Eurasiaviews-
ទីក្រុងវ៉ាស៊ិនតោនកំពុងពិចារណារ រកមធ្យោបាយបន្ថែមទៀតដើម្បីកៀបសង្កត់មីយ៉ាន់ម៉ាឲ្យដើរតាមផ្លូវប្រជាធិបតេយ្យ ,រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក Antony Blinken បាននិយាយកាលពីថ្ងៃពុធមុនដែលោកបាកត់បន្ថយឲ្យខ្លីនូវទស្សនកិច្ចមកកាន់ទ្វីបអាស៊ីអគ្នេយ៍ជាផ្លូវការនេះ បន្ទាប់ពីមានមនុស្សម្នាកដែលរួមដំណើរជាមួយលោកបានធ្វើតេស្តវិជ្ជមាន ឆ្លងកូវីដ-19 ។ ក្រសួងរតនាគារអាមេរិក ,កាណាដា និងចក្រភពអង់គ្លេសបានដាក់ទណ្ឌកម្មប្រឆាំងទៅនឹងមន្ត្រីយោធាជាន់ខ្ពស់មីយ៉ាន់ម៉ា៤រូបនិងស្ថាប័ន្រ ៣ក្នុងការរំលោភសិទ្ធមនុស្ស។
“ស្ថានការណ៍ហាក់ដូចជាមិនមានការជឿនលឿនទាល់តែសោះ យើងបានជជែកគ្នាជាច្រើនលើបញ្ហានេះ” Blinken បានប្រាប់អ្នកយកព័ត៌មាន បន្ទាប់ពីលោកបានជួបជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសម៉ាលេស៊ី លោក Saifuddin Abdullah នៅ Putrajaya ។ ខ្ញុំគិតថាវានឹងមានសារៈសំខាន់ណាស់នៅក្នុងរយះពេលប៉ុន្មានសប្តាហ៍ ,ប៉ុន្មានខែខាងមុខនេះ ដើម្បីពិនិត្យមើលស្វែងរកជំហ៊ាននិងវិធានការណ៍បន្ថែមទៀត ដែលយើងអាចដាក់សម្ពាធទៅលើបុគ្គលឬក៍ជាក្រុមទៅលើរបប ដើម្បីឲ្យប្រទេសវិលត្រឡប់មកកាន់គន្លងប្រជាធិបតេយ្យវិញ។
Blinkenបានមកដល់ម៉ាលេស៊ីបន្ទាប់ពីឥណ្ឌូណេស៊ី ហើយបានមានផែនការធ្វើដំណើរទៅកាន់ទីក្រុងបាងកកបន្តរទៀត ដែលជាដំណើរទៅកាន់ប្រទេសទី៣និងជាលើកចុងក្រោយក្នុងការធ្វើដំណើរលើកទី១មកកាន់ប្រទេសអាស៊ីអគ្នេយ៍ក្នុងនាមជារដ្ឋមន្ត្រីក្រសួងការបរទេស។ ប៉ុន្តែលោកត្រូវផ្អាកជើងហោះហើរមកកាន់បាងកក ហើយវិលត្រឡប់ទៅកាន់វ៉ាស៊ិនតោនវិញ ពីព្រោះមានករណីកូរ៉ូណាវីរុសមួយនៅក្នុងអ្បករួមដំណើរជាមួយលោក។ លោកបាននិយាយជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសថៃ លោក Don Pramudwinai ដើម្បីពន្យល់អំពីការខកខានមិនបានធ្វើដំណើរទៅកាន់ប្រទេសថៃ ដោយសារមានការប្រុងប្រយ័ត្នអំពីបញ្ហាកូវិដ បើយោលទៅតាមអ្នកនាំពាក្យនៃក្រសួងការបរទេសអាមេរិក លោក Ned Price។
“លោករដ្ឋមន្ត្រីបានអញ្ជើញរដ្ឋមន្ត្រីក្រសួងការបរទេសថៃឲ្យទៅធ្វើទស្សនកិច្ចនៅទីក្រុងវ៉ាស៊ិនតោន D.C នៅក្នុងកាលៈទេសៈដ៏ឆាប់រហ័សបំផុត ព្រមទាំបានបញ្ជាក់ថាលោកនឹងស្វែងរកឱកាសដើម្បីធ្វើដំណើរមកធ្វើទស្សនកិច្ចនៅប្រទេសថៃយ៉ាងឆប់រហ័សបំផុតដែលអាចធ្វើទៅបាន។ ពួកគេបានបញ្ជាក់ថា នឹងប្រើប្រាស់នូវទំនាក់ទំនងដែលនឹងមកដល់ក្នុងពេលខាងមុខដើម្បីពង្រឹងនិងពង្រីកទំនាក់ទនងឲ្យកាន់តែស៊ីជម្រៅនៃសម្ព័ន្ធភាពអាមេរិកថៃ” Price និយាយនៅក្នុងសេចក្តីថ្លែងការណ៍។ ថ្លែងទៅកាន់អ្នកយកព័ត៌មាន អ្នកការទូតជាន់ខ្ពស់អាមេរិកបាននិយាយថា រដ្ឋាភិបាលអាមេរិកបានធ្វើការអំពាវនាវឲ្យ មីយ៉ាន់ម៉ាធ្វើការដោះលែងអ្នកដែលត្រូវបានឃុំឃាំងដោយអយុត្តិធម៌រួមទាំងអ្នកស្រី អូងសាន ស៊ូជីផងដែរ។