យោងតាមសារព័ត៌មាន RT រុស្ស៊ី ចុះផ្សាយថ្ងៃទី១១ ខែឧសភាបានអោយដឹងថា ប្រធានាធិបតីអាមេរិកបានជំរុញអ្នកគាំទ្រឲ្យបរិច្ចាគដល់យុទ្ធនាការបោះឆ្នោតឡើងវិញរបស់លោក លុះត្រាតែពួកគេនៅតែចង់បានរយៈពេល៤ឆ្នាំដឹកនាំដោយគូប្រជែងរបស់លោកកាលពីឆ្នាំ ២០២០ ម្តងទៀត។ ប្រធានាធិបតីអាមេរិកលោក Joe Biden បានប្រើប្រាស់ Twitter ដើម្បីសុំឱ្យអ្នកគាំទ្ររបស់លោករកប្រាក់សម្រាប់យុទ្ធនាការឃោសនាបោះឆ្នោត លុះត្រាតែពួកគេនៅតែចង់ឱ្យលោក Donald Trump គ្រប់គ្រងដឹកនាំប្រទេសក្នុងរយៈពេល 4 ឆ្នាំខាងមុខទៀត។ ឱសានវាទរបស់ប្រធានាធិបតីបានធ្វើឡើងជាការឆ្លើយតបទៅនឹងការបង្ហាញខ្លួនរបស់លោក Trump នៅក្នុងកម្មវិធី CNN Town Hall មួយដែលរៀបចំដោយ CNN កាលពីថ្ងៃពុធនៅពេលដែលលោកបានព្យាយាមទាញធ្វើជាករណីសំរាប់ការឡើងធ្វើប្រធានាធិបតីរបស់លោក។ លោក Biden បានសរសេរឡើងបន្ទាប់ពីបទសម្ភាសន៍របស់លោក Trump នៅលើទូរទស្សន៍ដោយបានភ្ជាប់ជាមួយទំព័របរិច្ចាគយុទ្ធនាការ ActBlue Joe Biden និង Kamala Harris ដែលជាកន្លែងដែលមនុស្សត្រូវបានស្នើសុំឱ្យបរិច្ចាគអ្វីមួយពី $10 ទៅ $2,000ថា“វាងាយយល់ទេ អ្នកទាំងអស់គ្នា។ តើអ្នកពិតជាចង់បានរយៈពេលបួនឆ្នាំរស់នៅបែបនេះទៀតទេ?”។ ដូចដែលបានរាយការណ៍ដោយសារព័ត៌មាន The Hill បន្ទាប់ពីកម្មវិធី Town Hall របស់លោក Trump រួចមក យុទ្ធនាការរបស់លោក Biden ក៏បានផ្ញើអ៊ីមែលទៅកាន់ Subscriber របស់ខ្លួនដើម្បីស្វែងរកថវិការៃអង្គាសជាមួយនឹងប្រធានបទថា"ដូចនេះ វាពិតជាបានកើតឡើង" ។ អ៊ីមែលត្រូវបានរាយការណ៍លើកឡើងថា "ប្រសិនបើអ្នកខកខានទស្សនាកម្មវិធី CNN Town Hall របស់លោក Trump អ្នកគួរតែសាកទៅទស្សនាវា។ ប៉ុន្តែជម្រើសគឺច្បាស់លាស់ណាស់៖ តើអ្នកជ្រើសរើសយករយៈពេលបួនឆ្នាំទៀតដែលមានលោក Trump ឬបួនឆ្នាំទៀតដែលមានលោក Biden”។ កាលពីថ្ងៃពុធ អតីតប្រធានាធិបតីលោក Donald Trump បានអង្គុយផ្តល់បទសម្ភាសន៍នៅក្នុងកម្មវិធី Town Hall មួយជាមួយនឹងអ្នកស្រី Kaitlan Collins របស់ CNN។ លោកបានលើកឡើងលើប្រធានបទមួយចំនួនរួមមានទាំងការក្លែងបន្លំការបោះឆ្នោត ការបះបោរនៅវិមានកាពីតូលថ្ងៃទី៦ ខែមករា ជម្លោះអ៊ុយក្រែន និងបំណុលអាមេរិក។ បច្ចុប្បន្នលោក Trump ត្រូវបានគេចាត់ទុកថាជាគូប្រជែងមកពីគណបក្សសាធារណរដ្ឋដែលអាចទំនងជាងគេបំផុតក្នុងការដណ្តើមតំណែងប្រធានាធិបតីនៅក្នុងការបោះឆ្នោតឆ្នាំ 2024 ខាងមុខនេះ។ យោងតាមការស្ទង់មតិរបស់ Washington Post/ABC News ដែលបានចេញផ្សាយកាលពីថ្ងៃអាទិត្យ លោក Trump មាន 6 ពិន្ទុនាំមុខលោក Biden ក្នុងការប្រជែងគ្នាជាប្រធានាធិបតី ខណៈដែលការវាយតម្លៃការអនុម័តលើប្រធានាធិបតីដែលកំពុងកាន់អំណាចបានធ្លាក់ចុះដល់កម្រិតទាបថ្មីមួយ។ ការស្ទង់មតិបានណែនាំថាការវាយតម្លៃការការអនុម័តលើលោក Biden បានធ្លាក់ចុះមកត្រឹម 36% ខណៈដែលមានការធ្លាក់ចុះពី 42% នៅក្នុងខែកុម្ភៈ។ ក្នុងចំណោមអ្នកដែលមានអាយុក្រោម 30 ឆ្នាំ អ្នកអនុម័តលើលោកកាន់តែមានកម្រិតទាបជាង គឺមកត្រឹមតែ 26%ប៉ុណ្ណោះ។ នោះក៏មានចំណែកមួយមកពីបញ្ហាសុខភាពផ្លូវចិត្ត និងផ្លូវកាយរបស់លោកប្រធានាធិបតីផងដែរ ដែលចោទជាកង្វល់ដល់អ្នកគាំទ្រ។