លោក Pemberton ត្រូវបានស្គាល់ជាសមាជិកមួយរូបនៃស្ថាបន័សុខាភិបាលរបស់រដ្ឋ ប៉ុន្តែទេពកោសល្យរបស់លោកសក្តិសមនឹងគីមីវិទ្យាវេជ្ជសាស្រ្តច្រើនជាងឳសថធម្មតា។ លោកគឺជាឳសថការី និងអ្នកជំនាញគីមីម្នាក់ដ៏មានភាពប៉ិនប្រសប់ម្នាក់ និងបានប្រឡូកយ៉ាងសកម្មនៅលើវិស័យសុខាភិបាល រួមទាំងជាអ្នកជំនួញដ៏គួរអោយគោរពម្នាក់ផងដែរ។ សមិទ្ធផលជោគជ័យរយៈកាលយូរឆ្នាំរបស់លោកគឺទាក់ទងជាមួយនឹងការងារក្នុងមន្ទីរពិសោធន៍របស់លោក ដែលបានដំណើរការអស់រយៈពេល១២៥ឆ្នាំទៅហើយដែលជាផ្នែកមួយនៃ Georgia Department of Agriculture (ដេប៉ាតេម៉ង់កសិកម្មចចជា)។ មន្ទីរពិសោធន៍នេះត្រូវបានក្លាយទៅជាមន្ទីរពិសោធន៍របស់រដ្ឋដំបូងគេបង្អស់ និងបានជ្រើសរើសបុគ្គលឹកបំរើវិស័យសុខាភិបាលខ្លាំងពូកែៗ ហើយដើម្បីមានទិសដៅលុបបំបាត់ការលក់ដូរផលិតផលកសិកម្មមានសារធាតុគីមីនៅលើទីផ្សារ និងដាក់ទោសអោយមានប្រសិទ្ធភាពចំពេាះការព្យាយាមជួញដូរនានា។ លោក Pemberton បានកើតនៅក្នុងថ្ងៃទី០៨ ខែមករា ឆ្នាំ១៨៣១ ក្នុងទីក្រុង Knoxville(ណុក វីល) នៃស្រុក Crawford (ក្រហ្វដ)។
លោកបានធំធាត់ឡើង និងរៀនសូត្រនៅសាលាក្នុងស្រុកមួយកន្លែងនៃទីក្រុងរ៉ូម ដែលក្រុមគ្រួសាររបស់លោករស់នៅទីនេាះប្រហែលជាង៣០ឆ្នាំ។ លោកបានរៀននៅសាលាឳសថសាស្រ្តមួយឈ្មេាះថាReform Medical College of Georgia (រីហ្វម មីឌីខល ខូលេច អហ្វ ចចជា)។នៅក្នុងឆ្នាំ១៨៥០ អំលុងពេលលោកមានវ័យ១៩ឆ្នាំ លោកបានLicenseមកអនុវត្តន៍ពិសោធន៍នៅលើរុក្ខជាតិតាមគោលការណ៍ខ្លះៗ រួមមានដូចជាពិសោធន៍នៅលើរុក្ខជាតិឳសថ បន្សុទ្ធសារធាតុToxinចេញពីរុក្ខជាតិ ដែលធ្វើអោយមហាជនជាច្រើនមានការសង្ស័យខ្ពស់ចំពេាះលោកនៅក្នុងខណៈនេាះ។ លោកបានពិសោធន៍ឳសថ និងការវះកាត់ដំបូងគេនៅក្នុងទីក្រុងរ៉ូម និងបន្ទាប់មកនៅក្នុងទីក្រុងខូឡំបឺស ហើយនៅក្នុងឆ្នាំ១៨៥៥ លោកក៏បានបង្កើតមុខជំនួញលក់ឳសថបេាះដុំនិងរាយឯកទេសផ្នែក Materia Medica (មេធឺរៀ មេឌីកា)។ អំឡុងពេលមួយនៃមុនសង្គ្រាមស៊ីវីល លោកទទួលបានអនុបណ្ឌិតផ្នែកឳសថសាស្រ្ត។ លោកបានបង្កើតស្ថាបន័ពិសោធន៍មួយដែលផលិតឳសថ និងនាំចេញផ្ទាល់ក្នុងឆ្នាំ១៨៦០។ លុះមកដល់ឆ្នាំ១៨៦៩ ស្ថាបន័របស់លោកក៏បានផ្លាស់រើទៅនៅ Atlanta (អេដឡេនថា)។
នៅទីនេាះលោកបានរួមសហការជាមួយនឹងលោកWilson(វីលសុន)និងលោកTaylor(ថេឡ័រ)ផងដែរ។ នៅ២ឆ្នាំបន្ទាប់មកលោកក៏បានក្លាយជាអ្នកគ្រប់គ្រងនិងមើលការខុសត្រូវម្នាក់ក្នុងមហាវិទ្យាល័យAtlantaMedical(អេដឡេនថា មេឌីកា)និងបានបង្កើតមុខជំនួញផលិតឳសថក្នុងខា្នតធំមួយនៅទីក្រុង Philadelpia (ហ្វីឡាដេលភៀ)។ ស្នាដៃដ៏អស្ចារ្យរបស់លោកត្រូវបានគេទទួលស្គាល់ទូលំទូលាយមួយគឺជាភេសជ្ជៈកូកាកូឡា។ ប៉ុន្តែនៅមុនពេលមានការផលិតកូកាកូឡា លោកបានចាប់ផ្តើមពីភេសជ្ជៈមានជាតិអាកុលមួយហៅថាFrenchWineCoca(ហ្រ្វេញ វ៉ាញ កូកា)។ នៅក្នុងឆ្នាំ១៨៨៥ មានអ្នកសារពត៌មានម្នាក់នៅកាសែតអេដឡេនថា បានសាកសួរនាំលោកអំពីដំណើរការផលិតវា។ លោកPembertonបានប្រាប់អោយដឹងថា រូបមន្តមួយនេះកើតចេញពីធាតុផ្សំដកចេញពីស្លឹក Peruvian Coca (ផេរូវាន កូកា) រួមជាមួយស្រាសុទ្ធ និងសណ្តែកខូឡា។
វាសុទ្ធសឹងជាសារធាតុដែលមានអត្ថប្រយោជន៍ជាច្រើនដូចជាជួយសំរួលការដកដង្ហើម ជំនួយក្នុងការរំលាយអាហារ និងពង្រឹងប្រពន្ធ័សាច់ដុំ និងខួរក្បាល។ នៅក្នុងឆ្នាំ១៨៨៦ ទីក្រុងអេដឡេនថា បានរៀបចំធ្វើការតាំងពិពណ៌មួយដោយហាមឃាត់ការលក់ដូរនៃគ្រឿងសុរា។ ដូច្នេះហើយទើបលោក Pemberton សំរេចចិត្តច្នៃភេសជ្ជៈរបស់លោកទៅជាភេសជ្ជៈគ្មានជាតិអាកុលវិញហៅថាកូកាកូឡាដោយជំនួសស្រាទៅជាការដាក់ចូលទឹកស៊ីរ៉ូស្ករវិញ។ ដោយខ្វះខាតថវិការក្នុងការផ្សព្វផ្សាយភេសជ្ជៈថ្មីរបស់លោកក្នុងការចែកចាយខ្នាតធំ លោកបានស្វែងរកដៃគូសហការពីខាងក្រៅជាច្រើនដើម្បីបើកជាក្រុមហ៊ុនតែម្តង។ លោកបានអោយកូនប្រុសរបស់លោកដឹកនាំផ្គត់ផ្គង់ការផលិតកូកាកូឡា ចំនែកលោកក៏ត្រលប់មកលក់ French Wine Coca មួយរយៈវិញបន្ទាប់ពីការរឹតត្បិតមិនអោយលក់ភេសជ្ជៈមានជាតិអាកុលត្រូវបានដកហូត ហើយលោកក៏បានលក់ឳសថស្ថានជាច្រើនកន្លែងរបស់លោកដើម្បីចំណាយពេលមួយរយៈធំមកស្វែងរកទីផ្សារ និងផ្សព្វផ្សាយភេសជ្ជៈកូកាកូឡា។ នៅក្នុងខែមីនា ឆ្នាំ១៨៨៨ បន្ទាប់ពីលោកអាចប្តូរអាជីវកម្មពីភាពដៃគូ មកជាសាជីវកម្មបាន លោកក៏បានចុះបញ្ជីចូលជាក្រុមហ៊ុនកូកាកូឡាដំបូងគេបំផុតនៅតុលាការជាន់ខ្ពស់នៃស្រុក Fulton(ហ្វូលថុន)។