BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

តើស៊ុយអែតនឹងប្រឈមការវាយប្រហារពីរុស្ស៊ីដែររឺទេបន្ទាប់ពីផ្តល់ជំនួយយន្តហោះចម្បាំង Gripen មកកាន់អ៊ុយក្រែន?

ថ្ងៃចន្ទ, 20 ខែកុម្ភៈ 2023 15:06  BeeTube News

2023-02-20 15.02.07

ប្រទេសស៊ុយអែតបានលើកឡើងថាពួកគេកំពុងមានបំណងចង់បញ្ជូនយន្តហោះចម្បាំង Gripen Fighter Jet ទៅកាន់អ៊ុយក្រែនបន្ទាប់ពីទទួលបានការស្នើរសុំពីទីក្រុង Kyiv។ យោងទៅតាមសេចក្តីរាយការណ៍ពីគេហទំព័រ Bulgarianmilitary.com បានអោយដឹងថាប្រទេសស៊ុយអែតលើកឡើងថាពួកគេអាចមានសមត្ថភាពបញ្ជូនរហូតទៅដល់យន្តហោះចម្បាំង Gripen Fighter Jet ចំនួន៤គ្រឿង។ រោងចក្រផលិតរបស់ស៊ុយអែត SAAB បានអភិវឌ្ឍន៍លើគំរោងយន្តហោះចម្បាំង Gripen Fighter Jet ដើម្បីប្រឆាំងជាក់លាក់ទៅនឹងយន្តហោះចម្បាំងយោធារបស់រុស្ស៊ី។ យន្តហោះចម្បាំង Gripen Jet ត្រូវបានរចនាឡើងដើម្បីប្រយុទ្ធនៅក្នុងសង្គ្រាមក្នុងស្រុកនៅក្រោមលក្ខខណ្ឌនៃអាកាសធាតុ ទេសភាព និងភូមិសាស្រ្តរបស់ប្រទេសស៊ុយអែត។ 

យន្តហោះចម្បាំង Gripen មានជាឈុតនៃសមត្ថភាពធ្វើសង្គ្រាមអេឡិចត្រូនិចជាពិសេសរចនាឡើងសំរាប់ធ្វើការប្រឆាំងជាមួយនឹងយន្តហោះចម្បាំងរបស់រុស្ស៊ី និងរ៉ាដា SAM។ ទាំងយន្តហោះ Gripen និងយន្តហោះSu-30របស់រុស្ស៊ីមានសមត្ថភាពក្នុងការផ្ទុកនូវគ្រាប់បែក កាំជ្រួចរ៉ុក្កែត និងមីស៊ីលជាច្រើនប្រភេទដែលរាប់បញ្ចូលដោយមីស៊ីល Air-to-air និងមីស៊ីល Air-to-surface។ អ្នកជំនាញបានលើកឡើងថាអ៊ុយក្រែនត្រូវការយន្តហោះចម្បាំងជាមួយនឹងមីស៊ីលដែលអាចផ្តល់នូវរយៈចម្ងាយវាយប្រហារដ៏មានប្រសិទ្ធភាពនៅក្នុងក្រោមរយៈកម្ពស់ទាប។ ជាក់ស្តែងយន្តហោះចម្បាំង Gripen អាចផ្ទុកនូវមីស៊ីល Meteor Air-to-air បានដោយសារតែលក្ខណៈរចនានៃគ្រឿងម៉ាស៊ីន Ramjet ដែលអាចមានរយៈចម្ងាយដល់ទៅ១០០គីឡូម៉ែត្រ។ អ្នកជំនាញបានលើកឡើងថាសមត្ថភាពរបស់ Gripen អាចហោះហើរបាននៅក្នុងរយៈកម្ពស់ទាបដែលអាចធ្វើអោយយន្តហោះនេះអាចគេចពីប្រព័ន្ធការពារដែនអាកាស S-400 របស់រុស្ស៊ី​​​បាន។ 

2023-02-20 15.01.59

យ៉ាងណាមិញផងដែរសមត្ថភាពអាចហោះហើរឡើងបានត្រឹមផ្លូវឡើងខ្លីរបស់យន្តហោះគឺជាគន្លឹះសំខាន់មួយសំរាប់អ៊ុយក្រែន។ ដូច្នេះហើយទីក្រុង Kyiv អាចដាក់រាយពួកវាបាននៅតាមវាលស្រែដែលអាចធ្វើអោយមានភាពពិបាកដល់រុស្ស៊ីក្នុងការចាប់បានទីតាំងនៃយន្តហោះទាំងនោះ។ មិនតែប៉ុណ្ណោះយន្តហោះចម្បាំង Gripen ក៏អាចលាក់បាំងនៅក្នុងព្រៃ និងអាចហោះហើរចេញពីផ្លូវ Highway ផងដែរ។ វាក៏អាចបំពាក់នូវជាមួយមីស៊ីលប្រឆាំងនាវាផងដែរដែលអាចប្រើប្រាស់ឡើងប្រឆាំងនឹងកងនាវាសមុទ្រខ្មៅរបស់រុស្ស៊ី។ ការប្រតិកម្មជុំវិញបញ្ហាបញ្ជូនយន្តហោះចម្បាំងទៅកាន់អ៊ុយក្រែនបានចោទជាការជជែកវែកញែកក្នុងស្រុកមួយនៅក្នុងប្រទេសស៊ុយអែត។ បញ្ហាចម្បងមួយដែលទីក្រុង Stockholm មាននោះគឺចំនួននៃយន្តហោះចម្បាំងនេះដែលអាចមាននៅសេសសល់សំរាប់ប្រព័ន្ធការពារដែនអាកាសរបស់ពួកគេ។ 

ទីក្រុង Stockholm បារម្ភថាបើពួកគេបញ្ជូនទៅដល់អ៊ុយក្រែន ពួកគេនឹងត្រូវការប្រើពេលវេលាយូរដើម្បីផលិតថ្មីសំរាប់ខ្លួនឯង។ យ៉ាងណាមិញស៊ុយអែតបានផ្តល់អោយអ៊ុយក្រែននូវទឹកប្រាក់១កោដិអ៉ឺរ៉ូនៅក្នុងជំនួយយោធារួចមកហើយ និងបាននិយាយថាត្រៀមខ្លួនរួចជាស្រេចផ្តល់ជំនួយជាបន្តបន្ទាប់។ ប៉ុន្តែក៏ចោទជាបញ្ហាឡើងថាប្រសិនបើពួកគេបញ្ជូនយន្តហោះចម្បាំងទាំងនេះនោះនឹងធ្វើអោយមានការឆ្លើយតបកំលាំងយោធាពីទីក្រុងម៉ូស្កូប្រឆាំងនឹងស៊ុយអែតផងដែរ។ ម្យ៉ាងទៀតផងដែរទីក្រុង Stockholm ក៏ព្រួយបារម្ភថាប្រសិនបើមានការចាប់បានយន្តហោះចម្បាំងរបស់ពួកគេពីសំណាក់រុស្ស៊ី នោះរុស្ស៊ីនឹងអាចចូលទៅកាន់បច្ចេកវិទ្យារបស់ស៊ុយអែត។

2023-02-20 15.02.11


 


ថ្ងៃចន្ទ, 20 ខែកុម្ភៈ 2023 15:06  BeeTube News