BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

មន្រ្តីព្រមានពីគ្រោះថ្នាក់ខ្ពស់ចំពោះការឆ្លងជំងឺផ្ដាសាយបក្សី (វីរ៉ុសH5N1)

ថ្ងៃអង្គារ, 28 ខែកុម្ភៈ 2023 10:53  លាង ឡា

2023-02-28 10.49.10

ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់ក្រសួងសុខាភិបាលបានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺផ្ដាសាយបក្សី (វីរុសH5N1) ខណៈមេរោគនេះមានអត្រាមរណភាពខ្ពស់ជាងមេរោគកូវីដ-១៩។ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាលបានមានប្រសាសន៍ថា ជំងឺផ្ដាសាយបក្សី (វីរុសH5N1) ពីសត្វបសុបក្សី មានអត្រាស្លាប់ខ្ពស់ជាងជំងឺកូវីដ-១៩ទៅទៀត។ លោកស្រីបានអំពាវនាវឲ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះជំងឺផ្ដាសាយបក្សី និងមិនត្រូវទទួលទានសត្វបស្សីដែលឈឺ និងស្លាប់នោះទេប៉ុន្តែត្រូវយកសត្វដែលឈឺ និងស្លាប់ទៅដុត ឬកប់ចោលដើម្បីជៀសវាងការចម្លងផ្សេងៗ។

ជាមួយគ្នានេះ រដ្ឋលេខាធិការក្រសួងសុខាភិបាលបានណែនាំដល់ប្រជាពលរដ្ឋឱ្យប្រកាន់ភ្ជាប់នូវអនាម័យខ្ពស់ដោយលាងសម្អាតដៃ បរិស្ថាន និងការចម្អិនម្ហូបអាហារឱ្យបានត្រឹមត្រូវមិននឹងយកទៅបរិភោគ។ សូមបញ្ជាក់ថា គិតមកទល់ពេលនេះក្រសួងសុខាភិបាលបានរកឃើញការឆ្លងជំងឺផ្ដាសាយបក្សី (វីរុសH5N1) ចំនួន២ករណីក្នុងនោះមាន១ករណីបានបាត់បង់ជីវិត និង១ករណីទៀតកំពុងទទួលការព្យាបាលពីក្រុមគ្រូពេទ្យ៕

2023-02-28 10.49.19


 


ថ្ងៃអង្គារ, 28 ខែកុម្ភៈ 2023 10:53  លាង ឡា