Tokyo -AP
គណៈរដ្ឋមន្ត្រីជប៉ុនបានអនុម័តនូវកំណត់ត្រា ៥,៤ពាន់ពានលានយ៉េន ($ 47 ពាន់លាន)នៃថវិការក្រសួងការពារជាតិសម្រាប់ឆ្នាំសាពើរពន្ធ ២០២២កាលពីថ្ងៃសុក្រ ដែលរួមបញ្ចូលទាំងការផ្គត់ផ្គង់មូលនិធិសំរាប់កាស្រាវជ្រាវនិងអភិវឌ្ឍន៍នៃយន្តហោះប្រយុទ្ធថ្មីនិងផ្លាស់ប្តូរលទ្ធផល ក្នុងពេលដែលជប៉ុនត្រូវការពង្រឹងនូវសមត្ថភាពការពារជាតិ ក្នុងការឆ្លើយតបទៅនឹងការរះឡើងនៃអានុភាពយោធាចិននិងភាពតានតឹងជាមួយតៃវ៉ាន់។
ថវិការដែលកើនឡើង១,១%ប្រចាំឆ្នាំ បានចាប់ផ្តើមនៅខែមេសា គឺជាការចំណាយលើកទី១០ជាបន្តបន្ទាប់ជាប់គ្នាលើវិស័យការពាជាតិដែលបានកើនឡើង ដែលស្របទៅនឹងការអះអាងរបស់ជប៉ុនចំពោះអាមេរិក ដើម្បីពង្រឹងសមត្ថភាពការពារជាតិរបស់ខ្លួន និងដោះស្រាយការប្រឈមជាមួយនឹងរឿងសន្តិសុខដែលកើនឡើងនៅក្នុងតំបន់។ ថវិការ ដែលនឹងត្រូវការអនុម័តបន្ថែមពីសភា រួមបញ្ចូលទាំង ២៩១ពាន់លានយ៉េន($ 2,55ពាន់លាន) សំរាប់ការស្រាវជ្រាវនិងការអភិវឌ្ឍន៍លើវិស័យការពារជាតិ ដែលលើស៣៨%នៃឆ្នាំនេះ។
ក្នុងនេះ ១០០ ពាន់លានយ៉េន($ 870លាន) គឺសំរាប់ការអភិវឌ្ឍន៍នៃយន្តហោះ F-Xដើម្បីជំនួសយន្តហោះជប៉ុនដែលមានវ័យចំណាស់ F-2 នៅក្នុងឆ្នាំ២០៣៥។ នេះគឺជាការអភិវឌ្ឍន៍យន្តហោះក្នុងស្រុកជាលើកទី១ក្នុងរយៈពេល៤០ឆ្នាំ។ ជប៉ុននិងអង់គ្លេសបានប្រកាសក្នុងពេលថ្មីៗនេះ នឹងធ្វើការអភិវឌ្ឍន៍រួមគ្នា ក្នុងការបង្ហាញនូវអនាគតម៉ាស៊ីនយន្តហោះ និងយល់ព្រមស្រាវជ្រាវបន្ថែមនូវបច្ចេកវិទ្យាប្រយុទ្ធផ្នែកអាកាសនិងប្រព័ន្ធនាវាមុជទឹក។ គំរោងការនេះរួមគ្នាដោយក្រុមហ៊ុន Mitsubishi និងIHIក្នុងប្រទេសជប៉ុន និង Rools-Royce និង ប្រព័ន្ធBAEក្នុងអង់គ្លេស។
ខណៈដែលការករសាងរបស់យោធាចិនបានពង្រីកទៅដល់អវកាស ក្រសួងការពារប្រទេសជប៉ុន ក៏បានរុញច្រានការស្រាវជ្រាវរបស់ខ្លួនទៅដល់ផ្នែកប្រាជ្ញាសិប្បនិម្មិតដែលប្រតិបត្តិការដោយយានគ្រប់គ្រងដោយខ្លួនឯងសំរាប់អវកាសនិងក្រោមទឹក ការហោះហើរលឿនជាងសម្លេងនិងបច្ចេកវិទ្យាផ្លាស់ប្តូរលទ្ធផល។ នាយករដ្ឋមន្ត្រី Fumo Kishida ដែលពីអតីតកាលស្គាល់ថាជាមនុស្សសន្តិភាព តែឥឡូវនេះបានផ្លាស់ប្តូរនយោបាយទៅជាល្មោភសង្រ្គាម និងបាននិយាយថាជប៉ុនត្រូវតែពិចារណារទទួលយកនូវសមត្ថភាពប្រុងប្រៀបវាយប្រហារជាមុន ក្នុងការឆ្លើយតបទៅនឹងការករសាងយោធារបស់ចិននិងការរីកលូតលាស់សមត្ថភាពនុយគ្លេអ៊ែររបស់កូរ៉ខាងជើង។