BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

សមាគមកម្មសិទ្ធិបញ្ញាកម្ពុជា នឹងរៀបចំកម្មវិធីប្រកួតប្រជែងដណ្តើមពានរង្វាន់ដើម្បីជំរុញការអភិវឌ្ឍវិស័យកម្មសិទ្ធិបញ្ញា

ថ្ងៃព្រហស្បតិ៍, 06 ខែមករា 2022 13:22  ហេង សំណាង

photo_2022-01-06_16-33-40

ភ្នំពេញ៖ សមាគមកម្មសិទ្ធិបញ្ញាកម្ពុជា (IPAC) គ្រោងនឹងរៀបចំកម្មវិធីប្រកួតប្រជែងដណ្តើមពានរង្វាន់ "សមាគមកម្មសិទ្ធិបញ្ញាកម្ពុជា សម្រាប់ការអភិវឌ្ឍវិស័យកម្មសិទ្ធិបញ្ញា" ឬ IPAC for IP Development Championship នាពេលឆាប់ៗខាងមុខនេះ។

កម្មវិធីនេះ ត្រូវបានផ្តួចផ្តើមឡើងដោយលោកស្រីប្រធានសមាគម ក្នុងគោលបំណងបំផុសគំនិតឲ្យមានការចូលរួមប្រកួតប្រជែងពីសំណាក់និស្សិត បុគ្គលិក និងម្ចាស់អាជីវកម្មនានា ដែលមានការពាក់ព័ន្ធនឹងការបង្កើតថ្មី ឬស្នាដៃទាំងឡាយដែលទាក់ទងទៅនឹងវិស័យកម្មសិទ្ធិបញ្ញា។

ការប្រកួតប្រជែងនេះ នឹងប្រព្រឹត្តទៅជា ២ដំណាក់កាល ដោយដំណាក់កាលទី១ តម្រូវឲ្យបេក្ខជនទាំងអស់ រៀបចំសសេរជាអត្ថបទស្រាវជ្រាវដែលពាក់ព័ន្ធនឹងគំនិត ឬស្នាដៃកម្មសិទ្ធិបញ្ញា ទៅតាមប្រធានបទដែលនឹងត្រូវផ្តល់ជូនដោយសមាគម។ ចំណែកឯដំណាក់កាលទី២ គឺសមាគម នឹងធ្វើការជ្រើសរើសបេក្ខជនឆ្នើមពីដំណាក់កាលទី១ ចំនួន៣រូប ដើម្បីការពារនូវស្នាដៃស្រាវជ្រាវរបស់បេក្ខជនទាំងនោះ នៅចំពោះមុខគណៈកម្មការ។

photo_2022-01-06_16-33-41

photo_2022-01-06_16-33-40 (2)

photo_2022-01-06_16-33-41 (2)

សម្រាប់ជ័យលាភីទាំង ៣រូប នឹងត្រូវទទួលបាននូវពានរង្វាន់អនុស្សាវរីយ៍ ជាមួយនឹងប្រាក់រង្វាន់ ព្រមទាំងទទួលបានការប្រគល់ពានរង្វាន់ជ័យលាភី នៅក្នុងកម្មវិធីចុះអនុស្សារណៈយោគយល់គ្នារវាង សមាគមកម្មសិទ្ធិបញ្ញាកម្ពុជា (IPAC) និង គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម (គ.ប.ផ.ក) ផងដែរ។

ដោយហេតុថា ការទទួលការចុះឈ្មោះ នឹងត្រូវបិទ ត្រឹមថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ ខាងមុខនេះហើយ ហេតុនេះសូមបេក្ខជនទាំងអស់ដែលមានការចាប់អារម្មណ៍ ចំពោះកម្មវិធីប្រកួតប្រជែងនេះ សូមរួសរាន់ដើម្បីដាក់ពាក្យសុំ មកកាន់សមាគមកម្មសិទ្ធិបញ្ញាកម្ពុជា តាមការណែនាំ ហើយក្រុមការងារសមាគមកម្មសិទ្ធិបញ្ញាកម្ពុជា នឹងផ្តល់ជូនបន្ថែមដល់បេក្ខជនដែលបានដាក់ពាក្យសុំចូលរួម នូវការណែនាំអំពីបែបបទ លក្ខខណ្ឌ និងនីតីវិធី នៃការប្រកួតប្រជែង តាមក្រោយ៕

photo_2022-01-06_12-26-06

 


ថ្ងៃព្រហស្បតិ៍, 06 ខែមករា 2022 13:22  ហេង សំណាង