BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

មនុស្ស១២នាក់បានប៉ះពាល់ជាមួយកុមារីកើតជំងឺផ្តាសាយបក្សី H5N1

ថ្ងៃសុក្រ, 24 ខែកុម្ភៈ 2023 08:50  លាង ឡា

2023-02-24 08.41.28

ភ្នំពេញ៖ ក្រសួងសុខាភិបាល បានរកឃើញមនុស្សចំនួន១២នាក់ បានប៉ះពាល់ជាមួយកុមារីកើតជំងឺផ្តាសាយបក្សី H5N1 នៅក្នុងខេត្តព្រៃវែង ក្នុងនោះមានអ្នកប៉ះពាល់ចំនួន៤នាក់បានចាប់ផ្តើមចេញរោគសញ្ញា។ រដ្ឋលេខាធិការក្រសួងសុខាភិបាលលោកស្រី យក់ សម្បត្តិ បានឱ្យថា មនុស្សចំនួន១២នាក់ត្រូវបានរកឃើញមានប៉ះពាល់ជាមួយកុមារីកើតជំងឺផ្តាសាយបក្សី H5N1 ខណៈអ្នកប៉ះពាល់ចំនួន៤នាក់ក្នុងចំណោមចំនួន១២នាក់កំពុងចាប់ផ្តើមចេញរោគសញ្ញា។

លោកស្រី យក់ សម្បត្តិ បានបញ្ជាក់ថា ក្រុមការងារជំនាញរបស់ក្រសួងសុខាភិបាលបានយកសំណាករបស់អ្នកសង្ស័យទៅវិភាគរោគនៅមន្ទីរពិសោធន៍ក្នុងរាជធានីភ្នំពេញ។ក្រសួងសុខាភិបាលបានប្រកាសថា កុមារីម្នាក់បានចាប់ផ្តើមឈឺកាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយមានរោគសញ្ញាគ្រុនក្តៅ៣៩អង្សាសេ ព្រមទាំងមានក្អក ឈឺក។ក្រោយព្យាបាលនៅមូលដ្ឋានមិនធូរស្រាលដោយកុមារីចាប់ផ្តើមហត់ក៏បញ្ជូនព្យាបាលនៅមន្ទីរពេទ្យកុមារជាតិនៅភ្នំពេញ ។

លុះនៅថ្ងៃទី២១ ខែកុម្ភៈ  ឆ្នាំ២០២៣ គ្រូពេទ្យព្យាបាលបានយកវត្ថុផ្ញើមកវិទ្យាស្ថានជាតិសុខភាពសាធារណៈរួចទទួលលទ្ធផលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ បញ្ជាក់មានវិជ្ជមាន មេរោគផ្តាសាយបក្សី H5N1 ចំណែកកុមារីបានបាត់បង់ជីវិត និងប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើពិធីបុណ្យសពតាមប្រពៃណី។ ក្រសួងសុខាភិបាលបានអំពាវនាវដល់ប្រជាពលរដ្ឋកុំប៉ះពាល់សត្វឈឺ ឬងាប់ទាំងសត្វបក្សីស្រុក និងបក្សីព្រៃហើយក្នុងករណីសង្ស័យសូមពិគ្រោះជំងឺជាមួយគ្រូពេទ្យ៕

2023-02-24 08.41.38

2023-02-24 08.41.43


 


ថ្ងៃសុក្រ, 24 ខែកុម្ភៈ 2023 08:50  លាង ឡា