Politico-
សម្ពាធយោធារបស់រុស្សីមិនអាចអនុញ្ញាតិឲ្យមានឥទ្ធិពលមកលើប្រទេសដែលអាចចូលរួមជាមួយសហគមន៍អឺរ៉ុបនិង NATO នោះទេ ,នាយករដ្ឋមន្ត្រីនៃប្រទេស Lithuania ,អ្នកស្រី Kama Kallas បានព្រមាន ,មុនពេលដែលមានកិច្ចប្រជុំសំខាន់២ក្នុងទំនាក់ទំនងនៃប្លុកជាមួយនឹងប្រទេសជិតខាង។ តាមរយៈការប្រមូលផ្តុំកងទ័ពនៅតាមព្រំប្រទល់អ៊ុយក្រែន និងបន្ទាប់មកបានផ្តល់យោបល់ថា NATO ត្រូវទុកជាមោឃៈនូវការប្តេជ្ញាចិត្តឆ្នាំ២០០៨ចំពោះអ៊ុយក្រែននិង Georgia ដែលថ្ងៃមួយនឹងក្លាយទៅជាសមាជិកនៃសម្ព័ន្ធមិត្ត ,ប្រធានាធិបតីរុស្សីVladimir Putin បានព្យាយាមបង្ហាញថាខ្លួនជាដំណោះស្រាយចំពោះបញ្ហានេះដែលលោកបានបង្កើតដោយខ្លួនឯង។
Kallasបាននិយាយនៅក្នុងកិច្ចសម្ភាសន៍តាមទូរស័ព្ទកាលពីថ្ងៃអង្គារ៍ថា “ខ្ញុំគិតថាយើងមិនត្រូវធ្លាក់ទៅក្នុងអន្ទាក់នោះទេ” ដែលនៅក្នុងនោះលោកស្រីបានជជែកផងដែរអំពីការខ្វាយខ្វល់ អំពីទំនាក់ទំនងរវាងលោកប្រធានាធិបតី Joe- Bidenជាមួយលោកប្រធានាធិបតី Vladimir Putin។ "ខ្ញុំមិនគិតថារុស្សីមានសិទ្ធណាមួយដើម្បីនឹងនិយាយអំពីប្រទេសណាមួយដែលត្រូវមានសិទ្ធឬគ្មានសិទ្ធអាចចូលជាសមាជិកសហគមន៍អឺរ៉ុបនិង NATO" Kallas បាននិយាយដែលប្រទេសអ្នកស្រីមានប្រជាពលរដ្ឋចំនួន១លាន៣សែននាក់ហើយស្ថិតនៅជាប់នឹងព្រំប្រទល់រុស្សី។
រុស្សីនឹងមានការព្រួយបារម្ភខ្លាំងចំពោះការប្រជុំកំរិតខ្ពស់២ដែលមានរបៀបវារៈគួរឲ្យចាប់អារម្មណ៍នៅក្នុងសប្តាហ៍នេះ។ នៅថ្ងៃពុធ គឺជាការប្រជុំលើកទី៦នៃកិច្ចប្រជុំកំពូលដៃគូរអឺរ៉ុបភាគខាងកើត ដែលនៅក្នុងនោះសហគមន៍អឺរ៉ុបនឹងជួបប្រជុំជាមួយដៃគូរជិតខាងមួយចំនួនរួមទាំងអ៊ុយក្រែនផងដែរ។ អ្នកដែលនឹងចូលរួមមាន Armenia , Georgia,និង Moldovan ។ Belarus បានព្យួរការចូលរួមរបស់ខ្លួន កាលពីខែមិថុនាដោយសារលោកខាងលិចបានដាក់ទណ្ឌកម្មលើរឿងជម្លោះបោះឆ្នោត។
មួយថ្ងៃបន្ទាប់មកទៀតមេដឹកនាំសហគមន៍អឺរ៉ុបនឹងជួបប្រជុំជាមួយ ក្រុមប្រឹក្សារអឺរ៉ុបដែលមានទំនាក់ទំនងជាមួយរុស្សី ហើយប្រតិកម្មរបស់អឺរ៉ុបចំពោះការប្រមូលផ្តុំកងទ័ពនៅតាមព្រំប្រទល់អ៊ុយក្រែននឹងត្រូវលើកយកមកពិភាក្សារ។ សំរាប់អ្នកស្រី Kallas “វាមានសារៈសំខាន់ណាស់ ជាដំបូងយ់ងបានផ្តល់សញ្ញានៅក្នុងកំរិតខ្ពស់ថា សម្ពាធយោធាពីខាងក្រៅដើម្បីធ្វើឲ្យ NATO ធ្វើឲ្យអ៊ុយក្រែន ឬក៏សហគមន៍អឺរ៉ុប ផ្លាស់ប្តូរនូវសេចក្តីសំរេចចិត្តឬដំណើរការនៃការធ្វើសេចក្តីសម្រេចចិត្ត មិនអាចទទួលយកបានទេ”។
អ្វីដែលយើងគួរបង្ហាញផងដែងថា អ៊ុយក្រែនមានមិត្តភ័ក្រ្ត មានសម្ព័ន្ធមិត្ត ហើយយើងកំពុងតែស្ថិតនៅទីនោះជាមួយគេ។ ដូច្នេះ បើសិនជាអ្នកណាម្នាក់បានគិតអំពីការឈ្លានពានទៅលើអ៊ុយក្រែន អ្នកត្រូវតែគិតថាមានមិត្តភ័ក្ត្រនិងសម្ព័ន្ធមិត្តនៅពីក្រោយ អ៊ុយក្រែន។