BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ធនាគារ B.I.C (Cambodia) Plc. និង KESS INNOVATION Plc. ចុះហត្ថាលេខាលើអនុសារណៈយោគយល់គ្នា លើវិសាលភាពបច្ចេកវិទ្យាបែបឌីជីថល

ថ្ងៃចន្ទ, 07 ខែសីហា 2023 17:26  BeeTube News

BIC Bank - KESS 013
 

ភ្នំពេញថ្ងៃទី ៧ ខែសីហា​ ឆ្នាំ២០២៣ ធនាគារ ប៊ីអាយស៊ី និង ក្រុមហ៊ុន KESS INNOVATION Plc. បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាដើម្បីពង្រីកវិសាលភាពបច្ចេកវិទ្យាឌីជីថលដ៏ថ្មីទំនើប​សម្រាប់អតិថិជន តំណាងដោយលោក បណ្ឌិត ហុង សុខឡេង នាយកប្រតិបត្តិធនាគារ ប៊ីអាយស៊ី និងលោក ប៉េះ គឹមស៊្រាន នាយកប្រតិបត្តិរបស់ក្រុមហ៊ុន KESS Innovation Plc.

ធនាគារ ប៊ីអាយស៊ី តែងតែខិតខំស្វែងរកនូវមធ្យោបាយ ក្នុងការបង្កើនប្រសិទ្ធភាព និងដំណោះស្រាយដើម្បីជាជំនួយដល់អតិថិជនរបស់ខ្លួនក្នុងការទូទាត់ និងគ្រប់គ្រងសាច់ប្រាក់។


BIC Bank - KESS 011
BIC Bank - KESS 008
 

លោកបណ្ឌិត ហុង សុខឡេង នាយកប្រតិបត្តិធនាគារ ប៊ីអាយស៊ី បានថ្លែងក្នុងឱកាសនោះផងដែរថា កិច្ចសហប្រតិបត្តិការនេះ ជាលទ្ធផលនៃទស្សនវិស័យ និងការប្តេជ្ញាក្នុងការផ្តល់ជូននូវ ភាពកាន់តែងាយស្រួល និងសុវត្ថិភាពនៃសេវាធនាគារបែបឌីជីថល ព្រមទាំងភាពច្នៃប្រឌិត និងជំនាញនៃដំណោះស្រាយបចេ្ចកវិទ្យា។

គួរបញ្ជាក់ផងដែរថា ធនាគារ BIC គឺជាធនាគារពាណិជ្ជដែលផ្តល់ជូននូវវិសាលភាពពេញលេញនៃសេវាកម្មធនាគារដែលគ្របដណ្តប់លើសេវាកម្មធនាគារបុគ្គល និងធនាគារសាជីវកម្ម អតិថិជន High-Net-Worth និងការគ្រប់គ្រងទ្រព្យសម្បត្តិរបស់អតិថិជន។ ដោយបានដំណើរការអស់រយៈពេល ៥ ឆ្នាំរហូតមកដល់ពេលនេះ ធនាគារពង្រីកបានពង្រីកនូវបណ្តាញសាខារបស់ខ្លួនដើម្បីបម្រើសេវាកម្មជូនអតិថិជនឱ្យកាន់តែទូលំទូលាយ។ ជាមួយនឹង សេវាធនាគារតាមទូរស័ព្ទដៃ BIC Mobile អតិថិជនធនាគារ BIC អាចរីករាយក្នុងការប្រើប្រាស់សេវាកម្មធនាគារទូលំទូលាយដូចជា បង់វិកយបត្រផ្សេងៗ ផ្ញើប្រាក់ទៅគ្រប់គណនីធនាគារដែលជាសមាជិកបាគង និង ស្កេន KHQR ដោយមិនគិតថ្លៃសេវាទូទាំងប្រទេស បញ្ចូលទឹកប្រាក់ទូរស័ព្ទគ្រប់ប្រព័ន្ធ។ ប្រសិនបើលោកអ្នកមិនទាន់មានគណនី BIC លោកអ្នកក៏អាចបើកគណនី (BIC Digital Account) បានយ៉ាងងាយស្រួល គ្រប់ពេលវេលា និងគ្រប់ទីកន្លែង ដោយគ្រាន់តែតម្លើង (download) កម្មវិធីធនាគារតាមទូរស័ព្ទដៃ BIC Mobile ពី App Store Google Play Store។ ក្រៅពីបណ្ណឥណពន្ធ BIC Debit Mastercard ហើយឆាប់ៗខាងមុខនេះធនាគារនឹងដាក់ដំណើរការ បណ្ណឥណទាន BIC Credit Mastercard អតិថិជនអាចរីករាយនូវអត្ថប្រយោជន៍ ក្នុងការទូទាត់ទំនិញតាមអនឡានទូទាំងពិភពលោក រួមទាំងការផ្តល់ជូននូវប្រម៉ូសិនជាច្រើនសន្ធឹកសន្ធាប់។

4- BIC Bank - KESS 004
2- KESS CEO
1- BIC CEO 0403
 

លោក ប៉េះ គឹមស៊្រាន នាយកប្រតិបត្តិរបស់ក្រុមហ៊ុន KESS Innovation Plc. បន្ថែមថា “បន្ទាប់ពីកិច្ចខិតខំប្រឹងប្រែងរយៈពេលបីឆ្នាំ យើងជឿជាក់ថាទីផ្សារ (កម្ពុជា) ឥឡូវនេះមានភាពចាស់ទុំគ្រប់គ្រាន់ក្នុងការប្រើផលិតផលពិសេសរបស់យើង៖ KESS CHAT KESS CHAT ភ្ជាប់កសិករ និងអ្នកប្រើប្រាស់ក្នុងស្រុក អ្នកលក់ទៅកាន់អ្នកផ្គត់ផ្គង់ ដើម្បីទទួលបាន WeChat/Alipay/Visa Card/Mastercard

KESS INNOVATION Plc. ត្រូវបានបង្កើតឡើងដោយក្រុមសហគ្រិន និងជាក្រុមហ៊ុនរបស់កម្ពុជា ១០០% ក្នុងគោលបំណងជួយអាជីវកម្មឱ្យមានភាពរីកចម្រើននៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ដំណោះស្រាយទូទាត់សាជីវកម្ម Fintech របស់ក្រុមហ៊ុនសម្រាប់ការទូទាត់តាមទូរស័ព្ទត្រូវបានគេហៅថា KESS Innovation Pay ព្រមទាំង មុខងារផ្សេងៗទៀតរួមមាន សេវាដឹកជញ្ជូន ការទូទាត់វិក្កយបត្រទឹក/អគ្គិសនី និងមុខងារជជែកតាមអ៊ីនធឺណិត។

5- BIC Bank - KESS 002
3- BIC Bank - KESS 001
 

 

 


ថ្ងៃចន្ទ, 07 ខែសីហា 2023 17:26  BeeTube News