BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ACU កោះហៅមនុស្ស១១នាក់ នឹងព្រមានចាប់ខ្លួន ប្រសិនមិនមកតាមការអញ្ជើញ

ថ្ងៃចន្ទ, 24 ខែមករា 2022 13:19  លាង ឡា

photo_2022-01-22_12-48-04 (1)

ភ្នំពេញ៖ មនុស្សចំនួន១១នាក់ ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ចេញលិខិតកោះហៅជាលើកទី២ ឱ្យចូលខ្លួនបំភ្លឺនៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២២ខាងមុខ ពាក់ព័ន្ឋករណីក្លែងបន្លំឯកសារ និងប្រឆាំងអ្នករាជការ។

លោក សុត ធា មន្រ្តីនគរបាលយុត្តិធម៌ ឋានៈអគ្គនាយក នៃអគ្គនាយកដ្ឋានប្រតិបត្តិការ នៃអង្គភាពប្រឆាំងអំពើពុករលួយ បានឱ្យដឹងថា ការកោះហៅមនុស្សទាំង១១នាក់ គឺដើម្បីបំភ្លឺពីដំណើររឿង អំពើក្លែងបន្លំឯកសារសាធារណៈ និងប្រើប្រាស់ឯកសារសាធារណៈក្លែង, អំពើសមគំនិត និងអំពើប្រឆាំងអ្នករាជការសាធារណៈ។

លោក សុត ធា បានបញ្ជាក់ក្នុងលិខិតកោះហៅថា បុគ្គលទាំង១១នាក់ បានពាក់ព័ន្ឋនឹងសកម្មភាពខាងលើ នៅសង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ តាំងពីអំឡុងឆ្នាំ២០១២ រហូតដល់បច្ចុប្បន្ន។

អង្គភាពប្រឆាំងអំពើពុករលួយ បានឱ្យដឹងថា កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ ខ្លួនធ្លាប់ចេញលិខិតកោះហៅបុគ្គលចំនួន ១១រូប ឱ្យចូលបំភ្លឺ ប៉ុន្តែពួកគេបានគេចវេសពីលំនៅឋាន ។

អង្គភាពប្រឆាំងអំពើពុករលួយ បានបង្ហាញថា បុគ្គលដែលត្រូវបានកោះហៅជាថ្មី រួមមាន៖
១. ឈ្មោះ ម៉ែន សោភ័ណ ភេទស្រី, ២. ឈ្មោះ ម៉ែន សូលីណា ភេទស្រី, ៣. ឈ្មោះ សុខ មូលិកា ភេទស្រី, ៤. ឈ្មោះ ជា សានីន ភេទប្រុស, ៥. ឈ្មោះ ឡេង ដោក ភេទប្រុស, ៦. ឈ្មោះ ទន់ វិឡាម៉ូលីន ភេទស្រី, ៧. ឈ្មោះ ព្រំ សេង ភេទប្រុស, ៨. ឈ្មោះ សុខ ចិន្ដា ភេទប្រុស, ៩. ឈ្មោះ មាស ពិសី ភេទស្រី, ១០. ឈ្មោះ អ៊ូ មករា ភេទស្រី, ១១. ឈ្មោះ អ៊ិន និមល់ ភេទប្រុស។

អង្គភាពប្រឆាំងអំពើពុករលួយ បានព្រមានថា ក្នុងករណីដែលសាមីខ្លួននៅតែគេចវេសមិនចូលខ្លួនឆ្លើយបំភ្លឺតាមកាលបរិច្ឆេទ ដែលបានកំណត់ក្នុងលិខិតកោះហៅនេះទេ អង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) នឹងចេញលិខិតបញ្ជាឱ្យចូលខ្លួនដែលអនុញ្ញាតឱ្យមន្រ្ដីនគរបាលយុត្តិធម៌ប្រើប្រាស់កម្លាំងសាធារណៈ ដើម្បីបង្ខំឱ្យចូលបង្ហាញខ្លួន៕

photo_2022-01-24_12-36-40 (1)

អត្ថបទ៖លាង ឡា


ថ្ងៃចន្ទ, 24 ខែមករា 2022 13:19  លាង ឡា