Bugatti Chiron គឺជារថយន្តស្ព័រដ៏អស្ចារ្យដែលមានល្បឿនលឿនជាងគេបំផុតកម្លាំងខ្លាំងជាងគេបំផុត និងជារការផលិតផ្តាច់មុខនៅក្នុងប្រវត្តិសាស្រ្តរបស់Bugatti។ការឌីហ្សាញដ៏អស្ចារ្យបច្ចេកវិទ្យាប្រកបដោយភាពច្នៃប្រឌិតនិងទម្រង់រូបតំណាងដែលផ្តើតលើការអនុវត្តជាក់ស្តែងធ្វើវាក្លាយជាស្នាដៃឯកនៃសិល្បៈទម្រង់និងបច្ចេកទេសតែមួយគត់ដែលជួយជំរុញឲ្យវាទទួលបានលើសពីការរំពឹងទុក។ លក្ខណៈពិសេសដែលBugatti ទទួលបាននេះ គឺដោយសារតែសិល្បៈករ និងវិស្វករ ដែលតែងតែខិតខំព្យាយាមផលិតដើម្បីផ្តល់ឲ្យនូវភាពអស្ចារ្យ គ្មានគូរប្រៀប និងល្អបំផុត។ គ្រប់ធាតុទាំងអស់នៃ Chiron គឹជាការរួមបញ្ចូលគ្នានៃកេរ្តិ៍តំណែលពីមុន និងបច្ចេកវិទ្យាដែលប្រកបទៅដោយភាពច្នៃប្រឌិតខ្ពស់បំផុតដូច្នេះជាហេតុធ្វើឲ្យវាក្លាយទៅជាការបង្កើតដ៏អស្ចារ្យ នៃតម្លៃយូរអង្វែង និងសមិទ្ធិផលរថយន្តដ៏អស្ចារ្យ។
ប្រភេទ របស់រថយន្ត Bugatti Chirion
Bugatti Chiron ចែកចេញជាបីប្រភេទគឺ Chiron មានតម្លៃ ៣,៣០០,០០០ Chiron Pur Sport មានតម្លៃ៣,៦០០,០០០ និងChiron Super Sportមានតម្លៃ៣,៩០០,០០០ ដូច្នេះវាបង្កឲ្យមានភាពងាយស្រួលសម្រាប់អតិថិជនដែលចង់ទិញ និងស្វែងរកម៉ូដដែលខ្លួនឯងស្រឡាញ់ពេញចិត្ត។
ម៉ាស៊ីន ការបញ្ជូន និងដំណើរការ
គ្រប់ម៉ាករថយន្តBugatti Chiron ប្រើម៉ាស៊ីន ១៦ស៊ីឡាំង ៨.០ លីត្រ។ ម៉ាស៊ីននេះមានប្រើ Turbocharger បួន ដើម្បីបង្កើតបានកម្លាំង ១៥០០ សេះ និងកម្លាំងបង្វិល១១៨០ ផោនហ្វីត។ក្រុមហ៊ុន Bugatti អះអាងថា Chiron អាចធ្វើឲ្យមានល្បឿនចាប់ពីសូន្យទៅ ៩៦ គីឡូម៉ែត្រនៅក្នុងមួយម៉ោង ក្នុងរយៈពេលត្រឹមតែ ២.៣ វិនាទីតែប៉ុណ្ណោះហើយវាមានល្បឿនជាអតិបរមា ៤២០ គីឡូម៉ែត្រនៅក្នុងមួយម៉ោង។ប៉ុន្តែប្រសិនបើអ្នកមិនពេញចិត្តត្រឹមល្បឿនរបស់ Chiron ទេ អ្នកអាចឈានទៅទិញ Chiron Super Sport វិញក៏បាន។ ម៉ូដែលនេះត្រូវបានបំពាក់ជាមួយនឹងកំណែដ៏មានឥទ្ធិពលជាងនេះបន្តិច នៃម៉ាស៊ីនមូលដ្ធាន ហើយវាផលិតកម្លាំងបាន១៥៧៨សេះ។
នៅក្នុងការធ្វើតេស្តសាកល្បង Super Sport អាចបើកបាននៅក្នុងល្បឿន ៩៦គីឡូម៉ែត្រនៅក្នុងមួយម៉ោង ដោយប្រើពេលត្រឹមតែ២.២ វិនាទីតែប៉ុណ្ណោះ ហើយកាន់តែពិសេសអស្ចារ្យទៀតនោះ គឺវាអាចឡើងដល់ ៣២១ គីឡូម៉ែត្រនៅក្នុងមួយម៉ោង ដោយប្រើពេលតិចជាង ១៥វិនាទី។ ការបើកសាកល្បងនេះគឺធ្វើឡើងដោយ លោក Andy Wallace ដែលជាអ្នកបើកបរប្រចាំរោងចក្រធ្វើតេស្ត។ នៅក្នុងគ្រប់ម៉ូដែលនៃវង្សត្រកូល Chiron ថាមពលត្រូវបានបញ្ជូនទៅកាន់កង់ទាំងបួនដោយប្រអប់លេខអូតូចម្រុះល្បឿនប្រាំពីរ។ សម្រាប់ការធានា និងការថែទាំ ក្រុមហ៊ុន Bugatti ផ្តល់ឲ្យការធានារយៈពេល៤ឆ្នាំ លើម៉ូដែល Chiron ទាំងអស់ ព្រមទាំងការថែទាំក៏មានរយៈពេលដូចគ្នាដែរ។
បកប្រែដោយ៖ ម៉ៅ គុយដង់