ទំនងគឺជាក្រុមយោធានាវាចម្បាំងនៅក្នុងតំបន់សមុទ្រប៉ាស៊ីហ្វិច ហើយពួកគេបានស្នើរសុំអោយអ្នកបើកយន្តហោះបញ្ចៀសចេញពីទីកន្លែងលើអាកាសដែលនាវាចម្បាំងស្ថិតនៅខាងក្រោម។ អ្នកជំនាញថាការជ្រៀតជ្រែកពីវិទ្យុគឺជាការរំខានតិចតួចប៉ុណ្ណោះ ប៉ុន្តែការរាំងស្ទះដល់ប្រព័ន្ធGPS គឺជាបញ្ហាធ្ងន់ធ្ងរ ហើយសកម្មភាពទាំងពីរអាចជារឿងជំរុញឡើងពីបព្វហេតុនយោបាយ។ ចិនមិនទាន់ឆ្លើយតបនោះទេ ប៉ុន្តែការព្រមានទាំងនេះគឺជាការដាស់តឿនសម្រាប់ក្រុមហ៊ុនអាកាសចរណ៍ និងសម្រាប់និយតករអាកាសចរណ៍ទាំងអស់ពីការគំរាមកំហែងថ្មីពីប្រទេសចិន។
2. យន្តហោះទម្លាក់គ្រាប់បែក B-52 របស់អាមេរិកអមដោយសម្ព័ន្ធមិត្តណាតូបង្ហាញអនុភាពនៅលើអាកាស
មានដេអូ Footage មួយបានបង្ហាញពីយន្តហោះទម្លាក់គ្រាប់បែក B-52 របស់អាមេរិកមួយគូក្នុងបេសកកម្មលើទ្វីបអឺរ៉ុបជាមួយនឹងសម្ព័ន្ធមិត្តណាតូបីផ្សេងទៀតក្នុងការបង្ហាញអានុភាពដ៏អស្ចារ្យបង្ហាញឡើងដោយសម្ព័ន្ធមិត្តយោធា។ វីដេអូដែលថតចេញពីកាប៊ីនយន្តហោះនៃយន្តហោះទម្លាក់គ្រាប់បែក B-52s Stratofortress ដែលអាចបំពាក់នុយក្លេអ៊ែរបាន បង្ហាញពីសមភាគីរបស់ខ្លួនកំពុងហោះហើរនៅពីលើពពក តាមបណ្តោយជាមួយនឹងយន្តហោះចម្បាំងមកពីប្រទេសអេស្ប៉ាញ អ៊ីតាលី និងរ៉ូម៉ានី។ បញ្ជាការដ្ឋានអាកាសរបស់អង្គការណាតូបាននិយាយនៅលើបណ្តាញសង្គម Twitter ថា 'B-52s កំពុងហ្វឹកហាត់ជាមួយនឹងកងកម្លាំងអាកាសសម្ព័ន្ធមិត្តក្នុងអំឡុងពេលបេសកកម្ម BTF របស់ពួកគេដើម្បីពង្រឹងភាពជាដៃគូនៃEuro-Atlantic របស់យើង' នៅក្នុងពេលនៃភាពតានតឹងកាន់តែខ្លាំងនៅក្នុងតំបន់។ ភ្លាមៗនោះ គេមិនទាន់ដឹងច្បាស់ថា តើវីដេអូនេះត្រូវបានថតនៅពេលណា ឬនៅទីណានោះទេ ប៉ុន្តែព័ត៌មានលម្អិតនៃបេសកកម្មត្រូវបានចេញផ្សាយ បន្ទាប់ពីយន្តហោះចម្បាំងរុស្ស៊ីមួយគ្រឿង បានស្ទាក់ចាប់យន្តហោះ B-52 ពីរគ្រឿងនៅលើសមុទ្របាល់ទិកខណៈដែលពួកគេបានហោះហើរជិតដែនអាកាសរបស់រុស្ស៊ី។ ខណៈពេលដែលសហរដ្ឋអាមេរិក អង្គការណាតូ និងប្រទេសជាដៃគូបានគាំទ្រដោយបើកចំហដល់ទីក្រុងKyiv ចាប់តាំងពីការចាប់ផ្តើមនៃជម្លោះ ប្រទេសចិនត្រូវបានមើលឃើញយ៉ាងទូលំទូលាយថាបានផ្តល់ការគាំទ្រផ្នែកសេដ្ឋកិច្ចសម្រាប់របបរបស់លោកពូទីន ខណៈពេលដែលចៀសវាងការពាក់ព័ន្ធដោយផ្ទាល់។អ៊ុយក្រែនត្រូវបានគាំទ្រយ៉ាងខ្លាំងក្លាពីសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តណាតូ ដោយរុស្ស៊ីបានចោទប្រកាន់អាមេរិកពីបទប្រយុទ្ធនឹងសង្រ្គាមប្រូកស៊ីនៅអ៊ុយក្រែន។
3. ក្រុម ISIS ពង្រីកឥទ្ធិពលនៅអាស៊ីអាគ្នេយ៍
រឿងបន្ទាប់របស់យើងគឺអំពីភេរវកម្មដែលកំពុងកើនឡើងការគំរាមកំហែងពីរដ្ឋឥស្លាមដែលកំពុងមានការរស់ឡើងវិញ និងនៅលើគោលដៅរបស់ពួកគេគឺជាភាគអាស៊ីអាគ្នេយ៍នេះតែម្តង។ ក្រុមនេះបានជ្រៀតចូលមកដល់ប្រជាជាតិអាស៊ានហើយហើយចំណាប់អារម្មណ៍របស់ពួកគេគឺកំពុងស្ថិតនៅលើប្រទេសចំនួនពីរគឺប្រទេសឥណ្ឌូនេស៊ី និងហ្វីលីពីន។ ជាដំបូងនេះយើងផ្តោតលើប្រទេសឥណ្ឌូនេស៊ីជាមុនសិន។ នៅពេលនេះដែរប្រទេសឥណ្ឌូនេស៊ីកំពុងជ្រើសរើសប្រធានាធិបតីថ្មីនៅឆ្នាំក្រោយ។ សន្តិសុខនៃការបោះឆ្នោតក្នុងប្រទេសឥណ្ឌូនេស៊ីកំពុងក្លាយទៅជាចំនុចបញ្ហាមួយ ដោយអ្នកគាំទ្រ Isis ព្យាយាមបង្កើត ក្រុម និងគ្រោងនឹងបើកការវាយប្រហារជុំវិញពេលវេលាបោះឆ្នោត។ គោលដៅរបស់ពួកគេផងដែរអាចជាការិយាល័យបោះឆ្នោត ប៉ូលីស និងអ្នកមិនមែនជនជាតិមូស្លឹម ដោយហេតុថាក្រុមនេះទាំងនេះជាសត្រូវរបស់ Isis ។ របាយការណ៍មិនបានកំណត់អត្តសញ្ញាណជាក់លាក់នោះនៃសមាជិកដែលពាក់ព័ន្ធនឹងផែនការភេរវកម្មទេ ប៉ុន្តែដឹងបានថាក្រុមដែលមានស្រាប់ដូចជា Gemma និង Shout Dollar ត្រូវបានគេស្គាល់ផងដែរថាជាJadហើយក្រុមនេះគឺបង្កើតឡើងក្នុងឆ្នាំ2015។ឥណ្ឌូណេស៊ីក៏មានយ៉ាងហោចណាស់ក្រុម Isis មួយទៀត វាត្រូវបានគេហៅថា mujahideen Indonesia Timur ឬ MIT ក្រុមទាំងនេះរួមជាមួយសាខាតូចៗផ្សេងទៀត បានធ្វើការវាយប្រហារជាច្រើនលើកកន្លងមកពីឆ្នាំ 2016 ដល់ឆ្នាំ 2021។ អ្នកគាំទ្រក្រុម Isis បានធ្វើការវាយប្រហារចំនួន ១៣លើក នៅក្នុងប្រទេសឥណ្ឌូនេស៊ីរួចមកហើយ និងបាន សម្លាប់មនុស្ស ៦៨នាក់ និងរបួសជាង100 នាក់។ ឥឡូវនេះសាខាទាំងនេះកំពុងតែ សកម្មឡើងវិញម្តងទៀត។ វាបន្តទៅគោលដៅទៅរកសមាជិកនៃប្រទេសតាលីបង់ ហើយប្រទេសអាស៊ានរបស់យើងក៏ប្រឈមមុខនឹងហានិភ័យដែលក្លាយជាចំនុចក្តៅគគុកផងដែរ។ ក្រុមអ្នកគាំទ្រ Isis នៅអាស៊ីអាគ្នេយ៍ត្រូវបានគេស្គាល់ថាជា Isis East Asia និងត្រូវបានជ្រើសរើសដោយប្រព័ន្ធបណ្តាញសង្គមផងដែរ។
4. អ៊ុយក្រែនប្រើក្រដាសកាតុងធ្វើកេស កាវ កៅស៊ូ ដើម្បីបំផ្លាញគោលដៅរុស្ស៊ី
កងទ័ពអ៊ុយក្រែនបានចាប់ផ្តើមប្រើប្រាស់ដ្រូន Corvo ដែលមានតម្លៃថោកនិងផលិតចេញពីក្រដាសកាតុងធ្វើកេសហើយផ្នែករបស់វាជាប់ជាមួយនឹងកាវ និងខ្សែកៅស៊ូ ដើម្បីប្រតិបត្តិការក្នុងសង្គ្រាមរបស់ពួកគេ។ ដ្រូននេះមានរយៈចម្ងាយហោះហើរ១២០គីឡូម៉ែត្រ និងមានសមត្ថភាពទម្លាក់ឧបករណ៍បំផ្ទុះតូចៗ។ ដ្រូនទាំងនេះត្រូវបានប្រើប្រាស់ឡើងវិញតាមតម្រូវការនៃសង្រ្គាមតាំងតែពីពួកវាត្រូវបានប្រើសម្រាប់ដឹកឱសថ និងអាហារជាដើម។ ដ្រូនCorvo Precision Payload Delivery System (PPDS) ថោកទាំងនេះកំពុងត្រូវបានផ្គត់ផ្គង់ដោយក្រុមហ៊ុនអូស្ត្រាលីSYPAQ; ប្រហែល 100គ្រឿង នៃពួកវាត្រូវបានបញ្ជូនជារៀងរាល់ខែទៅកាន់អ៊ុយក្រែន។
5. ការដាក់ភ្នាល់ប្រថុយប្រថានរបស់អាមេរិចលើហ្វីលីពីនប្រឆាំងនឹងចិន
នៅដើមសតវត្សទី 21 ប្រទេសចិនបានចាប់ផ្តើមការអះអាងឡើងនូវអ្វីដែលខ្លួនហៅថា "សិទ្ធិជាប្រវត្តិសាស្ត្រ" ដើម្បីគ្រប់គ្រងលើផ្លូវទឹកដ៏អស្ចារ្យមួយរបស់ពិភពលោក ដែលគ្របដណ្តប់ភាគច្រើននៃផ្ទៃសមុទ្រចិនខាងត្បូងជាង 1.3 លានម៉ាយការ៉េ។រីឯហ្វីលីពីនជាប្រទេសមួយដែលគ្មានអ្វីក្រៅពីកោះនៅក្នុងសមុទ្រនោះទេ កោះជាច្រើនទាំងនោះមានទំហំតូចហើយសេដ្ឋកិច្ចរបស់ប្រទេសនេះ-ក្រីក្រជាងប្រទេសធំជិតខាងរបស់ខ្លួន-បានទាញប្រយោជន៍ពីប្រេងនៅសមុទ្រជ្រៅនៅក្នុងតំបន់ហើយហេតុដូច្នេះហើយបានកំណត់ដោយច្បាប់អន្តរជាតិថាជាសមុទ្ររបស់ខ្លួន។ នៅក្នុងឆ្នាំ2004 នៅពីក្រោយការវិនិយោគរបស់ចិនទ្រង់ទ្រាយធំបន្ទាប់មកបានហូរចូលទៅក្នុងប្រទេសហ្វីលីពីន។ ប្រទេសចិនអាចបញ្ចុះបញ្ចូលប្រធានាធិបតីហ្វីលីពីនដែលទើបនឹងជាប់ឆ្នោតថ្មីលោកGloria Macapagal Arroyoឱ្យចុះហត្ថលេខាលើកិច្ចព្រមព្រៀងដែលអនុញ្ញាតឱ្យមានការរុករកប្រេងរួមគ្នានៅក្នុងដែនទឹកនៃឆ្នេរសមុទ្របាន ទាំងខណៈដែលប្រទេសហ្វីលីពីនទទួលអារម្មណ៍ដឹងច្បាស់ថាសមុទ្រនោះជារបស់ខ្លួន។ ដោយខ្វះមធ្យោបាយក្នុងការការពារដែនទឹករបស់ខ្លួនក្នុងឆ្នាំ 2013ហ្វីលីពីនបានប្រើច្បាប់អន្តរជាតិដោយបានប្តឹងទៅតុលាការអាជ្ញាកណ្តាលនៅទីក្រុងឡាអេក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ(UNCLOS) ថាប្រទេសចិនរំលោភលើច្បាប់រក្សាគោលការណ៍nine-dash line របស់ខ្លួន ប៉ុន្តែប្រទេសចិនហាក់មិនអើពើនោះទេ។ បែបនេះផងដែរ អ្វីៗហាក់ដូចជាបង្ហាញថាសហរដ្ឋអាមេរិកនឹងព្យាយាមពង្រឹងប្រព័ន្ធសម្ព័ន្ធភាពរបស់ខ្លួននៅអាស៊ីបូព៌ាដោយជួយប្រទេសទន់ខ្សោយមួយក្នុងតំបន់ដូចជាហ្វីលីពីន ដើម្បីការពារការទាមទារទឹកដីរបស់ខ្លួននៅសមុទ្រ។