BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

រុស្ស៊ីបំបែកចូលទីភ្នាក់ងារសម្ងាត់អាល្លឺម៉ង់ BND ដើម្បីកំណត់ទីតាំងដាក់អាវុធ HIMARS ដែលពង្រាយនៅអ៊ុយក្រែន

ថ្ងៃចន្ទ, 20 ខែកុម្ភៈ 2023 17:38  BeeTube News

_128105058_gettyimages-1095350614

គេហទំព័រព័ត៌មានអាល្លឺម៉ង់ Der Spiegel បានរាយការណ៍កាលពីពេលថ្មីៗនេះថាភ្នាក់ងារសំងាត់អាឡឺម៉ង់ម្នាក់ដែលត្រូវបានចោទប្រកាន់ពីបទលួចបញ្ចេញព័ត៌មានអាថ៌កំបាំងរបស់រដ្ឋដល់រុស្ស៊ីបានទទួលភារកិច្ចក្នុងការស្វែងរកទីតាំងនៃអាវុធ HIMARS នៅក្នុងប្រទេសអ៊ុយក្រែន។

លោក Carsten Linke ដែលជាកំពូលភ្នាក់ងារសម្ងាត់របស់អាល្លឺម៉ង់ម្នាក់ត្រូវបានចាត់តាំងពីភ្នាក់ងារចារកម្ម FSB របស់រុស្ស៊ីកាលពីរដូវស្លឹកឈើជ្រុះកន្លងទៅដើម្បីបញ្ជូនព័ត៌មានអំពីទីតាំងនៃប្រព័ន្ធរ៉ុក្កែត HIMARS និង Iris-T ដែលសហរដ្ឋអាមេរិក និងអាល្លឺម៉ង់បានផ្គត់ផ្គង់មកដល់អ៊ុយក្រែន។

អាជ្ញាធរអាល្លឺម៉ង់តាមសេចក្តីរាយការណ៍កំពុងមានការសង្ស័យថាលោក Linke អាចបានបញ្ជូនព័ត៌មានទាំងនេះទៅកាន់ទីក្រុងម៉ូស្គូ។

image-5

យ៉ាងណាមិញផងដែរភ្នាក់ងារសំងាត់នោះត្រូវបាន​​អះអាង​ថា​បាន​បញ្ចេញ​ព័ត៌មានទាំងនោះ​ដោយ​ជោគជ័យ​ទៅហើយពី​ទីភ្នាក់ងារ​សម្ងាត់​ BND របស់​អាល្លឺម៉ង់​ដែលជាព័ត៌មានអំពី​បច្ចេកវិទ្យា​ទំនាក់ទំនងកំពូល​សម្ងាត់​ និងជាថ្នូរដោះដូរ ទីភ្នាក់ងារ FSB របស់រុស្ស៊ីប្រហែលជានឹងត្រូវបង់ប្រាក់ឱ្យភ្នាក់ងារសំងាត់អាល្លឺម៉ង់ដែលត្រូវបានចោទប្រកាន់នោះជាសាច់ប្រាក់។

យោងតាមរបាយការណ៍របស់អាឡឺម៉ង់ ក្រុមអ្នកស៊ើបអង្កេតបានរកឃើញស្រោមសំបុត្រមួយដែលមានទឹកប្រាក់ប្រហែលមួយសែនអឺរ៉ូនៅខាងក្នុង locker របស់ចារបុរសនោះ។

​ភ្នាក់ងារ​ជាន់​ខ្ពស់​មានវ័យ ៥២ ឆ្នាំរូបនេះដែលមាន​ឈ្មោះថា Linke ត្រូវបានចាប់ខ្លួននៅមុនថ្ងៃបុណ្យណូអែលដោយទីភ្នាក់ងារ​សម្ងាត់​(BND)។ ចាប់តាំងពីព្រះរាជអាជ្ញាបានដាក់ឈ្មោះលោកជាប្រភពនៃការបញ្ចេញព័ត៌មានកំពូលសម្ងាត់ទៅកាន់ទីក្រុងមូស្គូមក បច្ចុប្បន្ននេះលោកកំពុងត្រូវបានស៊ើបអង្កេតទាក់ទងលើករណីសង្ស័យថាជាអំពើក្បត់ជាតិ។

ជនសង្ស័យទី2 មានឈ្មោះថា Arthur Eller ត្រូវបានឃុំខ្លួនកាលពីខែមករាកន្លងទៅនេះ ហើយត្រូវបានចោទប្រកាន់ពីបទចូលរួមក្នុងអំពើក្បត់ជាតិជាមួយនឹងលោក Carsten L. ផងដែរក្នុងការផ្តល់ព័ត៌មានដល់ប្រទេសរុស្ស៊ី។ គួរបញ្ជាក់ផងដែរ លោក Eller មិនមែនជាបុគ្គលិកនៃទីភ្នាក់ងារសម្ងាត់អាល្លឺម៉ង់ទេ។

យ៉ាងណាមិញផងដែរស្ថានភាពនៅក្នុងប្រទេសអ៊ុយក្រែនបានបង្កើនភាពភ័យខ្លាចនៅក្នុងប្រទេសអាល្លឺម៉ង់ផងដែរទៅលើការវាយប្រហារតាមរយៈប្រព័ន្ធអ៊ីនធឺណិតពីសំណាក់រុស្ស៊ី ក៏ដូចជាការប៉ុនប៉ងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ។

បន្ទាប់ពីការលុកលុយរបស់រុស្ស៊ីមកលើអ៊ុយក្រែនកាលពីឆ្នាំមុន ទីភ្នាក់ងារសម្ងាត់អាមេរិកនិងអឺរ៉ុបបានព្យាយាមស្វែងរកវិធីបំបែកអស្ថេរភាពបណ្តាញចារកម្មរុស្ស៊ី។ ការស៊ើបអង្កេតរបស់អាឡឺម៉ង់បានធ្វើឡើងបន្ទាប់ពីមានការប្រមូលផ្តុំនៃភ្នាក់ងារសំងាត់រុស្ស៊ីដែលត្រូវបានចោទប្រកាន់នៅក្នុងប្រទេសហូឡង់ ន័រវែស ស៊ុយអែត អូទ្រីស ប៉ូឡូញ និងស្លូវេនី។

យោងតាមមន្ត្រីសន្តិសុខអាមេរិកនិងអឺរ៉ុបបានបង្ហាញថាចារកម្មរុស្ស៊ីបានរងការខូចខាតជាច្រើនកាលពីឆ្នាំទៅជាងចំណុចណាមួយទាំងអស់ចាប់តាំងពីចុងបញ្ចប់នៃសង្គ្រាមត្រជាក់មក ហើយពួកគេក៏មានការបារម្ភថាប្រទេសនេះនឹងនៅតែមានសមត្ថភាពខ្លាំងក្លាដដែល។ 

 


ថ្ងៃចន្ទ, 20 ខែកុម្ភៈ 2023 17:38  BeeTube News