F-16 ឬ Fighting Falcon គឺជាយន្តហោះដ៏អស្ចារ្យមួយ និងស្ថិតនៅក្នុងចំណោមយន្តហោះដ៏ល្អជាងគេបំផុតនៅលើពិភពលោក។ វាគឺជារថក្រោះចម្បាំងហោះហើរដ៏ខ្លាំងជាងគេបំផុតដែលស្ទើរតែមិនអាចបាញ់ទម្លាក់បាន និងអាចបាញ់ប្រហារអ្វីៗដែលពួកគេចង់បាញ់បានទាំងអស់។ ដូចនេះហើយការសម្រេចចិត្តផ្គត់ផ្គង់យន្តហោះចម្បាំងនេះទៅកាន់ទីក្រុង Kiev ត្រូវបានធ្វើឡើងដោយប្រទេសលោកខាងលិច ដូច្នេះនៅក្នុងពេលឆាប់ៗនេះយន្តហោះចម្បាំងនេះនឹងអាចបង្ហាញខ្លួននៅលើផ្ទៃមេឃរបស់អ៊ុយក្រែនហើយ។ តោះមកមើលថាតើកិច្ចការជាក់លាក់ណាខ្លះដែលវានឹងអាចប្រតិបត្តិការនៅទីនោះ និងថាតើប្រព័ន្ធការពារដែនអាកាសរុស្ស៊ីនឹងអាចចុះខ្សោយដោយសារវាយ៉ាងណាខ្លះ និងសំខាន់បំផុតនោះគឺសមត្ថភាពរបស់យន្តហោះ F-16 ដែលអាចនឹងធ្វើអោយផ្លាស់ប្តូរវាសនានៃសង្គ្រាមមួយនេះបាន។ អ្នកនឹងបានដឹងបន្តិចទៀតនេះ។
អ្នកជំនាញយោធាជាច្រើនបានអោយដឹងថាយន្តហោះនេះនឹងអាចជួយទីក្រុង Kiev ដើម្បីយកឈ្នះនិងមិនមែនត្រឹមតែជ័យជំនះលើក្រុមកងទ័ពរុស្សីប៉ុណ្ណោះទេប៉ុន្តែជាជ័យជំនះយ៉ាងឆាប់រហ័សទៀតផង និងអាចដើរតួយ៉ាងសំខាន់នៅក្នុងរឿងសង្គ្រាមមួយនេះ។ សមត្ថភាពបច្ចេកទេសរបស់F-16នឹងជួយអ៊ុយក្រែនកំទេចបានលើហេដ្ឋារចនាសម្ព័ន្ធយោធារុស្ស៊ីទាំងមូល និងអាចធ្វើបាននៅក្នុងល្បឿនមួយដែលរុស្ស៊ីមិនអាចស្តារឡើងវិញយ៉ាងឆាប់រហ័សនោះទេ។ F-16sឥឡូវនេះមានសារៈសំខាន់ជាងរថក្រោះទៅទៀត ហើយមានអ្នកបញ្ជាយន្តហោះរបស់អ៊ុយក្រែនជាច្រើននាក់រួចមកហើយបានទទួលការហ្វឹកហ្វឺនបើកវា ដូច្នេះយន្តហោះនេះនឹងអាចលេចឡើងនៅអ៊ុយក្រែនបានដោយមិននឹកស្មានដល់ពីសំណាក់រុស្ស៊ីក្នុងខណៈពេលដែលអ៊ុយក្រែននឹងបើកការវាយបកម្តងទៀត។
តោះមកមើលថាតើF-16s អាចធ្វើអ្វីបាននៅក្នុងប្រទេសអ៊ុយក្រែន។ អត្ថប្រយោជន៍ច្បាស់លាស់ដំបូងនៃF-16s គឺថាពួកវាអាចហោះហើរពីលើទឹកដីរបស់សត្រូវបានដោយគ្មានការរារាំងនិងថែមទាំងអាចបំផ្លាញវត្ថុស្ទើរតែទាំងអស់នៅទីនោះ។ ទាំងអស់នេះគឺដោយសារតែប្រព័ន្ធការពារដែនអាកាស S-300 របស់រុស្ស៊ីគឺគ្មានថាមពលទាំងស្រុងប្រឆាំងនឹងកំណែទំរង់ចុងក្រោយបំផុតរបស់យន្តហោះ F-16 បាន។ នៅប្រទេសស៊ីរីប្រព័ន្ធការពារដែនអាកាស s-300s មិនអាចសូម្បីតែបាញ់ទម្លាក់យន្តហោះF-16របស់អ៊ីស្រាអែលសូម្បីតែមួយគ្រឿង និងមានការប៉ន់ប៉ងធ្វើជាច្រើនលើកទៀតផង។
ការពិតទៅគឺថាប្រព័ន្ធ s-300 អាចដំណើរការបានលើគោលការណ៍នៃពន្លឺចំណាំងផ្លាត។ អ្នកអភិវឌ្ឍន៍ជនជាតិអាមេរិកបានប្រើប្រាស់ថ្នាំកូតពិសេសសម្រាប់យន្តហោះ F-16ដែលអាចកាត់បន្ថយបាននូវមេគុណចំណាំងផ្លាតនៃរ៉ាដាចំនួន45ដង។ ដោយសារតែលក្ខណៈរបស់វានេះហើយ ទើបធ្វើអោយក្បាលគ្រាប់នៃមីស៊ីលនៃប្រព័ន្ធs-300 បាត់បង់សមត្ថភាពមើលឃើញយន្តហោះនេះបាន និងខកឳកាសបាញ់ត្រូវវា។ ប៉ុន្តែនោះគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះខណៈពេលដែលវាមិនងាយរងគ្រោះទៅនឹងប្រព័ន្ធs-300 យន្តហោះ Fighting Falconខ្លួនឯងក៏មិនអាចបំផ្លាញប្រព័ន្ធដទៃទៀតរបស់រុស្ស៊ីបានដែរដោយសារតែបច្ចេកវិទ្យាកុំព្យូទ័រទំនើបរបស់f-16sដែលអាចហោះហើរបាននៅក្នុងកម្រិតទាបបំផុតនិងស្ថិតនៅក្នុង Blind Spot សំរាប់ប្រព័ន្ធរ៉ាដា s-300 ដូច្នេះហើយអាចធ្វើអោយយន្តហោះF-16អាចចូលទៅជិតប្រព័ន្ធs-300ហើយបំផ្លាញវាដោយការបាញ់បង្ហោះមីស៊ីលនិងបន្ទាប់មកចាកចេញយ៉ាងស្ងប់ស្ងាត់ពីទីនោះ។
នេះមិនមែនត្រឹមជាទ្រឹស្ដីនោះទេប៉ុន្តែជាការពិតដែលបង្ហាញឱ្យឃើញជាក់ស្តែងនៅក្នុងប្រទេសស៊ីរី។ អ្នកបើកយន្តហោះអ៊ីស្រាអែលធ្លាប់ធ្វើវាពីមុនមក។ ម្យ៉ាងវិញទៀតផងដែរយន្តហោះ F-16 ក៏អាចបំផ្លាញប្រព័ន្ធដែនអាកាសរុស្ស៊ីផងដែរជាមួយនឹងកាំជ្រួច agm-88។ កាំជ្រួចនេះអាចចាប់និងបំផ្លាញគោលដៅរបស់វាខ្លួនឯងដោយឆ្លើយតបទៅនឹងរលកវិទ្យុពីរ៉ាដារបស់សត្រូវ និងបន្ទាប់មកក៏ធ្វើការតាមដានទីតាំងនៃរ៉ាដាទាំងនោះ ដោយសារតែលក្ខណៈនៃ Homing Head របស់វាដែលអាចហោះហើរដោយផ្ទាល់ទៅកាន់រ៉ាដានិងបំផ្លាញវា។ មីស៊ីលនេះគឺត្រូវបានរុញច្រានដោយម៉ាស៊ីនរ៉ុក្កែតឥន្ធនៈរឹងគ្មានផ្សែងដែលអាចបង្កើនល្បឿនរហូតទៅដល់ល្បឿនលឿនជាងសំលេង។
ដូច្នេះហើយF-16អាចបំផ្លាញប្រព័ន្ធ s-300sរបស់រុស្ស៊ីបានសូម្បីតែនៅចម្ងាយឆ្ងាយពីពួកគេនិងជម្រះផ្ទៃមេឃនៅលើគោលដៅរបស់សត្រូវ។ លើសពីនេះទៀតF-16អាចត្រូវបានប្រើជាអាវុធការពារដែនអាកាស។ ថ្មីៗនេះរុស្សីបានបើកការវាយប្រហារដោយមីស៊ីលម្តងហើយម្តងទៀតមកលើអធិបតេយ្យភាពរបស់អ៊ុយក្រែនបំផ្លាញនូវប្រព័ន្ធថាមពលរបស់ពួកគេ។ ប្រព័ន្ធរ៉ាដារបស់F-16អាចចាប់បានគ្រប់ប្រភេទនូវកាំជ្រួចនាវារបស់រុស្ស៊ីនិងកំទេចពួកវាបានដោយមីស៊ីល Air to Air120គ្រឿង។ នេះមានន័យថា f-16s នឹងអាចល្បាតដែនអាកាសរបស់អ៊ុយក្រែនបាន ដោយវាមានប្រតិកម្មរហ័សចំពោះការបង្ហោះឡើងនូវកាំជ្រួចនាវារបស់សត្រូវ និងស្ទាក់ចាប់ពួកវាមុនពេលពួកវាធ្វើដំណើរចូលមកកាន់ទីក្រុងនានា។ ប៉ុន្តែនេះមិនទាន់ចប់នោះទេយន្តហោះ Fighting Falcons ក៏អាចផ្ទុកនូវកាំជ្រួច Air-to-ground បានដែរ។
ឧទាហរណ៍វាអាចជាកាំជ្រួចដឹកនាំ agm-65 Maverick ដែលនឹងមិនខកខានឱកាសសូម្បីតែម្តងចំពោះរថក្រោះសត្រូវ។ ម្យ៉ាងវិញទៀតរថក្រោះនេះផងដែរក៏ពិបាកកំណត់គោលដៅណាស់សំរាប់អាវុធលើគោក ជាការពិតណាស់ថ្វីបើយើងមានប្រព័ន្ធប្រឆាំងរថក្រោះ Javelin រួចទៅហើយ ក៏ប៉ុន្តែជាអកុសលអ៊ុយក្រែនមិនមានវាគ្រប់គ្រាន់នោះទេ។ ដូច្នេះ f-16s អាចជួយកងទ័ពអ៊ុយក្រែនកំទេចរថពាសដែករបស់សត្រូវបាន។ ការប្រើប្រាស់កាំជ្រួច Maverick គឺមិនពិបាកជាងការលេងហ្គេមកុំព្យូទ័រនោះទេដែលអ្នកបើកយន្តហោះគ្រាន់តែចុចលើប៊ូតុងតាមដានហើយបន្ទាប់មកការស្វែងរកគោលដៅដោយស្វ័យប្រវត្តិក៏បានចាប់ផ្តើមឡើង ដោយកាំមេរ៉ាឆ្លាតវៃagm-65 អាចធ្វើការស្វែងរកដោយខ្លួនវាផ្ទាល់តាមរយៈសំណុំប៉ារ៉ាម៉ែត្រដែលអាចមើលឃើញនិងបញ្ចប់ដោយការចាប់កម្តៅចេញពីរថក្រោះ។