BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

កុមារីម្នាក់ស្លាប់ដោយសារឆ្លងជំងឺផ្តាសាយបក្សី H5N1

ថ្ងៃព្រហស្បតិ៍, 23 ខែកុម្ភៈ 2023 13:51  លាង ឡា

2023-02-23 13.41.19

ភ្នំពេញ៖ ក្រសួងសុខាភិបាល បានរកឃើញមានករណីកើតជំងឺផ្តាសាយបក្សី H5N1 លើកុមារីម្នាក់ និងក្រោយមកបានបាត់បង់ជីវិតបន្ទាប់ពីក្រុមគ្រូពេទ្យខិតខំព្យាបាលអស់រយៈពេលជាច្រើនថ្ងៃរួចមក។ តាមការឱ្យដឹងពីនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាលបានអះអាងថា កុមារី អាយុ ១១ឆ្នាំ ៦ខែ រស់នៅភូមិ រលាំង ឃុំ រំលេច ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង ត្រូវបានរកឃើញមានកើតករណីជំងឺផ្តាសាយបក្សី H5N1។ ប្រភពដដែលបានបញ្ជាក់ថា កុមារីបានចាប់ផ្តើមឈឺនៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយមានរោគសញ្ញាគ្រុនក្តៅ៣៩អង្សាសេ ព្រមទាំងមានក្អក ឈឺក។ក្រោយព្យាបាលនៅមូលដ្ឋានមិនធូរស្រាលដោយកុមារីចាប់ផ្តើមហត់ក៏បញ្ជូនព្យាបាលនៅមន្ទីរពេទ្យកុមារជាតិនៅភ្នំពេញ ។

នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងបានឱ្យដឹងទៀតថា នៅថ្ងៃទី២១ ខែកុម្ភៈ  ឆ្នាំ២០២៣ គ្រូពេទ្យព្យាបាលបានយកវត្ថុផ្ញើមកវិទ្យាស្ថានជាតិ សុខភាពសាធារណ:  រួចទទួលលទ្ធផល ថ្ងៃទី២២ ខែកុម្ភ: ឆ្នាំ២០២៣ បញ្ជាក់មានវិជ្ជមានមេរោគផ្តាសាយបក្សី H5N1 ចំណែកកុមារីបានបាត់បង់ជីវិត និងប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើពិធីបុណ្យសពតាមប្រពៃណី។ ជាមួយគ្នានេះនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាលបានអំពាវនាវដល់ប្រជាពលរដ្ឋកុំប៉ះពាល់សត្វឈឺ ឬងាប់ទាំងសត្វបក្សីស្រុក និងបក្សីព្រៃ  ហើយក្នុងករណីសង្ស័យសូមពិគ្រោះជំងឺជាមួយគ្រូពេទ្យ ឬរាយការណ៍ទៅលេខ១១៥៕

2023-02-23 13.41.25


 


ថ្ងៃព្រហស្បតិ៍, 23 ខែកុម្ភៈ 2023 13:51  លាង ឡា