BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ACU ទទួលឯកសារប្រកាសទ្រព្យជាង១ម៉ឺនច្បាប់

ថ្ងៃអាទិត្យ, 09 ខែមករា 2022 11:26  លាង ឡា

2022-01-09 11.21.38 (1)

ភ្នំពេញ៖ គិតត្រឹមថ្ងៃទី៨ ខែមករា ឆ្នាំ២០២២នេះ នាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល នៃអង្គភាពប្រឆាំងអំពើពុករលួយ ( ACU ) បានទទួលឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុល សរុបជាង១ម៉ឺនច្បាប់។

សេចក្តីជូនដំណឹងរបស់អង្គភាពប្រឆាំងអំពើពុករលួយ ( ACU ) បានឱ្យដឹងថា ចាប់តាំងពីថ្ងៃទី១ ខែមករា រហូតដល់ថ្ងៃទី៨ ខែមករា ឆ្នាំ២០២២ នាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល នៃអង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) បានទទួលឯកសារប្រកាសសរុបចំនួន ១០៧៩៥ច្បាប់ ។

អង្គភាពប្រឆាំងអំពើពុករលួយ ( ACU ) បានបញ្ជាក់ថា គ្រាន់តែនៅថ្ងៃសៅរ៍ ទី០៨ ខែមករា ឆ្នាំ២០២២ ម្សិលមិញ នាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល បានទទួលឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុល សរុបចំនួន ៣៩០ច្បាប់ ។

សូមបញ្ជាក់ថា ការប្រកាសទ្រព្យសម្បត្តិ និងបំណុល ត្រូវបានធ្វើឡើងតាមរបប២ឆ្នាំម្ដង គិតចាប់ពីថ្ងៃទី១ ដល់ទី៣១ ខែមករា ឆ្នាំ២០២២ ។​ សមាសភាពដែលត្រូវប្រកាសទ្រព្យសម្បត្តិ និងបំណុល រួមមាន៖

-មន្រ្តីរាជការស៊ីវិលដែលមានឋានៈចាប់ពីប្រធាននាយកដ្ឋាន និងមន្រ្តីយោធា កងរាជអាវុធហត្ថ កងនគរបាលជាតិ ដែលមានឋានន្តរស័ក្កចាប់ពីវរសេនីយ៍ឯកឡើងទៅ។

-មន្រ្តីសាធារណៈដែលមានអាណត្តិជ្រើសតាំងដូចជា៖សមាជិកក្រុមប្រឹក្សារាជធានី-ខេត្ត ក្រុង-ស្រុក-ខណ្ឌ ឃុំ-សង្កាត់,សមាជិកព្រឹទ្ធសភា សមាជិករដ្ឋសភា និងសមាជិករាជរដ្ឋាភិបាល។

- ចៅក្រមអាសនៈ ចៅក្រមអយ្យការ សារការី ក្រឡាបញ្ជី និងអាជ្ញាសាលា៕

2022-01-09 11.21.45


 


ថ្ងៃអាទិត្យ, 09 ខែមករា 2022 11:26  លាង ឡា