កាលពីថ្ងៃទី៤ ខែមីនាកន្លងទៅនេះ តារាចម្រៀង Kpop Jisoo នៃក្រុមប្លែកភីងបានប្រកាសតាមរយៈកម្មវិធីបណ្តាញទំនាក់ទំនងរបស់ខ្លួនថាអាល់ប៊ុម Solo ដំបូងបំផុតរបស់នាងនឹងធ្វើការចេញផ្សាយនៅថ្ងៃទី៣១ ខែមីនាខាងមុខនេះហើយ។ គួរបញ្ជាក់ផងដែរ Teaser នៃរូប Poster នោះមានបង្ហាញនូវពាក្យ “Coming Soon” ដ៏អាថ៌កំបាំង ជាមួយនឹងផ្ទាំងក្រណាត់ពណ៌ក្រហមដ៏ភ្លឺចិញ្ចាំងចិញ្ចែងនៅចំកណ្តាលនៃវាលស្មៅពណ៌បៃតងដ៏ស្រស់ស្អាត។ Jisoo ក៏បានសរសេរនូវខេបសិនថា “See you soon” នៅលើរូបភាពនោះនៅក្នុងគណនី Instagram របស់នាងផងដែរ ហើយ Teaser Poster មួយនេះផងដែរ ក៏ត្រូវបានចែករំលែកនៅក្នុងគណនី Instagram ផ្លូវការរបស់ក្រុមចម្រៀង Blackpink ដូចគ្នា។
កាលពីដើមឆ្នាំនេះផងដែរ ក៏មានសេចក្តីរាយការណ៍បញ្ចេញខ្លះៗរួចមកហើយអំពីអាល់ប៊ុមចម្រៀង Solo របស់ Jisoo ដែលកំពុងស្ថិតនៅក្នុងការរៀបចំ ខណៈដែលធ្វើអោយនាងបានក្លាយទៅជាសមាជិកទី៤ក៏ដូចជាសមាជិកចុងក្រោយបង្អស់ដែលមានចម្រៀងផ្ទាល់ខ្លួន។ រំលឹកផងដែរថាបទចម្រៀង«SOLO» របស់ Jennie ត្រូវបានចេញផ្សាយឡើងកាលពីឆ្នាំ២០១៨ ចំណែកឯបទចម្រៀង«R-» របស់ Rose និងបទ«Lalisa» របស់ Lisa ត្រូវបានចេញផ្សាយកាលពីឆ្នាំ២០២១ផងដែរ។ នៅចុងខែកុម្ភៈនេះផងដែរ ក្រុមហ៊ុនចម្រៀង YG Entertainment ក៏បានបញ្ជាក់ជាផ្លូវការថា Jisoo កំពុងរៀបចំចេញផ្សាយអាល់ប៊៊ុមចម្រៀង Solo នៅក្នុងឆ្នាំ ២០២៣។
Jisoo ធ្លាប់បានបង្ហើបទាក់ទងអំពីការចេញចម្រៀង Solo របស់នាងនៅក្នុងបទសម្ភាសន៍មួយកាលពីខែឧសភា ឆ្នាំ២០២២ថា «The music I listen to, the music I can do, and the music I want to do — what should I choose? I love songs with lots of instruments. I love different bands and rock music. What do people want from me? There’s a chaos of conflicting questions. So I’m still tilting my head in confusion. I’m not sure what will happen with my solo plans this year.» ដូច្នេះតើបទចម្រៀងរបស់ Jisoo នឹងមានលក្ខណៈបែបណា មានតែទន្ទឹងរង់ចាំមើលទាំងអស់គ្នា។