BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

Lithuania បានដកអ្នកការទូតជាចុងក្រោយ ចេញពីប្រទេសចិន

ថ្ងៃព្រហស្បតិ៍, 16 ខែធ្នូ 2021 08:26  គុន ច័ន្ទរដ្ឋា

photo_2021-12-16_03-30-06

Euronews-

Lithuania បាននិយាយថា ខ្លួនបានបិទស្ថានទូតនៅក្នុងប្រទេសចិន និងបានដកអ្នកការទូតចុងក្រោយចេញពីទីក្រុងប៉េកាំង នៅក្នុងជម្លោះលើរឿងទំនាក់ទំនងជាមួយតៃវ៉ាន់។ ក្រសួងការបរទេស បាននិយាយថាគេបានហៅលេខាធិការទូតដើម្បីទៅធ្វើការពិភាក្សា ព្រមទាំងនិយាយថាស្ថានទូតនឹងត្រូវប្រតិបត្តិការណ៍ពីចម្ងាយ ទង្វើនេះបានកើតឡើងបន្ទាប់ពី រដ្ឋជាសមាជិកនៃសហគមន៍អឺរ៉ុបមួយនេះ បានអនុញ្ញាតិឲ្យតៃវ៉ាន់បើកការិយាល័យតំណាងនៅក្នុងទីក្រុង Vilnius។ ចិនបាននិយាយថា តៃវ៉ាន់គីជាផ្នែកមួយនៃទឹកដីរបស់ខ្លួន នឹងមិនអនុញ្ញាតិឲ្យមានការទទួលស្គាល់ផ្នែកការទូត ដែលនាំឲ្យចាត់ទុកថាកោះនៃជារដ្ឋដាច់ដោយឡែក។

កាលពីខែមុន ចិនបានហាមប្រាមមិនឲ្យមានទំនាក់ទំនងការទូតជាមួយ Lithuania និងបានបញ្ឈប់ការចេញទិដ្ឋាការដល់ប្រទេសនេះ ជាការប្រឆាំង។ ថ្លែងទៅកាន់អ្នកយកព័ត៌មាននៅក្នុង Vilnius, រដ្ឋមន្ត្រីក្រសួងការបរទេស Gabrielus Landsbergis បាននិយាយថា មានភាពមិនច្បាស់លាស់នៃឋានៈរបស់អ្នកការទូត Lithuania នៅក្នុងប្រទេសចិន មុនពេលពួកគេចេញដំណើរ។ “ការជជែកគ្នាកំពុងតែបន្តធ្វើទៅលើទិដ្ឋភាពបច្ចេកទេសនៃប្រតិបត្តិការណ៍ទំនាក់ទំនងការទូតរបស់តំណាង Lithuania នៅក្នុងប្រទេសចិន” សេចក្តីថ្លែងការណ៍បាននិយាយ។

“Lithuania បានប្រុងប្រៀបបន្តការជជែកជាមួយនឹងចិន និងបន្តសកម្មភាពស្ថានទូតរបស់ខ្លួនដើម្បីផលប្រយោជន៍ទៅវិញទៅមកឈានទៅរកគោលដៅនៃកិច្ចព្រមព្រៀង។ ប៉េកាំងកាលពីពេលមុនបានបណ្តេញឯកអគ្គរដ្ឋទូត Lithuania និងបានដកចេញនូវអ្នកការទូតរបស់ខ្លួនពី Lithuania បន្ទាប់ពី តៃវ៉ាន់បានអនុញ្ញាតិឲ្យបើកតំណាងការិយាល័យនៅក្នុងទីក្រុង Vilnius។ តៃវ៉ាន់មានសម្ព័ន្ធភាពការទូតចំនួន១៥ប្រទេសតែប៉ុណ្ណោះនៅក្នុងពិភពលោក តែបានរក្សាទំនាក់ទំនងមិនផ្លូវការជាមួយប្រទេសធំៗ តាមរយៈការិយោល័យពាណិជ្ជកម្មដែលមានស្ថានទូតមិនផ្លូវការណ៍។

ទង្វើររបស់ទីក្រុង Vilnius បានលេចចេញមកបន្ទាប់ពីក្រុមសមាជិកសភាចំនួន៦រូប បានមកដល់តៃវ៉ាន់នៅក្នុងដំណើរទស្សនកិច្ច៥ថ្ងៃកាលពីថ្ងៃពុធ។ Francois de Ruhr , ប្រធាននៃក្រុមទំនាក់ទំនងមិត្តភាពតៃវ៉ាន់នៅក្នុងរដ្ឋសភាបារាំង, បានដឹកនាំគណៈប្រតិភូទៅធ្វើទស្សនកិច្ច ព្រមទាំងបានជួបជាមួយនឹងប្រធានាធិបតីតៃវ៉ាន អ្នកស្រី Tsai ing-Wen និងមន្ត្រីដ៏ទៃទៀតរបស់តៃវ៉ាន់៕


ថ្ងៃព្រហស្បតិ៍, 16 ខែធ្នូ 2021 08:26  គុន ច័ន្ទរដ្ឋា