BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

កំពូលម៉ាករថយន្តទាំង៦ ដែលមានទីផ្សារធំបផុតនៅលើពិភពលោក

ថ្ងៃចន្ទ, 16 ខែឧសភា 2022 14:05  BeeTube News

អាជីវកម្មរថយន្តគឺជាអាជីវកម្មមួយដែលមានការប្រកួតប្រជែងគ្នាខ្លាំងនាពេលសព្វថ្ងៃហើយជារៀងរាល់ឆ្នាំក្រុមហ៊ុននីមួយៗបានបញ្ចេញរថយន្តថ្មីៗជាច្រើននៅក្នុងទីផ្សារអន្តរជាតិ។ ជាការពិតវិស័យឧស្សាហកម្មរថយន្តបានចូលរួមចំណែកយ៉ាងច្រើនដល់សេដ្ធកិច្ចពិភពលោកតាមរយៈការផ្តល់ឲ្យនូវការងារថ្មីៗនិងការបង់ពន្ធជូនរដ្ធដែលគិតសរុបជាទឹកប្រាក់មានរហូតដល់ខ្ទង់រាប់ពាន់លានដុល្លារ។ក្រៅពីនោះក្រុមហ៊ុនរថយន្តត្រូវបានគេចាត់ចំណាត់ថ្នាក់ខ្ពស់ជាងក្រុមហ៊ុនដទៃទៀតនៅក្នុងទីផ្សារដូច្នេះយើងបានចងក្រងបញ្ជីក្រុមហ៊ុនរថយន្តកំពូលទាំងដប់នៅលើពិភពលោក​ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញនៅលើពិភពលោក និងមានមូលធនប័ត្រទីផ្សារធំជាងគេ។ 

  1. តេស្លា (Tesla) 

ក្រុមហ៊ុនកំពូលទីមួយគឺ តេស្លា ដែលនៅក្នុងឆ្នាំ ២០២២នេះ មានមូលធនប័ត្រទីផ្សារ​ ៥៨២.៩៣ ពាន់លានដុល្លារ ($582.93 billion)។វាត្រូវបានផលិតដោយ លោក Elon Musk នៅក្នុងឆ្នាំ ២០០៣ និងមានទីស្នាក់ការកណ្តាលនៅទីក្រុង​ Palo Alto រដ្ធកាលីហ្វ័រញ៉ា ហើយសព្វថ្ងៃវាបានក្លាយជាក្រុមហ៊ុនល្បីឈ្មោះខាងផលិតរថយន្តអគ្គិសនីនៅលើពិភពលោក។ ផលិតផលរថយន្តរបស់ក្រុមហ៊ុននេះមានបួនមូ៉ដែល គឺ តេស្លាម៉ូដែល Y (Tesla Model Y), ម៉ូដែល X (Model X), ម៉ូដែល ៣ (Model 3), និង ម៉ូដែល អេស (Model S)។ 

tesla-roadster

 

  1. តូយ៉ូតា (Toyota)

ក្រុមហ៊ុននេះគឺជាក្រុមហ៊ុនរថយន្តបែបប្រពៃណីដែលរួមបញ្ចូលគ្នានូវបច្ចេកវិទ្យាទំនើបៗជាច្រើនដើម្បីដើរឲ្យទាន់សម័យកាលនិងអាចបំពេញទៅតាមតម្រូវការរបស់អតិថិជន។ក្រុមហ៊ុនតូយ៉ូតាផលិតចម្រុះដូចជា មាស៊ីន រថយន្តពាណិជ្ជកម្ម យានយន្តប្រណិត រថយន្តស្ព័រ និងមនុស្សយន្តជាដើម។ ក្រុមហ៊ុននេះសព្វថ្ងៃមានមូលធនប័ត្រទីផ្សារសរុបគឹ​ ២៤៦.៦១ ពាន់លានដុល្លារ។ ក្រុមហ៊ុន តូយ៉ូតា គឺជាបេតិកភណ្ឌរបស់ជប៉ុនហើយបានក្លាយជាក្រុមហ៊ុនរថយន្តដ៏ធំបំផុតរបស់ពិភពលោក។ 

20191105_02_01_s

 

  1. វ៉ុលក៍ស្វា៉ហ្គែន (Volkswagen)

នៅក្នងកំឡុងពេលនៃវិបត្តិជំងឺកូវីដ១៩ក្រុមហ៊ុនរថយន្តនេះនៅតែអាចដំណើរការខណៈពេលដែលក្រុមហ៊ុនដទៃកំពុងតែងើបឡើងវិញពីគ្រោះមហន្តរាយនេះ។ វ៉ុលក៍ស្វ៉ាហ្គែន គឺជាក្រុមហ៊ុនផលិតរថយន្តដ៏ធំរបស់អាល្លឺម៉ង់ ដែលបានបង្កើតឡើងនៅក្នុងឆ្នាំ​១៩៣៧ ហើយប្រតិបត្តិការនៅក្នុងប្រទេសចំនួន ១៥០ ពីការិយាល័យកណ្តាលរបស់ខ្លួននៅទីក្រុង វ៉ហ្វស្បឺហ្គ (Wolfsburg)។ក្រុមហ៊ុនរថយន្តនេះមានរោងចក្រផលិតចំនួន១០០នៅក្នុង២៧ប្រទេស​ហើយការផលិតរបស់ខ្លួននៅក្នុងឆ្នាំ ២០២០ មានចំនួន ៨,៩០០, ០០០ គ្រឿង។ វ៉ុលក៍ស្វ៉ាហ្គែន សព្វថ្ងៃមានមូលធនប័ត្រទីផ្សារសរុបគឺ ១៧២.៧០ ពាន់លានដុល្លារ ($ 172.70 billion)។ 

New-Volkswagen-Tiguan-3

 

  1. ដេមឡឺ (Daimler)

ក្រុមហ៊ុនដេមឡឺ សព្វថ្ងៃមានមូលធនប័ត្រទីផ្សារសរុបគឺ ១០៣.០៥ ពាន់លានដុល្លារ។ វាគឺជាក្រុមហ៊ុនផលិតរថយន្តលំដាប់ពិភពលោកដែលមានទីស្នាក់ការកណ្តាលនៅក្នុងប្រទេសអាល្លឺម៉ង់ ហើយក្រុមហ៊ុននេះផលិតរថយន្តជាច្រើនប្រភេទមានដូចជា៖ រថយន្តដឹកអ្នកដំណើរ (Passenger Cars) រថយន្តបើកនៅតាមផ្លូវព្រៃភ្នំ (Off-road Vehicles)  រថយន្តវ៉ែន(Vans)និងរថយន្តពាណិជ្ជកម្ម (Commercial Vehicles) ដូចជា រថយន្តដឹកជញ្ជូន (Transport Trucks) និង រថយន្តក្រុង (Buses)។ ក្រុមហ៊ុនផងដែរក៏បានផលិតរថយន្តសម្រាប់ក្រុមហ៊ុនដទៃដែរ ដូចជា Mercedes-Benz, Western Star, FUSO និងក្រុមហ៊ុនដទៃទៀត។នៅក្នុងទីផ្សារអន្តរជាតិ វាជាក្រុមហ៊ុនផលិតរថយន្តធំជាងគេលំដាប់ទី ៦ នៅលើពិភពលោកហើយ Mercedes-Benz គឺជាម៉ាកល្បីបំផុតរបស់ Daimler។ វាត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩២៦ 

2022-mercedes-amg-eqs-exterior

 

  1. ជេណឺរ៉ល ម៉ូទ័រ (General Motors)

ក្រុមហ៊ុនជីអឹម(GM)ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩០៨ហើយបានក្លាយជាក្រុមហ៊ុនផលិតរថយន្តធំជាងគេមួយនៅសហរដ្ធអាមេរិកដោយជាប់ចំណាត់ថ្នាក់លេខ ១៨ ក្នុងបញ្ជី Fortune ៥០០ នៃអាជីវកម្មកំពូលរបស់អាមេរិកតាមរយៈប្រាក់ចំណូលសរុប។​វាជាម៉ាកយីហោរថយន្តដ៏ល្បីល្បាញបំផុតមួយនៅក្នុងអាជិវកម្មរថយន្តហើយវាបានក្លាយជាក្រុមហ៊ុនដំបូងគេដែលផលិតរថយន្តអគ្គិសនីដែលមានតំលៃថោក និងជាក្រុមហ៊ុនដំបូងគេដែលបង្កើតម៉ាស៊ីនបញ្ឆេះអគ្គិសនី និងពោងសុវត្ថិភាព។ ម្យ៉ាងវិញទៀត ក្រុមហ៊ុននេះទទួលខុសត្រូវខាង ឌីហ្សាញ រកទីផ្សារ ផលិត និងចែកចាយរថយន្តពាណិជ្ជកម្ម និងគ្រឿងបន្លាស់រថយន្ត ព្រមទាំងផ្តល់សេវាកម្មហិរញ្ញវត្ថុផងដែរ។ វាមានមូលធនប័ត្រទីផ្សារ​សរុបគឺ ៨៦.៥៣ ពាន់លានដុល្លារ ($86.53 billion)។ 

2023-cadillac-lyriq-front-three-quarter-black-roof

 

  1. BYD

BYDគឺជាក្រុមហ៊ុនផលិតរថយន្តដ៏ធំរបស់ចិនដែលបានជាប់ចំណាត់ថ្នាក់ទី៦ក្នុងចំណោមក្រុមហ៊ុនផលិតរថយន្តកំពូលទាំង១០ របស់ពិភពលោកក្នុងឆ្នាំ​២០២១។ ក្នុងឆ្នាំ ២០២២ វាមានមូលធនប័ត្រទីផ្សារសរុបគឺ ៧៩.២៣ ពាន់លានដុល្លារ ($78.23 billion)។ លោក វា៉ង ជួនហ្វូ៉ (WangChuanfu)បានចាប់ផ្តើមក្រុមហ៊ុននេះក្នុងឆ្នាំ១៩៩៥ហើយឥឡូវនេះវាផ្តល់សេវាកម្មទីផ្សារលំដាប់ពិភពលោកពីទីស្នាក់ការកណ្តាលរបស់ខ្លួននៅទីក្រុងសេនចេន(Shenzhen)។ក្រុមហ៊ុននេះផលិតរថយន្តជាច្រើនប្រភេទមានដូចជា៖ Hybrid, Full-Electric Vehicle, ឡានដឹកទំនិញធុនស្រាល (Light Trucks), ឡានក្រុង បន្ទះសូឡា (Solar Panels) ឡាន ហ្វកលីហ្វ (Forklift) កង់ប្រើថ្ម​ (battery-powered bicycles) និង អាគុយដែលអាចសាកបាន (Rechargeable Batteries)។

2018_BYD_Tang_DM,_front_8.12.18

បកប្រែដោយ៖​ ម៉ៅ គុយដង់ 


ថ្ងៃចន្ទ, 16 ខែឧសភា 2022 14:05  BeeTube News

Tags: cybertech car