BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

កូឡុំប៊ីថាមិនបញ្ជូនអាវុធអ៊ុយក្រែន, ណាតូទទួលអ៊ុយក្រែនជាសមាជិក, រុស្ស៊ីវាយប្រហារទីក្រុងខ្លួនឯង, CIAប្រឌិតថាឯកសាររុស្ស៊ី

ថ្ងៃចន្ទ, 24 ខែមេសា 2023 14:19  BeeTube News

24-05-23
 

1. ប្រធានាធិបតី Colombia បដិសេធក្នុងការផ្គត់ផ្គត់សព្វាវុធដល់អ៊ុយក្រែន

យោងតាមសារព័ត៌ Tass របស់រុស្ស៊ីចុះផ្សាយថ្ងៃទី២១ ខែមេសាបានអោយដឹងថាប្រធានាធិបតីរបស់ប្រទេសកូឡុំប៊ី លោក Gustavo Petro បាននិយាយថា ប្រទេសកូឡុំប៊ី នៅតែបដិសេធមិនផ្គត់ផ្គង់សព្វាវុធ និងឧបករណ៍យោធា ដែលជាចម្បងរួមមានឧទ្ធម្ភាគចក្រផលិតឡើងដោយរុស្ស៊ីទៅកាន់រដ្ឋាភិបាលទីក្រុងគៀវទេ។ លោកបានប្រាប់អ្នកយកព័ត៌មាន TASS បន្ទាប់ពីកិច្ចពិភាក្សាជាមួយប្រធានាធិបតីអាមេរិកលោក Joe Biden នៅសេតវិមានកាលពីថ្ងៃព្រហស្បតិ៍ថា "ជំហររបស់រដ្ឋាភិបាលបច្ចុប្បន្នគឺសព្វាវុធទាំងនេះគឺនឹងមិនត្រូវបានប្រើប្រាស់ក្នុងសង្រ្គាមទេ។ ពួកវានឹងមិនត្រូវបានបញ្ជូនទៅកាន់អ៊ុយក្រែនទេ ហើយក៏នឹងមិនត្រូវបានបញ្ជូនទៅកាន់រុស្ស៊ីដូចគ្នា"។  ការពិភាក្សាលើប្រធានបទបានវិលជុំវិញអំពី"អាវុធរុស្ស៊ី ដោយមុនគេបង្អស់នោះគឺជាឧទ្ធម្ភាគចក្រ" លោក Petro បានបន្តឡើង។ លោក​បាន​បន្ថែម​ថា សព្វាវុធ និង​ឧបករណ៍យោធា​ទាំងនេះត្រូវ​បាន​ទិញ​ឡើងដោយ​រដ្ឋាភិបាល​មុន​។ មេដឹកនាំកូឡុំប៊ីរូបនេះបាននិយាយកាលពីខែមករាថា ទីក្រុងវ៉ាស៊ីនតោនបានពិភាក្សាអំពីការផ្ទេរអាវុធផលិតដោយរុស្ស៊ី និងសហភាពសូវៀតជាមួយនឹងទីក្រុងបូហ្គោតានៃប្រទេសកូឡុំប៊ី។ កាល​ពី​ពេល​នោះ លោក​បាន​មាន​ប្រសាសន៍​ថាសំណើ​របស់​សហរដ្ឋ​អាមេរិក​មិន​ត្រូវ​បាន​​ពិចារណា​ឡើងដោយ​រដ្ឋាភិបាល​នៃប្រទេសសាធារណរដ្ឋ​ឡើយ។

c-29
b-30
a-87

2. សម្ព័ន្ធមិត្តណាតូយល់ព្រមអោយអ៊ុយក្រែននឹងក្លាយជាសមាជិក

យោងតាមសារព័ត៌មាន Sky News ចុះផ្សាយថ្ងៃទី២១ ខែមេសាបានអោយដឹងថាលោក Jens Stoltenberg អគ្គលេខាធិការ បាននិយាយថាសម្ព័ន្ធមិត្តណាតូទាំងអស់បានយល់ព្រមអនុញ្ញាតអោយ អ៊ុយក្រែននឹងក្លាយជាសមាជិក។ ថ្លែងនៅមុនកិច្ចប្រជុំនៃក្រុមទំនាក់ទំនងការពារជាតិអ៊ុយក្រែននៅឯមូលដ្ឋានទ័ពអាកាស Ramstein ក្នុងប្រទេសអាល្លឺម៉ង់ លោកក៏បានប្រាប់អ្នកសារព័ត៌មានថា នៅពេលដែលសង្រ្គាមនៅអ៊ុយក្រែនបានបញ្ចប់ ទីក្រុង Kyiv ត្រូវតែមានសមត្ថភាពក្នុង "ការរារាំងដើម្បីទប់ស្កាត់ការវាយប្រហារជាថ្មី" ។ លោក​បាន​និយាយ​ថាការ​ផ្តោត​សំខាន់​នា​ពេល​នេះ​គឺ​ដើម្បី​ធានា​ថា​ប្រទេស​នេះអាចយកឈ្នះ​ទប់ទល់​លើ​រុស្ស៊ីបាន។ វាបានកើតឡើងបន្ទាប់ពីលោក Stoltenberg កាលពីម្សិលមិញបានសន្យាបន្តការគាំទ្រដល់អ៊ុយក្រែនក្នុងអំឡុងពេលធ្វើដំណើរទស្សនកិច្ចលើកដំបូងរបស់លោកមកក្នុងទីក្រុង Kyiv ចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ីកាលពីជាងមួយឆ្នាំមុន។ លោកបានប្រាប់សន្និសីទសារព័ត៌មានមួយថា "អនុញ្ញាតឱ្យខ្ញុំនិយាយអោយច្បាស់ កន្លែងត្រឹមត្រូវមួយរបស់អ៊ុយក្រែនគឺស្ថិតនៅក្នុងគ្រួសារ Euro-Atlantic" ។ «កន្លែងដែល​ត្រឹមត្រូវ​របស់​អ៊ុយក្រែន​គឺ​ស្ថិតនៅ​ក្នុងអង្គការ​ណាតូ»។ ទន្ទឹមនឹងនេះ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ការរារាំងអ៊ុយក្រែនក្នុងការចូលអង្គការ NATO នៅតែជាគោលដៅចម្បងមួយ ដែលទីក្រុងម៉ូស្គូហៅថាជា "ប្រតិបត្តិការយោធាពិសេស" របស់ខ្លួន។

f-22
e-27
d-34

3. រុស្ស៊ីវាយប្រហារទីក្រុងរបស់ខ្លួន Belgorod ដោយចៃដន្យបង្កមនុស្ស2នាក់រងរបួស

យោងតាមសារព័ត៌មាន The Guardian ចុះផ្សាយថ្ងៃទី២១ ខែមេសាកន្លងទៅនេះបានអោយដឹងថាទីភ្នាក់ងារសារព័ត៌មាន Tass បានដកស្រង់សំដីក្រសួងការពារជាតិរុស្ស៊ី ដោយបានលើកឡើងថា មានយន្តហោះចម្បាំងរុស្ស៊ីមួយគ្រឿង បានបាញ់ប្រហារដោយចៃដន្យទៅលើទីក្រុង Belgorod ដែលនៅក្បែរនឹងប្រទេសអ៊ុយក្រែន ហើយបានបណ្តាលឱ្យមានការផ្ទុះ និងខូចខាតអគារផងដែរ។ កាល​ពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍ អាជ្ញាធរ​មូលដ្ឋាន​បាន​រាយការណ៍​ពី​បន្ទុះ​ដ៏​ធំ​មួយ​ក្នុង​ទីក្រុង​ដែល​ស្ថិត​នៅ​កាត់​ព្រំដែន​ពី​ប្រទេស​អ៊ុយក្រែន។ អភិបាល​ក្នុងតំបន់​បាន​និយាយ​ឡើងថា មានស្ត្រី​ពីរ​នាក់​បាន​រង​របួស។ ក្រសួងការពារជាតិបាននិយាយថា "នៅពេលដែលយន្តហោះកងកម្លាំងអាកាស Sukhoi Su-34 កំពុងហោះហើរពីលើទីក្រុង Belgorod ក៏មានការបញ្ចេញគ្រាប់រំសេវអាកាសចរណ៍ដោយចៃដន្យ" នេះបើយោងតាមសារព័ត៌មាន ​​Tass ។ អភិបាល​តំបន់ Belgorod លោក Vyacheslav Gladkov បានប្រកាស​ព័ត៌មានអាសន្ន​នេះនៅ​លើTelegram ថាបន្ទុះនេះបានបង្កើតអោយមាន​រណ្ដៅ​មួយ​​ប្រវែង ២០ម៉ែត្រ នៅ​លើ​ដងផ្លូវ​សំខាន់​មួយ។ លោក​បានបន្ថែម​ថា មានរថយន្ត​៤​គ្រឿង និង​អគារ​អាផាតមិន​៤ខ្នង​បាន​រង​ការ​ខូចខាតជាដំណំ។ ក្រសួងការពារជាតិ​មិន​បាន​អោយដឹង​ថាតើ​អាវុធ​ប្រភេទ​ណា​ទេដែល​មានជាប់​ពាក់ព័ន្ធ​លើបន្ទុះមួយនេះ នេះបើយោងតាមសារព័ត៌មាន Reuters។ កត់សម្គាល់ផងដែរថាតំបន់ Belgorod គឺជាកន្លែងរបស់រុស្ស៊ីមួយដែលគោលដៅសំខាន់ៗដូចជាឃ្លាំងអាវុធ និងឥន្ធនៈត្រូវបានរងបន្ទុះបំផ្លិចបំផ្លាញជាច្រើនចាប់តាំងពីផ្តើមមានសង្គ្រាមនេះមក។

i-21
h-23
g-23

4. អតីតមន្រ្តីCIAថា Blinken បង្ខំអោយដាក់ឯកសារ"Hunter"ជា"ព័ត៌មានមិនពិតរបស់រុស្ស៊ី"

យោងតាមសារព័ត៌មានJust The News ចុះផ្សាយថ្ងៃទី២១ ខែមេសាបានអោយដឹងថា អតីតនាយកCIA ស្តីទីបានសារភាពចំពោះសភាថាលោកបានរៀបចំលិខិតដែលចោទប្រកាន់ក្លែងបន្លំថាឯកសារនៅក្នុង Laptop របស់លោក Hunter Biden ដែលជាកូនប្រុសរបស់លោកប្រធានាធិបតី Joe Biden គឺជាព័ត៌មានមិនពិតរបស់រុស្ស៊ីក្នុងចេតនាដើម្បីទាញពិន្ទុសន្លឹកឆ្នោតឡើងវិញសំរាប់ការបោះឆ្នោតឆ្នាំ 2020 ដើម្បីគាំទ្រលោកJoe Biden។ ដោយនៅក្នុងឯកសារនោះមានលាតត្រដាងនូវព័ត៌មានទិន្នន័យអំពើពុករលួយរបស់រដ្ឋាភិបាល Biden។  លោកក៏បានប្រាប់អោយដឹងថាលោកធ្វើដូច្នេះទៅតាមការបញ្ជារបស់រដ្ឋលេខាធិការបច្ចុប្បន្នគឺលោកAntony Blinken។ នេះ​បើ​យោង​តាម​លិខិត​មួយ​ដែល​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ដោយ​ប្រធាន​គណៈកម្មាធិការ​តុលាការ​សភា លោក Jim Jordan។ ការទទួលយកជាវិសាមញ្ញដោយមន្ត្រីស៊ើបការណ៍អាជីពលោក Michael J. Morell បានផ្តល់នូវភស្តុតាងគួរឱ្យភ្ញាក់ផ្អើលឡើងថា លិខិតដ៏ល្បីល្បាញទទួលបានពីមន្ត្រីសន្តិសុខទាំង51នាក់កាលពីខែតុលាឆ្នាំ2020នោះ គឺមិនមែនជាគំនិតផ្តួចផ្តើមពីសហគមន៍ក្នុងស៊ើបអង្កេតដោយផ្ទាល់ទេ ប៉ុន្តែជាល្បិចកខ្វក់ផ្នែកនយោបាយដែលមានប្រភពមកពីលោក Blinken និងយុទ្ធនាការរបស់លោក Biden ។

l-23
k-22
j-21

5. ឯកសារCIAទំលាយថាចិន​បង្កើត​អាវុធ​ Cyber ​ដើម្បីគ្រប់គ្រងលើផ្កាយរណប​សត្រូវ​ 

របាយការណ៍ស៊ើបការណ៍សម្ងាត់របស់អាមេរិកដែលបែកធ្លាយបានបង្ហាញថា ប្រទេសចិនកំពុងបង្កើតអាវុធ Cyber ដ៏ទំនើបដើម្បី "ដណ្តើមគ្រប់គ្រង" លើផ្កាយរណបរបស់សត្រូវ ហើយកំណត់អត្តសញ្ញាណពួកវាត្រឹមជាឧបករណ៍សំរាប់ការឃ្លាំមើល និងប្រមូលទិន្នន័យនៅក្នុងអំឡុងពេលសង្រ្គាមប៉ុណ្ណោះ។ ឯកសារត្រូវបានសម្គាល់ជា CIA ដែលបានចេញផ្សាយនៅឆ្នាំនេះបាននិយាយថា ការជំរុញរបស់ប្រទេសចិនក្នុងការអភិវឌ្ឍសមត្ថភាពគឺដើម្បី "បដិសេធ កេងប្រវ័ញ្ច ឬប្លន់" ពីផ្កាយរណបរបស់សត្រូវ ដែលគឺជាផ្នែកស្នូលនៃគោលដៅរបស់ខ្លួនក្នុងការគ្រប់គ្រងព័ត៌មាន ដោយទីក្រុងប៉េកាំងចាត់ទុកថាជា "ដែនប្រយុទ្ធនៃសង្រ្គាម" ដ៏សំខាន់។ ការលាតត្រដាងនេះគឺជាឯកសារចុងក្រោយបង្អស់ដែលបែកធ្លាយដោយឆ្មាំអាកាសអាមេរិកវ័យ21ឆ្នាំ។ ក្នុងចំណោមព័ត៌មានផ្សេងទៀត ឯកសារក៏បានបង្ហាញផងដែរថា ក្រុមទាហានប៉ារ៉ារុស្ស៊ីដ៏ល្បីល្បាញ Wagner គឺមិនបានទទួលជោគជ័យក្នុងការស្នើសុំអាវុធពីប្រទេសចិននៅឆ្នាំនេះទេ។ ការយល់ដឹងអំពីយុទ្ធសាស្ត្រសង្គ្រាមរបស់ទីក្រុងប៉េកាំងមួយនេះក៏បានធ្វើឡើងបន្ទាប់ពីរដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិកអ្នកស្រី Janet Yellen កាលពីម្សិលមិញបានថ្លែងសុន្ទរកថាព្រមានថាការផ្តាច់ខ្លួនរបស់អាមេរិចចេញពីប្រទេសចិននឹងក្លាយជា "មហន្តរាយ" និង "អស្ថិរភាពសម្រាប់ពិភពលោកទាំងមូល" ។

o-20
n-21
m-21
 


ថ្ងៃចន្ទ, 24 ខែមេសា 2023 14:19  BeeTube News