BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

អង្គភាពACU កោះហៅឧត្តមសេនីយ៍ច័ន្ទ ពន្លឹក សាកលវិទ្យាធិការរង សាកលវិទ្យាល័យការពារជាតិ បំភ្លឺរឿងពុករលួយ

ថ្ងៃសៅរ៍, 29 ខែមករា 2022 20:12  ហេង សំណាង

photo_2022-01-29_20-07-14

ភ្នំពេញៈ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានកោះហៅឧត្តមសេនីយ៍ឯក ច័ន្ទ ពន្លឹក សាកលវិទ្យាធិការរង សាកលវិទ្យាល័យការពារជាតិ ធ្វើការបំភ្លឺពាក់ព័ន្ធភាពមិនប្រក្រតីមួយចំនួនដូចជា ករណីកឹបកេងលុយម៉ោងបង្រៀនរបស់យោធាចារ្យ ១០៧នាក់ ជាង ១.៦០០លានរៀល, កិបកេងប្រាក់អន្តរាគមន៍របស់ក្រសួង រួមទាំងប្រាក់ហ្វឹកហ្វឺនជាង ១៣០លានរៀល និងការប្រព្រឹត្តអំពើពុករលួយជាច្រើនទៀត។ ការកោះហៅអោយបំភ្លឺនេះ គឺបន្ទាប់ពីអង្គភាព ACU បានទទួលពាក្យបណ្តឹងដែលបានប្តឹងចូលទៅអង្គភាពប្រឆាំងអំពើពុករលួយ។ 

យោងតាមលិខិតដែលចុះហត្ថលេខាដោយលោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយកាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ បានធ្វើលិខិតទៅលោកឧត្តមសេនីយ៍ឯក ច័ន្ទ ពន្លឹក សាកលវិទ្យាធិការរង សាកលវិទ្យាល័យការពារជាតិ សុំធ្វើការបំភ្លឺករណីលើកឡើងពីភាពមិនប្រក្រតីមួយចំនួនពាក់ព័ន្ធនឹងសកម្មភាពបំពេញតួនាទីភារកិច្ច ដោយយោងពាក្យបណ្តឹងដែលអង្គភាពប្រឆាំងអំពើពុករលួយទទួលបានកាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២៕

photo_2022-01-29_20-07-26

photo_2022-01-29_20-07-29

 


ថ្ងៃសៅរ៍, 29 ខែមករា 2022 20:12  ហេង សំណាង