កាសែតរដ្ឋចិន Global Times បានព្រមាន Twitter និងនាយកប្រតិបត្តិ Tesla លោក Elon Musk បន្ទាប់ពីលោកបានចែករំលែករបាយការណ៍មួយដោយក្រសួងថាមពលសហរដ្ឋអាមេរិកដែលធ្វើការវាយតំលៃដោយក្នុងភស្តុតាងមិនទាន់គ្រប់គ្រាន់ថាជំងឺរាតត្បាត COVID-19 មានប្រភពចេញពីមន្ទីរពិសោធន៍មួយក្នុងខេត្ត Wuhan របស់ប្រទេសចិន។ ការព្រមានបាននិយាយថាលោក Musk អាចនឹងកំពុងតែ "Breaking the pot of China" ហើយ ។ លោក Eunice Yoon ប្រធានការិយាល័យព័ត៌មាន NBC របស់ទីក្រុងប៉េកាំងបានបង្ហោះសារនៅលើបណ្តាញសង្គម Twitter ថា ការព្រមានរបស់កាសែតចិន ដែលបាននិយាយឡើងថា "Breaking the pot of China" គឺមានន័យស្រដៀងនឹងពាក្យថា "បកមកខាំដៃអ្នកដែលចិញ្ចឹមអ្នក" ។
របាយការណ៍របស់ CNBC បាននិយាយថាក្រុមហ៊ុន Tesla មានសាខារោងចក្រដ៏ធំមួយនៅក្នុងទីក្រុងសៀងហៃ។ ប្រទេសចិនក៏បានក្លាយជាទីផ្សារធំលំដាប់ទីពីររបស់ក្រុមហ៊ុន Tesla បន្ទាប់ពីសហរដ្ឋអាមេរិកផងដែរ។ ខណៈពេលដែលរបាយការណ៍របស់ក្រសួងថាមពលសហរដ្ឋអាមេរិកបានសន្និដ្ឋានឡើងជដោយ "ទំនុកចិត្តទាប" ថាជំងឺរាតត្បាត COVID-19 បានចាប់ផ្តើមឡើងពីនៅក្នុងមន្ទីរពិសោធន៍ Wuhan ប្រភពដែលដឹងពីបញ្ហានេះបានប្រាប់ NBC News ថាការសន្និដ្ឋាននេះមិនត្រូវបានចាត់ទុកថាមានសារៈសំខាន់ខ្លាំងនោះទេ។
នៅដើមឆ្នាំ 2021 FBI បានឈានដល់ការសន្និដ្ឋានស្រដៀងគ្នានេះនៅក្នុងកម្រិត "ទំនុកចិត្តមធ្យម" ។ ការអត្ថាធិប្បាយលើរបាយការណ៍របស់នាយកដ្ឋានថាមពល នាយក FBI លោក Christopher Wray បានលើកឡើងថា រដ្ឋាភិបាលចិន "បាននិងកំពុងខិតខំប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីព្យាយាមរារាំងនិងបំភ័ន្ត"ការងារដែលរដ្ឋាភិបាលសហរដ្ឋអាមេរិកបានធ្វើ។លោក Wray បានបង្ហោះនៅលើបណ្តាញសង្គម Twitter របស់លោកថា "ពេលនេះ FBI បានវាយតម្លៃថាប្រភពដើមនៃជំងឺរាតត្បាតCOVID-19 គឺជាគ្រោះឧបទ្ទវហេតុនៃមន្ទីរពិសោធន៍នៅទីក្រុងWuhan…ខ្ញុំនឹងធ្វើសេចក្តីអង្កេតថារដ្ឋាភិបាលចិនកំពុងតែព្យាយាមរារាំងនិងបំភ័ន្តការងារដែលរដ្ឋាភិបាលអាមេរិករបស់យើង និងដៃគូបរទេសជិតស្និទ្ធកំពុងធ្វើ"។ យ៉ាងណាមិញលោក Musk នៅមិនទាន់បានឆ្លើយតប ឬធ្វើសេចក្តីថ្លែងការណ៍អំពីរឿងនេះទេ។