នៅក្នុងកម្មវិធី MTV VMAs ដែលធ្វើឡើងនៅមជ្ឈមណ្ឌល Prudential Center ក្នុងរដ្ឋ New Jersey កាលពីថ្ងៃទី២៨ ខែសីហាកន្លងទៅនេះ Lisa សមាជិករបស់ Blackpink បានក្លាយជាសិល្បករsoloដំបូងគេទទួលបានពានរង្វាន់ Best Kpop។ កញ្ញា Lisa ជាមួយនឹងបទចំរៀងចេញផ្សាយរបស់នាង Lalisa បាននាំមុខគូប្រជែងមួយចំនួនរបស់នាងមានដូចជា ក្រុមចំរៀង BTS ជាមួយនឹងបទចំរៀង Yet to come, Itzy នូវបទចំរៀងLoco, SEVENTEEN ដោយបទចំរៀង Hot, Stray Kidsជាមួយនឹងបទ Maniac, និង Twice ដោយបទចំរៀង The feels។ ដូចនេះរហូតមកទល់ពេលនេះ មានតែ Lisa ប៉ុណ្ណោះដែលក្លាយជាសិល្បករ Solo ដំបូងគេទទួលបានពានរង្វាន់នេះខណៈពេលដែលក្រុមចំរៀង BTS បានទទួលពានរង្វាន់នេះបីឆ្នាំបន្តបន្ទាប់គ្នារួចមកហើយ(2019, 2020, 2021)។ Lisa បានឡើងទៅលើវេទិកាហើយទទួលយកពានរង្វាន់និងនិយាយថា “I can’t be this happy. Thank you for giving me such a happy honor at MTV VMAs.” រួចនាងក៏បន្តទៀតថា “I am so grateful to Teddy oppa, YG, and director Seo, who worked with me on my solo project,”ហើយក៏បន្ត, “It’s also thanks to Blink (Blackpink fandom), and I can’t believe what this is.”។
បន្ទាប់មកសមាជិក Blackpink ក៏សម្តែងកាយវិការអបអរសាទរមកកាន់នាង ទើប Lisa និយាយជាភាសាកូរ៉េថា“អរគុណខ្លាំងណាស់សមាជិកទាំងអស់ ហើយក៏អរគុណសំរាប់ការគាំទ្ររបស់អ្នកទាំងអស់គ្នា”, បន្ទាប់មកក៏និយាយជាភាសាអង់គ្លេសម្តងទៀតថា“I hope you guys have a good night.” រួចនាងក៏បញ្ចប់ជាមួយការនិយាយជាភាសាថៃថាអរគុណ។ គួរបញ្ជាក់ផងដែរ Lisa ក៏បានបំបែកកំនត់ត្រាក្លាយជាសិល្បករស្រី solo ដំបូងគេពាំនាំយកមកជាមួយនឹងបទចំរៀង Lalisa របស់នាងដែលទទួលបានចំណាត់ថ្នាក់លេខមួយនៅលើតារា Billboard, Hot trending song ចេញផ្សាយនៅក្នុងថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២២ ផងដែរ។