France24-
ទីក្រុងប៉េកាំងកំពុងរៀបចំធ្វើជាម្ចាស់ផ្ទះកីឡាអូឡាពិករដូវក្តៅនៅក្នុងខែកុម្ភះ ឆ្នាំ២០២២។ ចិនកំពុងតែស្ថិតនៅក្នុងស្ថានភាពប្រកាសអាសន្នខ្ពស់ ខណៈដែលជើងហោះហើរក្នុងស្រុកត្រូវបានផ្អាកនៅក្នុងទីក្រុងជាច្រើន។ ប៉ុន្តែករណីជាច្រើនបានកើនឡើងខ្ពស់ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ។ ក្រុង Xi an បានរាយការណ៍មកថា មានករណីថ្មីបានកើតឡើងចំនួន៦៣ករណី កាលពីថ្ងៃព្រហស្បតិ៍ ជាច្រើនថ្ងៃបន្ទាប់ពីអាជ្ញាធរបានធ្វើតេស្ត ប្រជាពលរដ្ឋទាំអស់ដែលមានចំនួន១៣លាននាក់។
ករណីដែលចេញពី Xi an រហូតមកទល់ពេលនេះបានឆ្លងរាលដាលដល់ទីក្រុង៥ទៀត បើយោងទៅតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ រួមបញ្ចូលទាំងផ្នែកមួយនៅទីក្រុងប៉េកាំង និងផ្នែកមួយទៀតនៅខាងត្បូងខ្វាងទុង ដែលធ្វើឲ្យមានការព្រួយបារម្ភ ថាតើវីរុសនឹងអាចឆ្លងឆាប់រហ័សយ៉ាងណា រាលដាលពាសពេញប្រទេស។ កាលពីពាក់កណ្តាលអធ្រាតនៅថ្ងៃព្រហស្បតិ៍ រាល់គ្រួសារទាំងអស់ “អាចបញ្ជូនមនុស្សតែម្នាក់ប៉ុណ្ណោះឲ្យចេញទៅក្រៅរាល់២ថ្ងៃម្តង ដើម្បីទិញរបស់របរដែលចាំបាច់ ដែលសមាជិកគ្រួសារដ៏ទៃទៀតត្រូវបានដាក់កំហិតឲ្យនៅក្នុងផ្ទះ លើកលែងតែមានករណីមានអាសន្ន” រដ្ឋបាលទីក្រុងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍បាននិយាយ ដោយបានបន្ថែមថា អ្នកណាដែលត្រូវការចាកចេញត្រូវតែដាក់ពាក្យសុំការអនុញ្ញាតិ "មុខជំនួញដែលមិនសំខាន់ត្រូវបានបញ្ជាឲ្យបិទទ្វារ"។ ការប្រជុំធំៗត្រូវបានផ្អាក សារៈមន្ទីរយោធាដែលមានឈ្មោះល្បីល្បាញក្នុងពិភពលោក Tarracoma ត្រូវបានបិទទ្វាររហូតដល់មានការជូនដំណឹងជាថ្មី។ ឧបនាយករដ្ឋមន្ត្រី Sun Chunlan បានទៅពិនិត្យ Xi an ក្នុងរយៈពេល ២ទៅ៣ថ្ងៃមុនពេលបិទខ្ទប់ និងបានព្រមានថា ស្ថានការណ៍ធ្ងន់ធ្ងរនិងស្មុគ្រស្មាញ។
លោកស្រីបានជំរុញឲ្យចាត់វិធានការណ៍រាំងខ្ទប់វីរុស ដើម្បីកុំឲ្យមានការឆ្លងរាលដាល កាសែត Xin Hua របស់រដ្ឋបានរាយការណ៍។ ទូរទស្សន៍របស់រដ្ឋ CCTV បានបង្ហាញរូបភាព Sun ប្រជុំជាមួយមន្ត្រីនៅនឹងកន្លែង និងបុគ្គលិកសុខាភិបាល ព្រមទាំងទៅពិនិត្យមន្ទីរពិសោធន៍ចល័តជាបន្តបន្ទាប់៕