BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ទីក្រុង Bakhmut ដួលរលំ, រុស្ស៊ីរំខានការវាយបកអ៊ុយក្រែន, ប្រធានក្រុម Wagner ថាដណ្តើមBakhmut បានដោយខ្លួនឯង

ថ្ងៃចន្ទ, 22 ខែឧសភា 2023 14:31  BeeTube News

Untitled-1 (12)
 

1. ទីក្រុង Bakhmut ត្រូវបានដួលរលំហើយ

យោងតាមសារព័ត៌មាន Daily Mail ចុះផ្សាយថ្ងៃទី២១ ខែឧសភាបានអោយដឹងថា លោក Yevgeny Prigozhin ប្រធានកងទ័ពឯកជន Wagner និយាយថា ទាហានរបស់លោកនឹងចាកចេញពីទីក្រុង Bakhmut នៅថ្ងៃព្រហស្បតិ៍ ហើយប្រគល់វាទៅឱ្យយោធារុស្ស៊ីកាន់កាប់ជំនួសវិញ។ លោកបាននិយាយថា "រហូតដល់ថ្ងៃទី 25 ខែឧសភា យើងនឹងពិនិត្យមើលវាទាំងស្រុង បង្កើតខ្សែការពារចាំបាច់ ហើយប្រគល់វាទៅឱ្យយោធាដើម្បីឱ្យពួកគេបន្តធ្វើការ ហើយយើងខ្លួនឯងនឹងទៅជំរុំផ្សេង" ។ លោក វ្ល៉ាឌីមៀ ពូទីន សូមអបអរសាទរចំពោះក្រុមវាយលុករបស់ Wagner ក៏ដូចជាអង្គភាពទាំងអស់នៃកងកម្លាំងប្រដាប់អាវុធរុស្ស៊ី ដែលបានបញ្ជាក់អំពីវត្តមាន និងការបិទសំណុំរឿងលើការបញ្ចប់ប្រតិបត្តិការដើម្បីរំដោះ Artemovsk ដែលជាឈ្មោះរបស់ Bakhmut ក្នុងសម័យសូវៀត។ ប៉ុន្តែកន្លងមកមកដល់ក្នុងថ្ងៃទី២១ ខែឧសភា លោកប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានបញ្ជាក់ថា ប្រទេសរុស្ស៊ីបានកាន់កាប់ទីក្រុងនេះរួចហើយ បន្ទាប់ពីការប្រយុទ្ធគ្នាយ៉ាងបង្ហូរឈាមរយៈពេលប្រាំបីខែដោយកងទ័ពឯកជន Wagner ដែលបានធ្វើឱ្យទីក្រុងនេះត្រូវបានខូចខាត។

c-45
b-49
a-132
c-45
b-49
a-132
 

2. រុស្ស៊ីប្រើវិធីថ្មីដោយការរំខានមធ្យោបាយវាយបករបស់អ៊ុយក្រែន

យោងតាមសារព័ត៌មាន​​​ Swissinfo ចុះផ្សាយថ្ងៃទី១៩ ខែឧសភាបានអោយដឹងថា មន្ត្រីចារកម្មយោធាជាន់ខ្ពស់អ៊ុយក្រែនម្នាក់បាននិយាយថាប្រទេសរុស្ស៊ីបានផ្លាស់ប្តូរវិធីសាស្រ្តនៃការវាយប្រហារដោយមីស៊ីលរបស់ខ្លួនទៅលើអ៊ុយក្រែន ទៅជាការព្យាយាមរំខានដល់ការរៀបចំប្រតិបត្តិការវាយបករបស់អ៊ុយក្រែនវិញ។ លោក Vadym Skibitskyi អនុប្រធាននាយកដ្ឋានស៊ើបការណ៍សម្ងាត់របស់ក្រសួងការពារជាតិបាននិយាយថាបន្ទាប់ពីការវាយប្រហារជាច្រើនខែទៅលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែន កងកម្លាំងរុស្ស៊ីឥឡូវនេះកំពុងផ្តោតគោលដៅកាន់តែខ្លាំងឡើងលើមូលដ្ឋានយោធា និងការផ្គត់ផ្គង់។ លោកបានប្រាប់កាសែត RBK-Ukraine ថា "កាលពីមុន ពួកគេបានបរាជ័យក្នុងការបំផ្លាញប្រព័ន្ធថាមពលរបស់យើង ហើយឥឡូវនេះពួកគេប្រើអាទិភាពខុសគ្នាទាំងស្រុង - ដោយរំខានដល់ផែនការ និងការត្រៀមលក្ខណៈរបស់យើងសម្រាប់សកម្មភាពយោធាសកម្មវិញ ក្នុងអំឡុងពេលយុទ្ធនាការនិទាឃរដូវ-រដូវក្តៅនេះ"។ លោកបាននិយាយថា ទាហានរុស្ស៊ីកំពុងវាយប្រហារលើស្ថាប័នដែលអាចធ្វើសេចក្តីសម្រេចចិត្ត ផ្លូវផ្គត់ផ្គង់ និងកន្លែងដែលមានបរិមាណដ៏ច្រើននៃគ្រាប់រំសេវ បរិក្ខារ ប្រេងឥន្ធនៈ ឬកងទ័ពត្រូវបានប្រមូលផ្តុំ។

f-36
e-42
d-49
 

3.មេទាហានស៊ីឈ្នួលរុស្ស៊ីថាដណ្តើមយកទីក្រុង Bakhmut បានដោយមិនចំណាយទាហានរុស្ស៊ី

យោងតាមសារព័ត៌មាន AOL បានអោយដឹងថា មេកងកម្លាំងទាហានស៊ីឈ្នួល Wagner របស់រុស្ស៊ីកាលពីថ្ងៃអាទិត្យបានដើរតួនាទីរបស់កងទ័ពរុស្ស៊ីធម្មតាក្នុងការដណ្តើមយក ទីក្រុង Bakhmut ដែលជាទីក្រុងភាគខាងកើតអ៊ុយក្រែនដែលទីក្រុងម៉ូស្គូបានអះអាងថាបានកាន់កាប់បានមួយថ្ងៃមុននេះ។ នៅក្នុងសារជាសំឡេងដែលត្រូវបានចេញផ្សាយដោយសេវាសារព័ត៌មានរបស់លោកនៅលើ Telegram លោក Yevgeny Prigozhinបាននិយាយថា"ក្នុងអំឡុងពេលនៃការដណ្តើមយក ទីក្រុងBakhmutជាក់ស្តែងគ្មាននរណាម្នាក់ពីកម្លាំងកងទ័ពបានជួយយើងទេ" ។ ទីក្រុង Kyiv បដិសេធថា រុស្ស៊ីមិនបានគ្រប់គ្រងទាំងស្រុងលើ Bakhmut ទេហើយនិយាយថា កងកម្លាំងរបស់ខ្លួនបានឡោមព័ទ្ធទីក្រុងបានមួយផ្នែក។ នៅក្នុងសារដដែលនោះ លោក Prigozhin ក៏បានលើកសរសើរកងទ័ពអង្គភាពរុស្ស៊ីម្នាក់ៗ ផងដែរ ខណៈដែលធ្លាប់រិះគន់ជាយូរមកលើការដឹកនាំរបស់ក្រសួងការពារជាតិរុស្ស៊ី ដោយលោកបានចោទប្រកាន់ថាបានបង្អាក់កិច្ចខិតខំប្រឹងប្រែងសង្រ្គាម។

i-35
h-37
g-37
 


ថ្ងៃចន្ទ, 22 ខែឧសភា 2023 14:31  BeeTube News