BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

គ្រាប់ទម្លាក់ពីយន្តហោះ AN-M66 ទម្ងន់ជិត១តោន កំពុងដោះបន្សាប

ថ្ងៃចន្ទ, 23 ខែឧសភា 2022 17:47  លាង ឡា

 

photo_2022-05-23_15-28-26

ភ្នំពេញ៖ គ្រាប់បែកទម្លាក់ពីយន្តហោះ ប្រភេទAN-M66 ទម្ងន់ជិត១.០០០គីឡូក្រាម កំពុងស្ថិតក្នុងការដោះបន្សាប នៅទីកន្លែងសុវត្ថិភាព ខណៈការងារនេះ សម្រេចជោគជ័យមួយជំហាន។នេះបើយោតាមការឱ្យដឹងពីអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា។

លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា បានឱ្យដឹងថា នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២នេះ ក្រុមជំនាញគ្រាប់បែកអង្គភាពស៊ីម៉ាក់ បានដោះបន្សាបគ្រាប់បែកទម្លាក់ពីយន្តហោះប្រភេទ AN-M66 ទម្ងន់ជិត១.០០០គីឡូក្រាម ដែលបានស្រង់ពីបាតទន្លេចតុមុខកន្លងទៅ។លោកបន្តថា ការងារនេះសម្រេចជោគជ័យបានមួយជំហានហើយ ដោយបានដោះបន្សាបគីបផ្ទុះក្បាលខាងមុខ ប្រកបដោយជោគជ័យ។ 

photo_2022-05-23_15-28-32

យ៉ាងណាក៏ដោយ លោកបានបញ្ចាក់ថា ដំណើរការដោះបន្សាបគ្រាប់បែកនេះ ត្រូវបានសិក្សាពីគោលការណ៍សុវត្ថិភាព និងលក្ខណ:បច្ចេកទេស យ៉ាងល្អិនល្អន់ ខណៈគ្រាប់បែកនេះ ត្រូវដោះបន្សាបគីបផ្ទុះផ្នែកកន្ទុយមួយទៀត ដែលអាចរៀបចំកាត់បន្សាបក្នុងពេលឆាប់ៗនាមុខនេះ។សូមរម្លឹកថា កាលពីពេលថ្មីៗនេះ អាជ្ញាធរបានរាយការណ៍ពីករណីប្រទះឃើញគ្រាប់បែកទម្លាក់ពីយន្តហោះ ប្រភេទ AN-M66 (ឬAN-M34) នៅពេលស្តារកាយ ល្បាប់បាតទន្លេ ស្ថិតនៅទន្លេបួនមុខ ក្បែរសណ្ឋាគារសុខាភ្នំពេញ។គ្រាប់បែកទម្លាក់ពីយន្តហោះប្រភេទAN-M66 នេះ ត្រូវបានអ្នកជំនាញអះអាងថា មានទម្ងន់ជិត១.០០០គីឡូក្រាម មានជាតិផ្ទុះជាង៥០០គីឡូក្រាម ផលិតនៅសហរដ្ឋអាមេរិក និងជាសំណល់ពីសង្គ្រាម៕


ថ្ងៃចន្ទ, 23 ខែឧសភា 2022 17:47  លាង ឡា