BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

សមត្ថកិច្ចបង្ក្រាបប្រេងរំអិលម៉ាកMobilដែលក្រុមហ៊ុន តាំង ប្រាឌើរ អូតូ ខូអិលធីឌី និងក្រុមហ៊ុន ហុង ឌីសេង(ខេមបូឌា)ស្ទីលលួច...

ថ្ងៃចន្ទ, 30 ខែមករា 2023 16:34  BeeTube News

2023-01-30 16.19.37

(ភ្នំពេញ)៖ ប្រេងរំអិលម៉ាក Mobil រាប់សិបពុយ និងរាប់សិបកំប៉ុងទៀតដែលឈ្មួញលួចនាំចូលដោយខុសច្បាប់ និងគេចពន្ធត្រូវបានសមត្ថកិច្ចចុះបង្ក្រាបបានជាបន្តបន្ទាប់ ក្រោយពីទទួលបានពាក្យបណ្ដឹងពីក្រុមហ៊ុន ខេមលូប (ខេមបូឌា) ឯ.ក ដែលទទួលបានសិទ្ធិនាំចូលផ្ដាច់មុខរួចមក។ ចំណាត់កាបង្ក្រាបការលួចនាំចូលប្រេងរំអិលខុសច្បាប់ នាំចូលរំលោភសិទ្ធិផ្ដាច់មុខខាងលើនេះ៖

ករណីទី១៖ គឺមន្ត្រីគយសហការជាមួយមន្ត្រីអាវុធហត្ថ បង្ក្រាបកាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០កន្លងទៅនេះ ស្ថិតនៅក្នុងសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ខណៈរថយន្តមួយគ្រឿងពាក់ស្លាកលេខ 2J-3229 របស់ក្រុមហ៊ុន តាំង ប្រាឌើរ អូតូ ខូអិលធីឌី ដឹកក្នុងទិសដៅយកទៅចែកចាយ នៅតាមកន្លែងលក់ប្រេងរំអិលនានា។ ក្នុងនោះ ក្រោយពីឃាត់ហើយមន្ត្រីគយបានយកពិល UV បាញ់ពិនិត្យមើលទៅលើសំបុត្រពន្ធនាំចូល ទើបដឹងថាសុទ្ធតែជាសន្លឹកពន្ធក្លែងក្លាយ គ្មានឯកសារបញ្ជាក់ពីការបង់ពន្ធនាំចូលអ្វីឡើយ ទើបមន្ត្រីគយសម្រេចឃាត់ទាំងប្រេងរំអិល និងរថយន្ត ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធីច្បាប់។

ករណីទី២៖ សមត្ថកិច្ចនគរបាលសេដ្ឋកិច្ចខេត្តកំពង់ស្ពឺ ដឹកនាំដោយព្រះរាជអាជ្ញារង វ៉ិត មឃៈ ចុះឆែកឆេរនៅក្នុងទីតាំងក្រុមហ៊ុន ហុង ឌី សេង(ខេមបូឌា) ស្ទីល បានប្រព្រឹត្តទៅកាលពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០២០ កន្លងទៅនេះ ស្ថិតនៅភូមិត្រពាំងក្រសាំង ឃុំក្សេមក្សាន្ត ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ ។ ក្នុងនោះកម្លាំងសមត្ថកិច្ចរឹបអូសបានប្រេងរំអិលម៉ាក Mobil មិនទាន់ប្រើចំនួន៥២ពុយ និងសំបកធុងដែលប្រើអស់ចំនួន១៨១ពុយ បន្ថែមទៀត។

ករណីនេះ សមត្ថកិច្ចបានធ្វើការសាកសួរលើបុគ្គលិក ដែលស្ថិតនៅក្នុងទីតាំងខាងលើបានឆ្លើយរបៀបមិនច្បាស់លាស់ ខណៈថៅកែក្រុមហ៊ុនជាជនជាតិចិន បានគេចខ្លួនបាត់ទើបសមត្ថកិច្ចសំរេចរឹបអូសវត្ថុតាង កសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមច្បាប់ដូចគ្នា។

សូមបញ្ជាក់ថា ប្រេងរំអិលម៉ាក Mobil តាមច្បាប់អនុញាតទទួលស្គាល់សិទ្ធិនាំចូល និងលក់ចែកចាយផ្ដាច់មុខរបស់ក្រសួងពាណិជ្ជកម្ម លេខ ០៥៦៨ ព.ណ កសប ចុះថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២០ ក្រសួងពាណិជ្ជកម្ម បានកត់ត្រាទទួលស្គាល់សិទ្ធិនាំចូល និងចែកចាយផ្ដាច់មុខលើផលិតផលប្រេងរំអិលម៉ាក «MOBIL» នៅកម្ពុជា របស់ក្រុមហ៊ុន ខេមលូប (ខេមបូឌា) ឯ.ក បន្ទាប់ពីក្រុមហ៊ុននេះ បានទទួលសិទ្ធិនាំចូលផ្ដាច់មុខ ពីក្រុមហ៊ុន Exxon Mobil Corporation ចុះថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩ រួចមក។

ប្រេងរំអិលម៉ាក «MOBIL» គឺជាផលិតផលមកពីសហរដ្ឋអាមេរិក មានភាពល្បីល្បាញលើគុណភាព និងសុវត្ថិភាពគ្រឿងម៉ាស៊ីនជា យូរឆ្នាំមកហើយ នៅលើទីផ្សារពិភពលោក ហើយនៅកម្ពុជា ប្រេងរំអិលម៉ាក «MOBIL» ក៏ល្បីល្បាញ និងអតិថិជន អ្នកប្រើប្រាស់គ្រឿងម៉ាស៊ីន ជាពិសេសម្ចាស់យានយន្តផ្ដល់ជំនឿ ទុកចិត្តផងដែរ។

ដោយមើលឃើញពីគុណភាព និងសុវត្ថិភាពគ្រឿងម៉ាស៊ីន ដែលបានប្រើប្រាស់ប្រេងរំអិលម៉ាក «MOBIL» នេះ ទើបក្រុមហ៊ុន ខេមលូប (ខេមបូឌា) ឯ.ក បានសុំសិទ្ធិនាំចូល ផ្គត់ផ្គង់ ចែកចាយផ្ដាច់មុខ នៅកម្ពុជា។

កន្លងមកក្រុមហ៊ុនបានទុករយៈពេល០៣ខែ គឺចាប់ពីថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២០ ដល់ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២០ ដើម្បីឱ្យអ្នកធ្វើការចែកចាយរាល់ផលិតផលទាំងអស់ ដែលប៉ះពាល់លើសិទ្ធិផ្ដាច់ មុខរបស់ក្រុមហ៊ុនដែលបាននាំចូលមុនថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២០ ឱ្យអស់ពីស្តុក និងបញ្ឈប់រាល់ការនាំចូលដោយរំលោភលើសិទ្ធិផ្ដាច់មុខ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។ ក្រោយផុតពេលកំណត់ខាងលើហើយ ក្រុមហ៊ុននឹងចាត់វិធានការផ្លូវច្បាប់យ៉ាងតឹងរឹង ចំពោះជនណាដែលបានល្មើសច្បាប់៕

2023-01-30 16.19.41

2023-01-30 16.19.44

2023-01-30 16.19.48

2023-01-30 16.19.51

2023-01-30 16.19.54

2023-01-30 16.19.57

2023-01-30 16.20.00

2023-01-30 16.20.03

2023-01-30 16.20.07

2023-01-30 16.20.09

2023-01-30 16.20.13

2023-01-30 16.20.16

2023-01-30 16.20.19

2023-01-30 16.20.22



 

2023-01-30 16.20.25

2023-01-30 16.20.28

2023-01-30 16.20.31

2023-01-30 16.20.34

2023-01-30 16.20.38

2023-01-30 16.20.41

2023-01-30 16.20.44

2023-01-30 16.20.47

2023-01-30 16.20.50

2023-01-30 16.20.53


 


 


 


ថ្ងៃចន្ទ, 30 ខែមករា 2023 16:34  BeeTube News