BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

Novak Djokovic: អូស្ត្រាលីផ្អាកទិដ្ឋាការកំពូលកីឡាករវាយតេនីស

ថ្ងៃព្រហស្បតិ៍, 06 ខែមករា 2022 08:28  គុន ច័ន្ទរដ្ឋា

photo_2022-01-06_08-25-23 (1)

BBC-

កីឡាករវាយតេនីសលេខមួយ ត្រូវបានឃាត់ខ្លួននៅក្នុងអាកាសយានដ្ឋាននៃរដ្ឋធានីអស់រយៈពេលជាច្រើនម៉ោង បន្ទាប់ពីកំលាំងការពារព្រំដែនបានប្រកាសថារូបគេមិនបានបំពេញឲ្យបានស្របច្បាប់ទៅនឹងបញ្ញត្តិនៃការចេញចូលក្នុងប្រទេស ហើយនឹងត្រូវបញ្ជូនខ្លួនចេញទៅវិញ។ រឿងនេះបានលេចចេញមក១ថ្ងៃបន្ទាប់ពី រូបគេបានត្រូវឲ្យរួចផុតពីបញ្ញាត្តិនៃការចាក់វ៉ាក់សាំង ដើម្បីប្រកួតនៅក្នុងប្រទេសអូស្ត្រាលី។ នាយរដ្ឋមន្ត្រីអូស្ត្រាលី Scott Morrison បាននិយាយថាគ្មានអ្នកណាមួយដែលស្ថិតនៅលើច្បាប់ ហើយ Djokovic ត្រូវបានគេរាយការណ៍មកថា មិនគោរពតាមសេចក្តីសំរេចនេះ។

ក្នុងរយៈពេលដ៏ខ្លីបន្ទាប់ពីកីឡារកររូបនេះបានមកដល់ Melbourne អាជ្ញាធរបានកត់សំគាល់ថាក្រុមរបស់ Djokovic មិនបានសុំទិដ្ឋាការដែលអនុញ្ញាត្តិឲ្យរួចផុតពីការចាក់វ៉ាក់សាំង។ Djokovic មិនបាននិយាយអំពីល័ក្ខខ័ណ្ឌនៃការចាក់វ៉ាក់សាំងរបស់ខ្លួនគេទេ ប៉ុន្តែកាលពីឆ្នាំមុនគេបាននិយាយថា រូបគេប្រឆាំងទៅនឹងការចាក់វ៉ាក់សាំង។ មិនទាន់មានការបញ្ជាក់ច្បាស់លាស់ណាមួយថា កីឡាកររូបនេះនឹងត្រូវស្ថិតនៅក្នុងអូស្ត្រាលីបន្តទៀតឬយ៉ាងណា ខណៈដែលមេធាវីរបស់រូបគេប៉ុនប៉ងបង្វែសេចក្តីសំរេចនេះ។

5a827a063a741a24877a0c022f837dba--australian-open-tennis-players

នៅក្នុងសេចក្តីថ្លែងការណ៍ កងកំលាំងព្រំដែនអូស្ត្រាលីបាននិយាយថា Djokovic "ខកខានមិនបានបង្ហាញនូវភ័ស្តុតាងដ៏ត្រឹមត្រូវថា បានបំពេញលក្ខ័ណក្នុងតម្រូវការចូលទៅក្នុងប្រទេសអូស្ត្រាលី ដូច្នេះទិដ្ឋាការរបស់គេត្រូវផ្អាក" “បុគ្គលដែលមិនមែនជាសញ្ជាតិអូស្ត្រាលី ដែលកាន់លិខិតឆ្លងដែនមិនមានសុពលភាពចូលក្នុងប្រទេសឬក៏លិខិតឆ្លងដែនដែលទិដ្ឋាការត្រូវបានផ្អាក នឹងត្រូវឃាត់ខ្លួននិងបញ្ជូនចេញពីអូស្ត្រាលី” លោកបន្ថែម។

នាយករដ្ឋមន្ត្រី Scott Morrison បាន Tweeted ថា “ច្បាប់គឺច្បាប់ ជាពិសេសនៅពេលដែលចូលមកដល់ព្រំប្រទល់របស់យើង គ្មាននរណាម្នាក់នៅពីលើច្បាប់ឡើយ”។ ការប្រព្រឹត្តិទៅលើ Djokovic បានបណ្តាលឲ្យមានការខឹងសម្បារយ៉ាងខ្លាំងនៅក្នុងប្រទេសកំណើតរបស់ Djokovic គឺ Serbia, ឪពុករបស់កីឡាកររូបនេះ លោក Srdjan Djokovic បាននិយាយថា កូនប្រុសរបស់លោកបានស្ថិតនៅក្នុងបន្ទប់មួយដែលយាមដោយប៉ូលីស។ “នេះមិនមែនជាការប្រឆាំងទៅនឹង Djokovic ទេ ប៉ុន្តែជាការប្រឆាំងមួយសំរាប់ពិភពលោកទាំងមូល” លោកបាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយដែលបញ្ចេញទៅឲ្យអ្នកសារព័ត៌មាន៕


ថ្ងៃព្រហស្បតិ៍, 06 ខែមករា 2022 08:28  គុន ច័ន្ទរដ្ឋា