សម្តេចតេជោ ហ៊ុន សែន បានសរសេរលេីហ្វេសប៊ុកនៅថ្ងៃទី១៥ ខែមករានេះថា "ខ្ញុំសូមកោតសរសើរចំពោះចៅៗដែលបានជាប់ចំណាត់ថ្នាក់និទ្ទេស A ទាំងអស់ដែលឆ្នាំនេះមានរហូត ដល់ ១,៧៥៣នាក់។ ដូចឆ្នាំមុនៗដែរលើកលែងតែឆ្នាំ២០២០ ដែលឱយជាប់ទាំងអស់គ្នាដោយគ្មាននិទេ្ទសដោយសារកូវីដ១៩។ ឆ្នាំនេះខ្ញុំនិងជួបជាមួយចៅៗដើម្បីលើកទឹកចិត្តសម្រាប់ចៅៗ ដែលបានខិតខំរៀនសូត្ររហូតប្រឡងជាប់ និងទទួលបាននិទ្ទេស A ។
ពេលវេលានិងទីកន្លែងជួប និងជំរាបតាមក្រោយតាមរយះរដ្ឋមន្ត្រីហង្ស ជួនណារ៉ុន៕"