BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ACU ទទួលឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុលសរុបចំនួន២២,៦៤៥ច្បាប់

ថ្ងៃពុធ, 01 ខែកុម្ភៈ 2023 11:25  លាង ឡា

2023-02-01 11.21.48

ភ្នំពេញ៖ គិតត្រឹមថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ នាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុលរបស់អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានទទួលឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុលសរុបចំនួន២២,៦៤៥ច្បាប់។ សេចក្តីជូនដំណឹងរបស់អង្គភាពប្រឆាំងអំពើពុករលួយស្តីពីលទ្ធផលនៃការទទួលឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុលតាមរបប២ឆាំ្នសម្រាប់ឆ្នាំ២០២៣បានឱ្យដឹងថា ក្នុងរយៈពេលពេញ១ខែមករាមកនេះនាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុលទទួលឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុលសរុបចំនួន២២,៦៤៥ច្បាប់ ។

អង្គភាពប្រឆាំងអំពើពុករលួយបានបញ្ជាក់ថា ក្រសួងស្ថាប័នចំនួន៣៥ និងរាជធានីខេត្តចំនួន២៥បានបញ្ចប់ការប្រកាសរបស់ខ្លួន១០០ភាគរយ។ សូមបញ្ជាក់ថា ការទទួលឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុលតាមរបប២ឆាំ្នត្រូវបានចាប់ផ្ដើមធ្វើឡើងកាលពីថ្ងៃទី១ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ គឺអនុវត្តតាមសេចក្ដីជូនដំណឹងស្ដីពីកាលបរិច្ឆេទទទួលឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុលតាមរបប២ឆាំ្ន ឆ្នាំ២០២៣ លេខ០០៥/២២ ស.ជ.ណ ចុះថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២៕

2023-02-01 11.21.53

2023-02-01 11.21.56


 


ថ្ងៃពុធ, 01 ខែកុម្ភៈ 2023 11:25  លាង ឡា