BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

Manson Greenwood នៃក្រុម Manchester United រួចទោសពីបទប៉ន់ប៉ងរំលោភសេពសន្ថវៈ

ថ្ងៃសុក្រ, 03 ខែកុម្ភៈ 2023 11:43  BeeTube News

2023-02-03 11.39.14 (1)

ការ​ចោទ​ប្រកាន់​ពី​បទ​ប៉ុនប៉ង​រំលោភ​សេពសន្ថវៈ​ត្រូវ​បាន​ដកចេញពី​​កីឡាករ​បាល់ទាត់​របស់​ក្រុម Manchester United គឺលោក Mason Greenwood ហើយ។កីឡាករវ័យ 21 ឆ្នាំរូបនេះត្រូវបានចាប់ខ្លួនក្នុងខែមករា ឆ្នាំ2022 នៅពេលមានការចោទប្រកាន់ជុំវិញរូបភាព និងវីដេអូមួយចំនួន។ ក្រោយ​មក​លោក​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ប៉ុនប៉ង​ចាប់​រំលោភ គំរាមកំហែង ​បង្ខិត​បង្ខំនិង​វាយ​ដំ​​បង្ក​គ្រោះថ្នាក់​ដល់​រាង​កាយ​។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ហ្គ្រីនវូដ បាននិយាយថាលោកបាន "ធូរស្បើយ" ហើយនិងអរគុណដល់ក្រុមគ្រួសារ និងមិត្តភ័ក្តិរបស់លោក ដែលបានគាំទ្រលោក។ សេវាកាត់ទោសបាននិយាយថាការចោទប្រកាន់ត្រូវបានបញ្ឈប់វិញបន្ទាប់ពីសាក្សីសំខាន់ៗបានដកការជាប់ពាក់ព័ន្ធរបស់ពួកគេ។ អ្នកនាំពាក្យ​ម្នាក់​បាន​និយាយ​ថា​៖ «​យើង​មាន​កាតព្វកិច្ច​រក្សា​សំណុំរឿង​ឱ្យ​ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ​ជា​បន្តបន្ទាប់​។ «ក្នុង​ករណី​នេះ ការ​រួម​បញ្ចូល​គ្នា​នៃ​ការ​ដក​សាក្សី​សំខាន់ៗ និង​តឹងតាងថ្មីៗ​ដែល​ចូល​មក​បំភ្លឺក្តីមាន​ន័យ​ថា​លែង​មាន​និន្នាការ​ទៅរកការផ្ដន្ទាទោស​ទៀត​ហើយ ក្នុង​កាលៈទេសៈ​ទាំង​នេះ យើង​ស្ថិត​ក្រោម​កាតព្វកិច្ច​បញ្ឈប់​សំណុំ​រឿង។

2023-02-03 11.39.28

«យើង​បាន​ពន្យល់​ពី​ការ​សម្រេច​ចិត្ត​របស់​យើង​ដល់​គ្រប់​ភាគី។ «យើងតែងតែលើកទឹកចិត្តជនរងគ្រោះអោយរាយការណ៍ប្រាប់ប៉ូលីស ហើយយើងនឹងធ្វើការកាត់ទោសទៅតាមផ្លូវច្បាប់»។ នៅក្នុងសេចក្តីសារមួយត្រូវបានចេញផ្សាយក្នុងពីលោក Greenwood កីឡាករវ័យ 21 ឆ្នាំរូបនេះបាននិយាយថា «ខ្ញុំមានអារម្មណ៍ធូរស្រាលដែលបញ្ហានេះបានបញ្ចប់ ហើយខ្ញុំសូមអរគុណដល់ក្រុមគ្រួសារ មនុស្សជាទីស្រលាញ់ និងមិត្តភក្តិសម្រាប់ការគាំទ្ររបស់ពួកគេ»។ ក្នុងរយៈពេលប៉ុន្មានម៉ោងនៃការចោទប្រកាន់ដែលកើតឡើងនៅដើមឆ្នាំ 2022 ខ្សែប្រយុទ្ធដែលបានបង្ហាញខ្លួនបានមួយលើករួចមកហើយសម្រាប់ប្រទេសអង់គ្លេសត្រូវបានផ្អាកអោយឈប់លេងឬហ្វឹកហាត់ចាប់តាំងពីពេលនោះមក។ អ្នកតំណាងក្លឹប Manchester United បាននិយាយថា«យើង​នឹង​មិន​ធ្វើ​ការ​អត្ថាធិប្បាយ​បន្ថែម​ទៀត​ទេ​រហូត​ដល់​ដំណើរការ​នោះ​ត្រូវ​បាន​បញ្ចប់»។ Manson Greenwood នឹងមិនទាន់ត្រលប់ទៅលេងរឺហ្វឹកហាត់វិញទេ លុះត្រាតែដំណើរការនេះបានបញ្ចប់សព្វគ្រប់សិន។

2023-02-03 11.39.23

2023-02-03 11.39.32


 


ថ្ងៃសុក្រ, 03 ខែកុម្ភៈ 2023 11:43  BeeTube News