BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

សមត្ថកិច្ចរកឃើញបទល្មើលរំលោភកម្មសិទ្ធិបញ្ញាលើម្ចាស់អាជីវកម្ម៣ទីតាំងដែលធ្វើអាជីវកម្មប្រេងម៉ាសុីនម៉ាកMobilគ្មានប្រភពច្បាស់

ថ្ងៃអង្គារ, 31 ខែមករា 2023 09:30  BeeTube News

2023-01-30 15.56.15

(ភ្នំពេញ)៖ សមត្ថកិច្ចជំនាញ នៃក្រសួងមហាផ្ទៃ បានរកឃើញបទល្មើសរំលោភកម្មសិទ្ធិបញ្ញា ដែលប្រព្រឹត្តដោយម្ចាស់អាជីវកម្ម ៣ទីតាំង នៅរាជធានីភ្នំពេញ តាមរយៈការទិញផលិតផលប្រេងម៉ាសុីនម៉ាក Mobil ពីប្រភពមិនច្បាស់លាស់ មកធ្វើអាជីវកម្ម។ ទោះជាយ៉ាងនេះក្តី ម្ចាស់អាជីវកម្មទាំង ៣ទីតាំង បានធ្វើកិច្ចសន្យាឈប់ប្រព្រឹត្ត សកម្មភាពខុសច្បាប់របស់ពួកគេតទៅទៀត លើអ្នកមានសិទ្ធិផ្តាច់មុខលើផលិតផលមួយនេះ។

បទល្មើសរំលោភកម្មសិទ្ធិបញ្ញា ត្រូវបានរកឃើញដោយគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម (គ.ប.ផ.ក) ដែលប្រព្រឹត្តដោយអាជីវកម្ម ៣ទីតាំង រួមមាន៖

* ១៖ លោក ញូ យូបាវ ម្ចាស់យានដ្ឋានឈ័ងសីន ស្ថិតនៅផ្លូវ២០០៤ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ
* ២៖ លោក យិន សុពុទ្ធាយិតិ ម្ចាស់មជ្ឈមណ្ឌលថែទាំរថយន្ត Magic Car Wash ស្ថិតនៅផ្លូវលេខ១៥ ផ្លូវលេខ៦៦៤ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក
* ៣៖ លោក សេង តារា តំណាងម្ចាស់ឃ្លាំង ស្ថិតនៅផ្លូវលេខ៤៦២ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង។

នៅចំពោះលេខាធិការដ្ឋាន គ.ប.ផ.ក ម្ចាស់អាជីវកម្មទាំង៣ បានសន្យា ដូចខាងក្រោម៖

* ១៖ សន្យាឈប់ទិញប្រេងម៉ាសុីនម៉ាក Mobil ពីប្រភពមិនច្បាស់លាស់
* ២៖ សន្យានឹងទិញប្រេងម៉ាសុីនម៉ាក Mobil ពីម្ចាស់ម៉ាក ដែលមានសិទ្ធិផ្តាច់មុខនៅកម្ពុជា
* ៣៖ អនុវត្តតាមការណែនាំរបស់សមត្ថកិច្ច និងចូលខ្លួនមកបំភ្លឺបន្ថែម តាមការកោះហៅរបស់សមត្ថកិច្ច៕

2023-01-31 09.24.52

2023-01-31 09.24.55

2023-01-31 09.24.58

2023-01-31 09.25.02

2023-01-31 09.25.05

2023-01-31 09.25.08


 


ថ្ងៃអង្គារ, 31 ខែមករា 2023 09:30  BeeTube News