អ្នកគាំទ្រ KYLIE Jenner និង Hailey Bieber កំពុងមានជម្លោះជាមួយអ្នកគាំទ្រ Selena Gomez បន្ទាប់ពីតារាចម្រៀងរូបនេះបានលាឈប់ពីបណ្តាញសង្គម Tik Tok។តារាចម្រៀង Selena ក្នុងវ័យ 30 ឆ្នាំបានប្រកាសថានាងដើរចេញពីបណ្តាញសង្គម Tik Tok ខណៈដែលបណ្តាអ្នកគាំទ្ររបស់នាងកំពុងចង្អុលចោទប្រកាន់លើអ្នកគាំទ្ររបស់ Kylie និង Hailey ។ មិននឹកស្មានដល់ Selena បានរកឃើញខ្លួនឯងត្រូួវមកជាប់នៅក្នុងសង្គ្រាមអនឡាញនៅលើកម្មវិធីបណ្តាញសង្គមកាលពីថ្ងៃពុធនេះដែលទាំងអស់នេះបានចាប់ផ្តើមត្រឹមជាមួយនឹងការបង្ហោះអំពីចិញ្ចើមរបស់នាងប៉ុណ្ណោះ។
តារាចម្រៀងរូបនេះដើមឡើយបានចែករំលែកវីដេអូ TikTok ដែលនាងបង្ហាញចិញ្ចើមស្រឡូនរបស់នាង ហើយបាននិយាយចំអកលេងសើចនឹងខ្លួនឯងថា៖ អតីតតារាDisneyមួយរូបនេះបានសរសេរឡើងថា"ខ្ញុំបានជ្រុលធ្វើអោយវាស្តែងពេកហើយ" ។ ប៉ុន្មានម៉ោងក្រោយមក Kylie វ័យ 25 ឆ្នាំបានបង្ហោះរូប Selfie លើ Instagram របស់នាងជាមួយនឹងពាក្យថា "នេះហៅថាភាពថ្លោះធ្លោយដែរមែនទេ?" សរសេរលើចិញ្ចើមរបស់នាង។នាងក៏បានចែករំលែករូបថតអេក្រង់នៃការហៅតាមFaceTime ជាមួយមិត្តល្អបំផុតរបស់នាង Hailey វ័យ 26 ឆ្នាំ ដែលផ្តោតលើចិញ្ចើមរបស់ពួកគេ។
ទោះបីជាអ្នកគាំទ្រភ្លាមៗបានអះអាងថាការបង្ហោះនេះកំពុងសំដៅដល់ Selena ក៏ដោយ Kylie បានឆ្លើយតបទៅវិញយ៉ាងរហ័ស “ខ្ញុំមិនបានសំដៅដល់Selenaទេហើយខ្ញុំក៏មិនបានឃើញការបង្ហោះចិញ្ចើមរបស់នាងដែរមុននេះ!” Selenaថែមទាំងចូលខ្លួនមកបញ្ចប់រឿងរ៉ាវនេះទៀតផងដោយថាពិតជាដូចអ្វីដែល Kylie នាងក៏ជាអ្នកគាំទ្ររបស់ Kylie ម្នាក់ដែរ។ ប៉ុន្តែអ្វីៗបានកើនឡើងកម្ដៅម្ដងទៀតនៅរសៀលថ្ងៃនោះ នៅពេលដែល Selena បានប្រតិកម្មទៅលើវីដេអូឃ្លីបដែល Hailey ចំអកលើ Taylor Swift។ នាងបានសរសេរថា៖ «So sorry, my best friend is and continues to be one of the best in the game,»។ មិនយូរប៉ុន្មាន Selena ក៏បានប្រកាសឈប់ពី TikTok ។នាងបាននិយាយក្នុង Live ថា “I’m gonna be taking a second from social media cause this is a little silly and I’m 30, I’m too old for this”។