លោក Biden បានមកដល់ទីក្រុង Kyiv នៅព្រឹកថ្ងៃចន្ទបន្ទាប់ពីសេតវិមានបានបដិសេធពីមុនថាលោកនឹងមិនធ្វើដំណើរមកទីនោះនោះទេដោយបានជួបជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky និងមន្ត្រីដទៃទៀត។ លោក Zelensky បានស្វាគមន៍លោក Biden នៅក្នុងសារមួយនៅលើ Telegram ដោយនិយាយថា"ដំណើរទស្សនកិច្ចរបស់អ្នកគឺជាសញ្ញាដ៏សំខាន់បំផុតនៃការគាំទ្រសម្រាប់ប្រជាជនអ៊ុយក្រែនទាំងអស់"។ ហើយបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថាការចរចាជាមួយលោក Biden អំពីជំនួយផ្នែកយោធាបានទទួល"ផ្លែផ្កា"ល្អហើយដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីនេះ«ប្រាកដជាត្រូវបានគេសំលឹងមើលឃើញការប្រឹងប្រែង និងជំហររបស់អាមេរិចដែលឆ្លុះបញ្ចាំងនៅលើសមរភូមិនេះ»។
លោក Biden បានប្រកាសផ្តល់ជំនួយយោធាបន្ថែមចំនួន500 លានដុល្លាសម្រាប់អ៊ុយក្រែន ក្នុងអំឡុងពេលកិច្ចប្រជុំរួមគ្នារបស់លោកជាមួយនឹងលោកZelensky ដែលក្នុងនោះមានជំនួយគ្រាប់កាំភ្លើងធំ ប្រព័ន្ធប្រឆាំងពាសដែក និងរ៉ាដាឃ្លាំមើលអាកាសហើយបានបញ្ជាក់របាយការណ៍ថាសហរដ្ឋអាមេរិកនឹងដាក់ទណ្ឌកម្មសេដ្ឋកិច្ចបន្ថែមទៀតលើប្រទេសរុស្ស៊ីក្នុងពេលឆាប់ៗនេះ។ សហរដ្ឋអាមេរិចបាននិយាយមកកាន់អ៊ុយក្រែន និងប្រាប់លោក Zelensky ថា “សហរដ្ឋអាមេរិកនឹងនៅជាមួយអ្នក ... ដរាបណាអ្នកត្រូវការ" ។
លោក Biden បាននិយាយនៅលើបណ្តាញសង្គម Twitter របស់លោកថាលោកកំពុងស្ថិតនៅក្នុងប្រទេសអ៊ុយក្រែនដើម្បីជួបជាមួយលោកZelensky"ហើយបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តចំពោះលទ្ធិប្រជាធិបតេយ្យ អធិបតេយ្យភាព និងបូរណភាពទឹកដីរបស់អ៊ុយក្រែន" ដោយបន្ថែមក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃចន្ទថាទីក្រុង Kyiv បាន "ទទួលនូវចំណែកបេះដូងរបស់លោកហើយ"នៅក្នុងដំណើរទស្សនកិច្ចរបស់លោកនៅទីនោះ។
ប្រធានាធិបតីអាមេរិកបាននិយាយពាក្យគំរោះគំរើយចំពោះមេដឹកនាំរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីនថារុស្ស៊ីបរាជ័យក្នុងសង្គ្រាមសេដ្ឋកិច្ចរបស់ខ្លួនក៏នៅនឹងថ្កល់ហើយក៏បានកត់សម្គាល់ឃើញថាមានប្រជាជនរុស្ស៊ីជាច្រើននាក់បានចាកចេញពីប្រទេសរបស់ខ្លួនដោយសារតែពួកគេសំលឹងឃើញថាគ្មានអនាគតនៅក្នុងប្រទេសខ្លួន។ ” ការធ្វើដំណើរដែលមិននឹកស្មានដល់របស់លោក Biden បានកើតឡើងខណៈដែលលោកគ្រោងនឹងធ្វើដំណើរទៅកាន់ប្រទេសប៉ូឡូញនៅថ្ងៃអង្គារដើម្បីជួបជាមួយប្រធានាធិបតីAndrzej Duda ដើម្បីបង្ហាញការគាំទ្រសម្រាប់អ៊ុយក្រែនក្នុងសង្រ្គាមដែលកំពុងបន្តហើយក៏មានការរំពឹងទុកមុនផងដែរនៅមុនថ្ងៃនៃព្រឹត្តិការណ៍នៅទីក្រុង Kyiv ថានឹងមានភ្ញៀវដ៏សំខាន់នឹងមកដល់។