BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

រុស្ស៊ីថ្កោលទោសអាមេរិចគាំទ្រអ៊ុយក្រែនវាយប្រហារគ្រីមៀ,ក្រុមវាយលុកអ៊ុយក្រែនជ្រៀតចូល Belgorod, EU មិនភ្ជាប់ធនាគាររុស្ស៊ីទៅន

ថ្ងៃអង្គារ, 23 ខែឧសភា 2023 17:36  BeeTube News

2023-05-23 17.26.03 (1)

 

  1. រុស្ស៊ី​ថ្កោលទោស​អាមេរិកយល់ស្របការ​វាយប្រហារ​របស់​អ៊ុយក្រែន​លើ​តំបន់​គ្រីមៀ

យោងតាមសារព័ត៌មាន RT ចុះផ្សាយថ្ងៃទី២២ ខែឧសភាបានអោយដឹងថា លោក Anatoly Antonov ឯកអគ្គរដ្ឋទូតរបស់ទីក្រុងមូស្គូប្រចាំសហរដ្ឋអាមេរិក បានព្រមានកាលពីថ្ងៃអាទិត្យថា ការវាយប្រហាររបស់អ៊ុយក្រែនលើឧបទ្វីប Crimean របស់រុស្ស៊ី នឹងត្រូវចាត់ទុកជាការវាយប្រហារយ៉ាងធ្ងន់ធ្ងរទៅលើផ្នែកផ្សេងទៀតនៃប្រទេសនេះ។

ការអត្ថាធិប្បាយរបស់លោកបានធ្វើឡើងបន្ទាប់ពីទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោក Jake Sullivan បានសម្តែងការមិនជំទាស់ចំពោះអ៊ុយក្រែនដែលវាយលុកគោលដៅមកលើតំបន់គ្រីមៀ ដែលធ្លាប់បានបោះឆ្នោតយ៉ាងលើសលប់ចូលរួមជាមួយរុស្ស៊ីកាលពីឆ្នាំ 2014 បន្ទាប់ពីមានរដ្ឋប្រហារដែលគាំទ្រឡើងដោយលោកខាងលិចនៅក្នុងទីក្រុងគៀវ។

ថ្លែងទៅកាន់សារព័ត៌មាន CNN លោក Sullivan បានពន្យល់ថា"យើងមិនបានដាក់កម្រិតលើអ៊ុយក្រែនក្នុងការធ្វើការវាយប្រហារលើទឹកដីរបស់ខ្លួននោះទេ...ហើយ​យើង​ជឿជាក់​ថា​គ្រីមៀ​ជាផ្នែកមួយនៃប្រទេស​អ៊ុយក្រែន»។

នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើ Telegram លោក Antonov បាននិយាយថា "ការយល់ព្រមដោយគ្មានលក្ខខណ្ឌនៃការវាយប្រហារលើតំបន់ Crimea ដោយប្រើអាវុធរបស់អាមេរិក និងលោកខាងលិចផ្សេងទៀត" ក៏ដូចជាការពិចារណារបស់ប្រទេសលោកខាងលិចអំពីការផ្គត់ផ្គង់អ៊ុយក្រែនជាមួយនឹងយន្តហោះចម្បាំង F-16 "បង្ហាញយ៉ាងច្បាស់ថាសហរដ្ឋអាមេរិកមិនដែលមានការយកចិត្តទុកដាក់លើការរក្សាសន្តិភាពនោះទេ” ហើយរុស្ស៊ីគឺពិតជាត្រឹមត្រូវដែលបានចាប់ផ្តើមយុទ្ធនាការប្រតិបត្តិការយោធារបស់ខ្លួននៅលើទឹកដីអ៊ុយក្រែន។

646b1e5e85f540298d6a08d3

646b1e5e85f540298d6a08d3

 

  1. ក្រុម​លុកលុយ​អ៊ុយក្រែន​បាន​ជ្រៀត​ចូល​ទីក្រុង Grayvoron នៃ​តំបន់ Belgorod

យោងតាមសារព័ត៌មាន Tassចុះផ្សាយថ្ងៃទី២២ ខែឧសភាបានអោយដឹងថាអភិបាលក្នុងតំបន់លោក Vyacheslav Gladkov បាននិយាយថា ក្រុមលុកលុយរបស់អ៊ុយក្រែនមួយក្រុម បានជ្រៀតចូលទៅក្នុងទីក្រុង Grayvoron នៃតំបន់ Belgorod កាលពីថ្ងៃច័ន្ទនេះ។

យោងតាមទិន្នន័យចុងក្រោយនេះ កងកម្លាំងយោធា និងសន្តិសុខរុស្ស៊ីកំពុងចាត់វិធានការលុបបំបាត់សត្រូវ ហើយកំពុងជំរុញពួកគេអោយចាកចេញឆ្ងាយពីដែនដីអធិបតេយ្យភាពរបស់រុស្ស៊ីហើយ។ 

អ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov បាននិយាយថា គោលដៅនៃការវាយប្រហារបំផ្លិចបំផ្លាញនេះគឺ"ដើម្បីបង្វែរចំណាប់អារម្មណ៍ពីតំបន់ Bakhmut និងកាត់បន្ថយឥទ្ធិពលនយោបាយពីការបាត់បង់ទីក្រុង Artyomovsk ឈ្មោះនៅក្នុងអតីតសូវៀត ដោយភាគីអ៊ុយក្រែនមកត្រឹមកម្រិតទាបបំផុត" ។ ក្រសួងការពារជាតិរុស្ស៊ីបាននិយាយនៅយប់ថ្ងៃទី 21 ខែឧសភាថា ទីក្រុងនៅតំបន់ Donbass ត្រូវបានរំដោះទាំងស្រុងហើយ។

គួរបញ្ជាក់ផងដែរថា ការវាយប្រហារ​បំផ្លិចបំផ្លាញ​លើក​មុន​បានកើត​ឡើង​នៅ​តំបន់ Bryansk កាលពី​ថ្ងៃទី​២ ខែមីនា​។

បន្ទាប់មកលោកពូទីនបានហៅការវាយប្រហារទៅលើភូមិនានានៅខាងក្រៅតំបន់ Bryansk ថាជាការវាយប្រហារភេរវកម្ម។

1392447

68253015-11811603-image-a-1_1677752400878

file-60e43f15838ce23551e29a48331fceb7

 

  1. EU មិនមានគម្រោងតភ្ជាប់ធនាគាររុស្ស៊ីសំខាន់ៗទៅ SWIFT ឡើងវិញទេ

យោងតាមសារព័ត៌មាន RT ចុះផ្សាយថ្ងៃទី22 ខែឧសភាបានអោយដឹងថា ទីក្រុងប្រ៊ុចសែលនិយាយថាធនាគារកសិកម្មរុស្សីដែលគ្រប់គ្រងដោយរដ្ឋអាចត្រឡប់ទៅប្រព័ន្ធទូទាត់វិញបាន លុះត្រាតែជម្លោះនៅអ៊ុយក្រែនបានបញ្ចប់។

កាសែត Izvestia បានរាយការណ៍កាលពីថ្ងៃចន្ទ ដោយដកស្រង់សម្តីអ្នកនាំពាក្យកិច្ចការបរទេសEU លោក Peter Stano ថាសហភាពអឺរ៉ុបនឹងមិនតភ្ជាប់ធនាគារផ្តល់ប្រាក់កម្ចីកសិកម្មរដ្ឋ Rosselkhozbank ទៅនឹងប្រព័ន្ធទូទាត់ SWIFT ឡើងវិញទេនាពេលអនាគត។ ធនាគារសម្របសម្រួលប្រតិបត្តិការភាគច្រើនពាក់ព័ន្ធនឹងការនាំចេញកសិផលរបស់រុស្ស៊ី។

លោក Stano បានប្រាប់សារព័ត៌មានថា ទីក្រុងប្រ៊ុចសែល អាចនឹងដកការរឹតបន្តឹងដែលដាក់នៅលើធនាគារ លុះត្រាតែជម្លោះនៅអ៊ុយក្រែនបញ្ចប់។

SWIFT បានបញ្ឈប់សេវាកម្មប្រតិបត្តិការ Rosselkhozbank ក្នុងខែមិថុនាឆ្នាំមុន។ ការតភ្ជាប់ប្រព័ន្ធនេះឡើងវិញគឺជាលក្ខខណ្ឌមួយក្នុងចំណោមលក្ខខណ្ឌដែលទីក្រុងម៉ូស្គូបានទាមទារ ដើម្បីជួយសម្រួលដល់កិច្ចព្រមព្រៀងសមុទ្រខ្មៅ ដែលសម្របសម្រួលដោយអង្គការសហប្រជាជាតិ និងទួរគី។ កិច្ចព្រមព្រៀងនេះមានពីរផ្នែក៖ មួយធានាការនាំចេញប្រកបដោយសុវត្ថិភាពនៃគ្រាប់ធញ្ញជាតិអ៊ុយក្រែនតាមរយៈសមុទ្រខ្មៅ និងទីពីរដែលគ្របដណ្តប់ការដកចេញនូវឧបសគ្គចំពោះការនាំចេញកសិផលរបស់រុស្ស៊ី។

ប្រទេសរុស្ស៊ីបាននិយាយម្តងហើយម្តងទៀតថាផ្នែកទីពីរនៃកិច្ចព្រមព្រៀងមិនទាន់ត្រូវបានអនុវត្តទេ ហើយបានព្រមានថាវាអាចនឹងធ្វើអោយអោយពួកគេដកកិច្ចព្រមព្រៀងវិញ ប្រសិនបើស្ថានភាពមិនផ្លាស់ប្តូរ។

សហភាពអឺរ៉ុបបាននិយាយកាលពីមុនថាខ្លួនកំពុងសិក្សាពីលទ្ធភាពនៃការតភ្ជាប់ Rosselkhozbank ឡើងវិញទៅនឹង SWIFT ហើយ ទោះបីជាស្ថានភាពមិនមានការផ្លាស់ប្តូរក៏ដោយ។ កាលពីខែមីនា ទីក្រុងប្រ៊ុចសែលបានស្នើថា ធនាគាររុស្ស៊ីអាចប្រើទូរសារ និងអ៊ីមែលដើម្បីធ្វើប្រតិបត្តិការបាន។

60931625_605

VMSYDPKFAJORHCQXANNBAIMX3Q

1677591751-Peter-Stano-1200x800


 






 


ថ្ងៃអង្គារ, 23 ខែឧសភា 2023 17:36  BeeTube News