ភ្នំពេញ៖ គិតត្រឹមថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២នេះ នាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល នៃអង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានទទួលឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុល សរុបចំនួន១៤,៤៤៧ច្បាប់ ខណៈក្រសួង-ស្ថាប័ន និងរាជធានី-ខេត្ត បានបញ្ចប់ការប្រកាសទ្រព្យសម្បត្តិ និងបំណុល ១០០ភាគរយ។
សេចក្តីជូនដំណឹងរបស់អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានឱ្យដឹងថា ក្រសួង-ស្ថាប័ន និងរាជធានី-ខេត្ត ដែលបានបញ្ចប់ការប្រកាសរបស់ខ្លួន ១០០% រួមមាន៖ ១.គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ២.ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ៣.ក្រសួងកិច្ចការនារី ៤.ស្ថាប័នប្រឆាំងអំពើពុករលួយ ៥.ក្រសួងសាធារណការ និង ដឹកជញ្ជូន ៦.ក្រសួងព្រះបរមរាជវាំង ៧.អាជ្ញាធរសវនកម្មជាតិ ៨.ធនាគារជាតិ នៃកម្ពុជា ៩.ក្រសួងបរិស្ថាន ១០.ក្រសួងយុត្តិធម៌ ១១.ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ១២.ក្រសួងអប់រំ យុវជន និងកីឡា ១៣.ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ១៤.ក្រសួងផែនការ ១៥.ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ១៦.ក្រសួងធនធាន ទឹក និងឧតុនិយម ១៧.ក្រុមប្រឹក្សាធម្មនុញ្ញ ១៨.ក្រសួងទេសចរណ៍ ១៩.ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ២០.ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ ២១.ក្រសួងធម្មការ និងសាសនា ២២.ក្រសួងសុខាភិបាល ២៣. ក្រុមប្រឹក្សា អភិវឌ្ឍកម្ពុជា ២៤.ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ២៥ ក្រសួងអភិវឌ្ឍន៍ជនបទ ២៦.ក្រសួងរ៉ែ និងថាមពល ២៧.ព្រឹទ្ធសភា ២៨.ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ២៩.ក្រសួងមហាផ្ទៃ ផ្នែករដ្ឋបាលស៊ីវិល ៣០.ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ៣១.រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ៣២.ទឹស្ដីការគណៈ រដ្ឋមន្រ្តី និង៣៣.ទីស្តីការក្រសួងការពារជាតិ។
ចំណែករាជធានី-ខេត្ត រួមមាន៖ ១.ខេត្តមណ្ឌលគិរី ២.ខេត្តពោធិ៍សាត់ ៣.ខេត្តកំពង់ចាម ៤.ខេត្តត្បូងឃ្មុំ ៥.ខេត្តរតនគិរី ៦.ខេត្តស្វាយរៀង ៧.ខេត្តក្រចេះ ៨.ខេត្តបន្ទាយមានជ័យ ៩.ខេត្តតាកែវ ១០.ខេត្តកែប ១១.ខេត្តកណ្តាល ១២.ខេត្តកោះកុង ១៣.រាជធានីភ្នំពេញ ១៤.ខេត្តព្រះសីហនុ ១៥.ខេត្តកំពង់ធំ ១៦.ខេត្តសៀមរាប ១៧.ខេត្តកំពត ១៨.ខេត្តប៉ៃលិន ១៩.ខេត្តឧត្តរមានជ័យ ២០.ខេត្តកំពង់ស្ពឺ ២១.ខេត្តព្រៃវែង ២២.ខេត្តព្រះវិហារ ២៣.ខេត្តស្ទឹងត្រែង ២៤.ខេត្តកំពង់ឆ្នាំង និង២៥.ខេត្តបាត់ដំបង។
សូមបញ្ជាក់ថា ការប្រកាសទ្រព្យសម្បត្តិ និងបំណុល ត្រូវបានធ្វើឡើងតាមរបប២ឆ្នាំម្ដង គិតចាប់ពីថ្ងៃទី១ ដល់ទី៣១ ខែមករា ឆ្នាំ២០២២៕
អត្ថបទ៖លាង ឡា