BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

រុស្សីដឹកនាំកងកម្លាំងរក្សារសន្តិភាពពង្រាយនៅ Kazakhstan ក្នុងការឆ្លើយតបទៅនឹងភាពចលាចល

ថ្ងៃព្រហស្បតិ៍, 06 ខែមករា 2022 15:48  គុន ច័ន្ទរដ្ឋា

photo_2022-01-06_08-28-13 (1) (1)

Thedrive-

អង្គការសន្ធិសញ្ញាសន្តិសុខរួមដែលដឹកនាំដោយរុស្សី នឹងធ្វើអន្តរាគមន៍ដោយត្រង់នៅក្នុងកិច្ចការរដ្ឋមួយជាសមាជិកជាលើកទី១។ Nikol Pashinyan នាយករដ្ឋមន្ត្រីនៃ Amenia និងជាប្រធាននៃអង្គការសន្ធិសញ្ញាសន្តិសុខរួម បានប្រកាសថាប្លុកនេះ ដែលនៅក្នុងនោះរុស្សីជាប្រទេសដែលមានអំណាចជាងគេ បានប្រុងប្រៀបបញ្ជូនកងកម្លាំងរក្សារសន្តិភាពទៅ Kazhakstan។ នេះគឺជាលើកទី១ ដែលជាអង្គការនេះបានរៀបចំអន្តរាគមន៍យោធាដែលជាផ្នែកមួយមានចែងនៅក្នុងសន្តិសុខរួម។

ភាពចលាចលដ៏ធំដែលផ្ទុះឡើងក្នុងផ្នែកមួយនៃប្រទេសអាស៊ីកណ្តាលថ្ងៃនេះ បន្ទាប់ពីការតវ៉ាមួយដែលមិនដែលមានពីមុនមកប្រឆាំងទៅនឹងរដ្ឋាភិបាលផ្តាច់ការ ដែលមានផលប៉ះពាល់ដោយសារតម្លៃប្រេងឥន្ធនៈនិងឧស្ម័ន។ មានការចង្អុលបង្ហាញថាអាជ្ញាធរ Kazhakstan មានការពាក់ព័ន្ធរួចជាស្រេចទៅនឹងការបង្រ្កាបដោយហឹង្សារទៅលើបាតុករនៅក្នុងទីក្រុងធំៗជាច្រើន។​ រុស្សីត្រូវបានគេរាយការណ៍មកថាបានដាក់អាកាសយានដ្ឋានយោធា  Orenburg ក្នុងភាពប្រកាសអាសន្ន ដើម្បីប្រុងប្រៀបរួចជាស្រេចនឹងបញ្ជូនយន្តហោះពិសេសទៅកាន់ Kazhakstan។ យោធាក៏បានរាយការណ៍ផងដែរថាមានគំរោងនឹងបញ្ជូនអង្គភាពកងពលលេខ១១ ដែលបច្ចុប្បន្នកំពុឈរជើងនៅ Kamensk-Shakstinsky។

Panshinyan បានធ្វើសេចក្តីប្រកាសអំពីផែនការអន្តរាគមន៍ដោយ អង្គការសន្ធិសញ្ញាសន្តិសុខរួម (GSTO) តាមរយៈគណនេយ្យ Facebook របស់លោកកាលពីរសៀលនេះ។ នៅក្នុងម៉ាស៊ីនបកប្រែជាភាសាអង់គ្លេសដែលសរសេរជាភាសាររុស្សីនិង Armenia,លោកបាននិយាយថា សេចក្តីសំរេចបានត្រូវបានធ្វើដោយដើម្បីបញ្ជូន​"កងកម្លាំងរក្សារសន្តិភាពទៅកាន់សាធារណរដ្ឋ Kazhakstan ក្នុងរយៈពេលកំណត់១ដោយសារស្ថានការណ៍នៅក្នុងប្រទេសក្នុងគោលបំណងដើម្បីរក្សារស្ថិរភាពនិងរបៀបរៀបរយ"។

លោកនាយករដ្ឋមន្ត្រី Amenia មិនបានធ្វើសេចក្តីលំអិតបន្ថែមទៀត អំពីសមាសភាពនៃការចូលរួមនៃកងកម្លាំងនិងថាតើនឹងត្រូវដាក់ពង្រាយដោយរបៀបណា។ មិនមានការបញ្ជាក់អំពីរបាយការណ៍ថាកងកម្លាំងរុស្សីរួមបញ្ចូលទាំងកងទ័ពជើងគោកនិងអង្គភាពប្រតិបត្តិការណ៍ពិសេស ដែលនឹងស្ថិតនៅក្នុងអង្គភាពដែលត្រូវដាក់ពង្រាយនេះទេ។ កងកម្លាំង CSTO បច្ចុប្បន្នមាសមាជិក៦ប្រទេស ,Armenia , Belarus , Kazhakstan , Kyrgyzstan, Russia, និង Tajikistan ។ ចាប់តាំងពីឆ្នាំ២០០៩ ប្លុកនេះមានកងកម្លាំងប្រតិកម្មរហ័ស (CRRF) ក្នុងគោលបំណងដើម្បីការពានូវការគំរាមកំហែងពីខាងក្រៅនិងខាងក្នុងប្រទេស។


ថ្ងៃព្រហស្បតិ៍, 06 ខែមករា 2022 15:48  គុន ច័ន្ទរដ្ឋា