mirror-
រដ្ឋមន្ត្រីក្រសួងការបរទេសអង់គ្លេស Liz Truss បាននិយាយថា អង់គ្លេសនឹងឆ្លើយតបទៅនឹងការវាយប្រហាររបស់រុស្សីទៅលើអ៊ុយក្រែនជាមួយនឹងកម្លាំងយ៉ាងខ្លាំងក្លា បើសិនជា Vladimir Putin សម្រេចនឹងវាយប្រហារទៅលើអ៊ុយក្រែន។ រដ្ឋមន្រ្តីក្រសួងការបរទេសបានជំរុញឲ្យប្រធានាធិបតី Putin ឲ្យពាក់ព័ន្ធក្នុងការជជែកជាមួយ NATO ដើម្បីជៀសវាងការកើនឡើងកំដៅ។ លោកប្រធានាធិបតី Putin បានបន្ទោសលោកខាងលិចក្នុងការកើនឡើងកំដៅក្នុងអឺរ៉ុបខាងកើត។
កាលពីដើមអាទិត្យនេះលោកនិយាយថា “អ្វីដែលកំពុងតែកើតឡើងក្នុងពេលនេះ, ភាពតានតឹងដែលកំពុងបង្កើតឡើង គឺជាកំហុសរបស់ពួកគេដែលបោះគ្រប់ជំហ៊ាន ហើយដែលរុស្សីត្រូវបានគេបង្ខំឲ្យឆ្លើយតបគ្រប់ជំហ៊ាន”។ ថ្ងៃនេះនៅក្នុងសន្និសីទកាសែតប្រចាំឆ្នាំ លោក Putin បានចោទប្រកាន់លោកខាងលិចថាបានក្នុងការព្យាយាមធ្វើឲ្យអ៊ុយក្រែនប្រឆាំងនឹងរុស្សី ធ្វើការពង្រឹងនូវអាវុធទំនើបជាប្រចាំនិងលាងខួរប្រជាពលរដ្ឋ ។ “យើងសូមនិយាយដោយត្រង់ មិនត្រូវមានការពង្រីក NATO មកទិសខាងកើតទៀតទេ” ដែលជាការព្រមានចំពោះ NATO រួមទាំងអង់គ្លេសផងដែរ។
ក្នុងពេលដ៍ខ្លីបន្ទាប់មក លោកស្រី Truss បាននិយាយថា ខ្ញុំសូមថ្កោលទោសនូវការឈ្លានពានរបស់ទីក្រុងក្រឹមឡាំងនិងវោហារសាស្ត្រដុតរោលប្រឆាំងនឹងអ៊ុយក្រែននិង NATO “ការប្រមូលផ្តុំកងទ័ពនៅតាមព្រំប្រទល់អ៊ុយក្រែនហើយនឹងការភ្ជាប់ដោយខុសច្បាប់នៃតំបន់ Crimea មិនអាចទទួលយកបានទេ”។ “ការទន្រ្ទានណាមួយរបស់រុស្សី វាជាកំហុសយុទ្ធសាស្រ្តមួយដ៏ធំ ដែលនឹងត្រូវជួបប្រទះនឹងកម្លាំង រួមបញ្ចូលទាំងការដាក់ទណ្ឌកម្មដែរ សហការណ៍គ្នាដោយសម្ព័ន្ធមិត្ត ដែលនឹងធ្វើឲ្យរុស្សីបង់ក្នុងតម្លៃមួយយ៉ាងខ្ពស់លើផលប្រយោជន៍និងសេដ្ឋកិច្ចរបស់រុស្សី ការគាំទ្ររបស់អង់គ្លេសចំពោះអ៊ុយក្រែននឹងមិនងាករេឡើយ “។
សប្តាហ៍មុន មូស្គូបានផ្តល់នូវពង្រាងឯកសារធានាសន្តិសុខនទាមទារឲ្យ NATO បដិសេធនូវសមាជិកភាពចំពោះអ៊ុយក្រែននិងអតីតប្រទេសសហភាពសូវៀតដ៏ទៃទៀត។ សម្ព័ន្ធមិត្ត NATO មានសមត្ថភាពក្នុងការផ្តល់សមាជិកភាពដល់ប្រទេសណាដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ឲ្យក្លាយទៅជាសមាជិក NATO ។ រុស្សីបានជំរុញផងដែរឲ្យមេដឹកនាំ NATO ដកចេញនូវសព្វាវុធដែលដាក់ពង្រាយនៅអឺរ៉បកណ្តាលនិងខាងកើត។