BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

មជ្ឈិមបូព៌ាមិនអាចបញ្ជូន F-16,អាល្លឺម៉ង់ និងហុងគ្រីផ្ទុះជម្លោះរឿងជំនួយអ៊ុយក្រែន,អាល្លឺម៉ង់មិនឃើញពូទីនចុះខ្សោយគ្រប់គ្រង

ថ្ងៃពុធ, 24 ខែឧសភា 2023 15:10  BeeTube News

2023-05-24 14.42.34

 

  1. យន្តហោះF-16នៅមានច្រើនទៀតនៅមជ្ឈិមបូព៌ា តែអ៊ុយក្រែនប្រហែលជាមិនទទួលបានទេ

យោងតាមសារព័ត៌មាន​​​ Forbes ចុះផ្សាយថ្ងៃទី១៩ ខែឧសភាបានអោយដឹងថា កង​យន្តហោះចម្បាំង F-16 ធំទី​២ ទី​៣ និង​ទី​៤ ជា​របស់​បណ្តា​ប្រទេស​មជ្ឈិមបូព៌ា អ៊ី​ស្រា​អែ​ល តួ​ក​គី និង​អេ​ហ្ស៊ី​បរៀងគ្នា ។ អ៊ីស្រាអែលតែមួយមានយន្តហោះ F-16 ប្រមាណ ៣៦២ គ្រឿង។ បើតាមការប្រៀបធៀប ប្រទេសហូឡង់មានយន្តហោះF-16 ចំនួន24 គ្រឿងនៅក្នុងសេវាកម្មប៉ុណ្ណោះ។ 

​មជ្ឈិមបូព៌ាជា​កន្លែងមួយដែល​មាន​យន្តហោះចម្បាំង F-16 ច្រើន​ទៀត ប៉ុន្តែ​មាន​ការ​រំពឹង​ទុកដែលអាចផ្ទេរចេញណាមួយ​តិចច្រើនជាង។

អ៊ីស្រាអែលសុខចិត្តលក់យន្តហោះ F-16 ទៅកាន់ក្រូអាតចំនួន 12 គ្រឿងក្នុងតម្លៃ 500 លានដុល្លានៅចុងទសវត្សរ៍ឆ្នាំ 2010 ប៉ុន្តែសហរដ្ឋអាមេរិកបានជំទាស់ ហើយកិច្ចព្រមព្រៀងនេះត្រូវបានលុបចោល។ ទីក្រុងវ៉ាស៊ីនតោនបានជំទាស់នឹងការផ្ទេរនេះ ចាប់តាំងពីអ៊ីស្រាអែលបានធ្វើកំណែទំរង់អោយកាន់តែប្រសើរឡើងយ៉ាងខ្លាំងនូវយន្តហោះទាំងនោះចាប់តាំងពីទទួលបានពួកវាកាលពីបីទសវត្សរ៍មុន។ ការធ្វើឱ្យប្រសើរឡើងរួមមានប្រព័ន្ធអេឡិចត្រូនិច និងរ៉ាដាទំនើប។

អាមេរិក​ប្រហែល​ជា​មិន​ជំទាស់​នឹង​អ៊ីស្រាអែល​ដែល​ផ្គត់ផ្គង់​អ៊ុយក្រែន​ជាមួយ​យន្តហោះ F-16ទេ។ ទោះបីជាយ៉ាងណាក៏ដោយ ដោយសារគំរូក្រូអាតនេះផ្ទាល់ វាក៏អាចដាក់លក្ខខណ្ឌជាដំបូងលើអ៊ីស្រាអែលផងដែរ ដោយតំរូវអោយទំលាក់ទំនើបកម្មនៃសមាធាតុយន្តហោះនេះមួយចំនួនផងដែរ។ 

BAF_F-16_Desert_Falcon1

Israeli_F16_Top_Aces_canada

 

  1. អាឡឺម៉ង់និងហុងគ្រីផ្ទុះជម្លោះខណៈភាពតានតឹងកើនឡើងជុំវិញការរារាំងជំនួយអ៊ុយក្រែន

យោងតាមសារព័ត៌មាន Politico ចុះផ្សាយថ្ងៃទី២២ ខែឧសភាបានអោយដឹងថា អាល្លឺម៉ង់ និងហុងគ្រីបានឈ្លោះប្រកែកគ្នាកាលពីថ្ងៃច័ន្ទក្នុងអំឡុងពេលកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៅទីក្រុងប្រ៊ុចសែលជុំវិញតួនាទីធនាគារហុងគ្រីកំពុងដើរតួនៅក្នុងសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន នេះបើយោងតាមអ្នកការទូតបួននាក់ដែលបានដឹងពីការផ្តោះប្តូរយោបល់នេះ។

ធនាគារ OTP បានក្លាយជាចំណុចស្នូលមួយសម្រាប់មន្ត្រីក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ ខណៈដែលប្រទេសហុងគ្រីកំពុងបដិសេធក្នុងការអនុម័តផ្តល់ជំនួយយោធារបស់សហភាពអឺរ៉ុបបន្ថែមទៀតសម្រាប់អ៊ុយក្រែនរហូតទាល់តែទីក្រុង Kyiv ព្រមដកក្រុមហ៊ុនធនាគារមួយនេះចេញពីបញ្ជីជា"អ្នកឧបត្ថម្ភទៅលើសង្គ្រាម" ដែលខ្លួនបានរក្សា។ អ្នកការទូត​ក៏បាន​និយាយ​ដែរ​ថាជម្លោះ​នេះ​កំពុង​ពន្យារពេល​ទណ្ឌកម្ម​ថ្មី​របស់​រុស្ស៊ី។

នៅពេលដែលរដ្ឋមន្ត្រីការបរទេសហុងគ្រីលោក Péter Szijjártó បានរំលឹកឡើងវិញនូវជំហររបស់ទីក្រុង Budapest កាលពីថ្ងៃចន្ទក្នុងអំឡុងពេលនៃការជួបជុំនោះ រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ អ្នកស្រី Annalena Baerbock បានបាញ់តបវិញដោយបានដកស្រង់របាយការណ៍ដែលមិនបានបញ្ជាក់ជាក់លាក់ដែលថា OTP ទទួលស្គាល់ទឹកដីដែលកាន់កាប់ដោយរុស្ស៊ីគឺ Luhansk និងDonetsk ដែលជាការបំពានច្បាប់អន្តរជាតិ ហើយបានពង្រីកខ្សែឥណទានដល់ទាហានរុស្ស៊ី។

ហុងគ្រីបានច្រានចោលការចោទប្រកាន់នេះ ដោយបានបន្ទរពីធនាគារខ្លួនឯងថារបាយការណ៍នេះ"មិនត្រឹមត្រូវ" ហើយបានប្រកែកថាសូម្បីផ្នែកខាងគ្រប់គ្រងធនាគារក៏បាន"បង្ហាញការគាំទ្ររបស់ខ្លួនចំពោះអ៊ុយក្រែនជាសាធារណៈដែរ"។

40446978_6

download (16)

bigstock-Otp-Bank-Hungary-67204804

3025e6f78de19645296c676c5fd270922f29b781-1200x800

 

  1. ប្រធាន​ចារកម្ម​អាល្លឺម៉ង់​មើលឃើញ​ថា​គ្មានភាពថ្លោះធ្លោយក្នុង​ប្រព័ន្ធ​លោក​ពូទីន

យោងតាមសារព័ត៌មាន DW ចុះផ្សាយថ្ងៃទី២៣ ខែឧសភាបានអោយដឹងថា លោក Bruno Kahl ប្រធានទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាឡឺម៉ង់ (BND) បាននិយាយកាលពីថ្ងៃចន្ទថា លោកមិនឃើញការចុះខ្សោយនៃការគ្រប់គ្រងរបស់ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin នោះទេ។

លោក Kahl បាននិយាយនៅឯ Federal Academy for Security Policy (BAKS) ថា "យើងមិនឃើញមានការថ្លោះធ្លោយនៅក្នុងប្រព័ន្ធគ្រប់គ្រង​​​របស់លោកពូទីននៅឡើយទេ"។

លោក Kahl បានអះអាងថាមានការរិះគន់ជាសាធារណៈលើការគ្រប់គ្រងសង្គ្រាមមួយចំនួនទៅលើជម្លោះជាប្រចាំនៅក្នុងសង្គមរុស្ស៊ី ហើយក៏មិនបានបង្កការគំរាមកំហែងដល់របបលោកពូទីននោះដែរ។

លោក​បាន​និយាយ​ដោយ​ចង្អុលសំដៅទៅកាន់​ទាហាន​ដែល​ទើប​តែជ្រើសរើស​ថ្មី​ថា​៖ «​រុស្ស៊ី​នៅ​តែអាច​មាន​សមត្ថភាព​ធ្វើ​សង្គ្រាម​រយៈពេលយូរទៀត​»។ លោក Kahl បាននិយាយថា រុស្ស៊ីក៏នៅមានឧបករណ៍ និងគ្រាប់រំសេវគ្រប់គ្រាន់ផងដែរ។

ទោះបីជាយ៉ាងណាក៏ដោយ លោក Kahl បាននិយាយថា រុស្ស៊ីមានភាពទន់ខ្សោយមួយចំនួន រួមទាំងការអនុវត្តរបស់កងកម្លាំងប្រដាប់អាវុធផងដែរ។

ប្រធានចារកម្មបានប្រកែកថា យុទ្ធសាស្ត្ររយៈពេលវែងរបស់លោកពូទីនអាចនឹងយកឈ្នះបាន ប្រសិនបើលោកខាងលិចមិនគាំទ្រអ៊ុយក្រែនក្នុងវិធីដែលរៀបរយ។

18925588_605

_methode_times_prod_web_bin_329ad200-b999-11ed-ba66-a35293c2b64e




 


ថ្ងៃពុធ, 24 ខែឧសភា 2023 15:10  BeeTube News