BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

រោគសញ្ញានៃជំងឺបម្លែងថ្មីអូមីក្រុង (omicron) ដែលលោកអ្នកប្រហែលជាមើលរំលង

ថ្ងៃពុធ, 22 ខែធ្នូ 2021 11:08  BeeTube News

COVID_Herb_Series_1_2.0 (1)

សាស្ត្រាចារ្យ Tim Spector ដែលជាអ្នកជួយដំណើរការកម្មវិធី និងសិក្សារោគសញ្ញា ZOE COVID ថ្មីៗនេះបាននិយាយថា ការធ្វើតេស្តកាន់តែមានសារៈសំខាន់ជាមួយនឹងជំងឺបម្លែងថ្មីអូមីក្រុង ព្រោះវាមិនបង្កើតរោគសញ្ញាខុសពីអ្វីដែលគេឃើញក្នុងជំងឺផ្តាសាយធម្មតានោះទេ នេះបើយោងតាមកាសែត The Independent ដែលជាកាសែតនៅក្នុងចក្រភពអង់គ្លេស។

គាត់បាននិយាយថា "អូមីក្រុង ប្រហែលជាស្រដៀងគ្នាច្រើនទៅនឹងជំងឺបម្លែងថ្មីស្រាល ដែលយើងកំពុងមើលឃើញនៅក្នុងមនុស្សដែលបានចាក់វ៉ាក់សាំងជាមួយជំងឺបម្លែងថ្មី Delta ជាងអ្វីផ្សេងទៀត" ។

"ហើយដូច្នេះវានឹងបង្កើតរោគសញ្ញាដូចជំងឺផ្តាសាយ ដែលមនុស្សនឹងមិនដឹងថា វាជាជំងឺកូវីតនោះទេ។"​

តើអូមីក្រុងមានអារម្មណ៍ដូចជាគ្រុនផ្តាសាយមែនទេ?

ដូចគ្នានេះដែរ លោកស្រី Christina Marriott នាយកប្រតិបត្តិនៃ Royal Society for Public Health បានប្រាប់កាសែត​ The Independent ថា រោគសញ្ញាដូចជំងឺផ្តាសាយ គឺជាសញ្ញានៃការប្រែប្រួលជំងឺបម្លែងថ្មីអូមីក្រុង សម្រាប់អ្នកទទួលថ្នាំបង្ការពេញលេញ។

“ភ័ស្តុតាងថ្មីៗនេះបានបង្ហាញថា អ្នកដែលទទួលបានវ៉ាក់សាំងចំនួនពីរលើក ជាធម្មតាមានរោគសញ្ញាមិនសូវធ្ងន់ធ្ងរ ដូចជា ឈឺក្បាល ហៀរសំបោរ កណ្តាស់ ឈឺបំពង់ក និងបាត់ក្លិន”។

នាងបាននិយាយថា "វាមានសារៈសំខាន់សម្រាប់អ្នកដែលបានទទួលថ្នាំបង្ការពេញលេញ ដើម្បីរក្សាការប្រុងប្រយ័ត្នចំពោះរោគសញ្ញាដូចជំងឺផ្តាសាយ ហើយត្រូវធ្វើតេស្តប្រសិនបើពួកគេកំពុងរស់នៅ ឬធ្វើការនៅជុំវិញមនុស្សដែលមានហានិភ័យខ្ពស់ពីជំងឺនេះ"។

តើរោគសញ្ញាជំងឺបម្លែងថ្មីអូមីក្រុងមានអ្វីខ្លះ?

ការសិក្សាអំពី ZOE COVID​ ដែលបានវិភាគករណីរាប់ពាន់ករណីជំងឺកូវីត-19 បានកំណត់រោគសញ្ញានៃជំងឺបម្លែងថ្មីអូមីក្រុងភាគច្រើន ចាប់តាំងពីវាមានការកើនឡើងនៅក្នុងចក្រភពអង់គ្លេស ។

យោងតាមតាម CNBC រោគសញ្ញាកំពូលដែលកើតមានរហូតមកដល់ពេលនេះរួមមាន:

១. ហៀរ​សំបោរ

២. ឈឺក្បាល

៣. អស់កម្លាំង (ស្រាលឬធ្ងន់ធ្ងរ)

៤. កណ្តាស់

៥. ឈឺ​ក។

អត្ថបទដកស្រង់ Herb Scribner

បកប្រែនិងកែសម្រួលដោយ Mr. Blue


ថ្ងៃពុធ, 22 ខែធ្នូ 2021 11:08  BeeTube News